Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
កូរ៉េខាងជើង​​ប្ដេជ្ញា​បង្កើន​​អានុភាព​​អាវុធ​​​ស្រប​ពេល​នាវា​អាមេរិក​​ធ្វើដំណើរ​​ទៅ​ឧបទ្វីប​កូរ៉េ

កូរ៉េខាងជើង​​ប្ដេជ្ញា​បង្កើន​​អានុភាព​​អាវុធ​​​ស្រប​ពេល​នាវា​អាមេរិក​​ធ្វើដំណើរ​​ទៅ​ឧបទ្វីប​កូរ៉េ

កូរ៉េ​ខាងជើង​បាន​និយាយថា គេ​នឹង​ការពារ​ខ្លួន​ដោយ​បង្កើន​អានុភាព​អាវុធ ឆ្លើយតប​នឹង​ការ​ដាក់​ពង្រាយ​នាវា​កងទ័ពជើងទឹករ​បស់​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​។​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​កូរ៉េខាងជើង ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង​ដកស្រង់​មក​ចុះ​ផ្សាយ​ថា “ការ​បំលាស់​ទី​រំលោភបំពាន​យ៉ាង​ព្រហើន​របស់​អាមេរិក បាន​ឈាន​ដល់​ដំណាក់​ធ្ងន់ធ្ងរ​។​”

​មេបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​និយាយថា ការបញ្ជូន​នាវា​ទៅកាន់​ឧបទ្វីប​កូរ៉េ ក្នុង​បំណង​បង្ហាញ​ពី​ការត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​តំបន់​នោះ​។​លោក​ដូណាល់ ត្រាំ​វិញ​បញ្ជាក់ថា អាមេរិក​បាន​រៀបចំ​ចាត់វិធានការ​ជា​ឯកតោ​ភាគី ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។​ប៉ុន្ដែ​លោក​មិន​បាន​បង្ហាញ​ឲ្យដឹងថា នឹង​ប្រើ​យោធា​ឬ​យ៉ាងណាទេ​។​

នាវា​Carl Vinson​ជា​នាវា​ផ្ទុក​ដោយ​យន្ដហោះ​ចម្បាំង​រួម​ទាំង​នាវា​ផ្សេងទៀត បាន​ធ្វើដំណើរ​ទៅកាន់​ឧបទ្វីប​កូរ៉េ​។​មើលឃើញ​ពី​សកម្មភាព​អាមេរិក​បែបនេះ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​បន្ថែមថា “​យើង​នឹង​រៀបចំ​ការទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​សកម្មភាព​ដ៏​អាក្រក់​របស់​អាមេរិក ដែល​អាច​បង្ក​ជា​គ្រោះមហន្ដរាយ​សម្រាប់​យើង​។​កូរ៉េខាងជើង​ត្រៀម​រួចហើយ ដើម្បី​ធ្វើ​សង្គ្រាម​តាម​គ្រប់​សណ្ឋាន​ដែល​អាមេរិក​ចង់បាន​។”

សូមបញ្ជាក់​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ក្ដៅ​ជាង​មុន បន្ទាប់​ពី​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​កាលពី​ខែ​មុន​។​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ចាត់វិធានការ​ជា​ឯកតោ​ភាគីប្រឆាំង​កូរ៉េខាងជើង បើសិន​គ្មាន​អ្នកចូលរួម​។​ក្រោយ​ពី​នោះ​មក អាមេរិក​ក៏​បញ្ជូន​នាវា​ទៅកាន់​ឧបទ្វីប​កូរ៉េ ធ្វើឲ្យ​កូរ៉េខាងជើង​រឹតតែ​ខឹង​ខ្លាំង​ជាង​មុន​។​

ពុំ​ទាន់​អាច​សន្និដ្ឋានបាន​ថា ការបញ្ជូន​នាវា​នៅ​ឧបទ្វីប​កូរ៉េ ជា​ផែនការ​ដែល​លោក​ត្រាំ​លើកឡើងថា ដោះស្រាយ​តែ​ម្នាក់ឯង​ជាមួយ​កូរ៉េ​ខាងជើង​ឬ​យ៉ាងណា​ទេ ប៉ុន្ដែ​អន្ដរជាតិ​កំពុង​បារម្ភ ខ្លាច​លោក​ត្រាំ​ប្រើ​យោធា​ដូច​ធ្វើ​ដាក់​ស៊ី​រី​ថ្មីៗ​នេះ​៕

Tagged with:

Related Articles