Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ក្រសួងមហាផ្ទៃថា សមត្ថកិច្ចមិនទាន់ដឹងពីកន្លែងលាក់ខ្លួនរបស់ ឈាន ពិសិដ្ឋ

ក្រសួងមហាផ្ទៃថា សមត្ថកិច្ចមិនទាន់ដឹងពីកន្លែងលាក់ខ្លួនរបស់ ឈាន ពិសិដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួង​មហា​ផ្ទៃ​អះអាងថា សមត្ថកិច្ចនៅមិនទាន់ដឹងថាចាប់ខ្លួនឈ្មោះ ឈាន ពិសិដ្ឋ បញ្ជូនមកកម្ពុជានៅពេលណានោះទេ ខណៈឈ្មោះ ឈាន ពិសិដ្ឋ បានរត់គេចខ្លួនពីកន្លែងដែលសមត្ថកិច្ចបានដឹង។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VOD ថា មកដល់ថ្ងៃនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញកន្លែងថ្មីដែល ឈ្មោះ ឈាន ពិសិដ្ឋ លាក់ខ្លួននៅឡើយ ដោយគ្រាន់តែដឹងថានៅប្រទេសជិតខាង។​ លោកបន្តថា ក្រសួងបានដាក់ឯក​សារ​ ដើម្បីស្នើសុំ​ឲ្យ​ប្រទេសជិតខាង​ចាប់​បញ្ជូន​ខ្លួន​​ឈ្មោះ ឈាន ពិសិដ្ឋ មក​កម្ពុជាវិញ ប៉ុន្តែពេលនេះមិនមានការឆ្លើយយ៉ាងណាពីប្រទេសជិតខាងនោះទេ។

លោកថា «កន្លងមកយើងដឹងគាត់នៅក្រៅប្រទេស យើងដឹងគោលដៅគោលអី តាមការទាក់ទងទូរស័ព្ទ ប៉ុណ្ណអាលូវនេះ ​អាគោលដៅដែលយើ​ងដឹងវាបាត់ យើងប្រាប់ប្រទេសជាមិត្តឲ្យជួយក៏មិនទាន់មានដំណឹងអីមកយើងដែរ។ ការរកចាប់មនុស្ស វាមិនដូចជាការរកទំនិញទេ មនុស្សមានចលនា មនុស្សខូចចឹងច្បាស់ ជារត់ពីនេះទៅនោះ បង្វែងដានសមត្ថកិច្ចយើងហើយ។ ប៉ុន្តែយើងនៅតែជឿជាក់ថាថ្ងៃមុន ថ្ងៃក្រោយ ព្រោះជុងមិនដែលភ្លេចកុកទេ មានតែកុកទេភ្លេចជុង»។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា រដ្ឋាភិបាលគ្មានឆន្ទះចាប់ខ្លួនឈ្មោះ ឈាន ពិសិដ្ឋ ដោយសារ អ្នកដែលប្រព្រឹត្តបទល្មើសជាមន្ត្រីរបស់ខ្លួន។ លោកបន្តថា ប្រសិនបើនៅមិនចាត់វិធានចំពោះករណីនេះទេ កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលនឹងត្រូវអាប់អោន ។ លោកបន្តថា ចំពោះការស្នើឲ្យប្រទេសជិតខាងឲ្យបញ្ជូនខ្លួនមកកម្ពុជានោះ មិនមានអ្វីពិបាកឡើយ ដោយសារ ឈ្មោះ ឈាន ពិសិដ្ឋ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាអ្នកទោសមនសិកា។

លោកថា «យើងពួកគណបក្សប្រឆាំងនឹងគ្រាន់តែមានបញ្ហាទាក់ទងទៅលើមួយកាលនៅសៀមរាប រត់ទៅពូនទៅជ្រកនៅកន្លែងណាប្រទេសណាក៏រដ្ឋាភិបាលយកទាល់តែបានដែរ យើងឃើញទី២ លោក ហេង ពៅ រត់ទៅដល់ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ក៏បញ្ជូនមកវិញបានដែរ។ ប៉ុន្តែហេតុអីបានលោក ឈាន ពិសិដ្ឋ ចម្លែកខុសគេ បញ្ជូនមកបានឬមិនបានអាហ្នឹង ខ្ញុំគិតថាទាក់ទងទៅលើឆន្ទះ​របស់រដ្ឋាភិបាលវិញ ឆន្ទៈច្បាប់ អ្នកអនុវត្តច្បាប់វិញ បើសិនអាចបញ្ជូនមកបាន ធ្វើអនុវត្តទៅតាមនីតិវិធីគឺត្រូវតែបញ្ជូនមកហើយ»។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៧​ ក្រសួង​មហា​ផ្ទៃ​​ បាន​ដក​តំណែងនាយរង​ប៉ុស្តិ៍នគរ​បាលច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពី​ក្រប​​ខណ្ឌមន្រ្តីនគរបាលជាតិ និងបញ្ជាឲ្យចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ បន្ទាប់​ពីមន្ត្រីរូបនោះ​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ទៅ​លើ​មន្ត្រីដែល​ធ្វើ​ការ​​ជា​មួយ​គ្នា។

គួរ​រំលឹក​ផង​ដែរ​ថា ឈ្មោះ ឈាន ពិសិដ្ឋ​ នេះ​ធ្លាប់​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ម្តង​ហើយ​កាលពី​ចុង​ឆ្នាំ​២០១៦ ដោយ​កាលនោះគាត់​ត្រូវ​បានគេបង្ហោះវីដេអូ ដែលបង្ហាញ​ថាគាត់​បាន​ធ្វើជា​ដេក​ដួល​នៅ​មុខ​​រថយន្ត​ សកម្ម​ជន​គណបក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក ឌិន ពុទ្ធី ដោយ​ចោ​ទថា​មន្ត្រីបក្ស​ប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក​ លោក​ ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​នៅ​ខេត្ត​នេះចាប់ឃុំ​ខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ​ត្រូវ​បានសាលាឧទ្ធរណ៍​សម្រេច​ដោះ​លែង​វិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕