Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ក្រុងសេអ៊ូលនឹងរលាយជាផេះ បើអាមេរិកហ៊ានវាយកូរ៉េខាងជើង !

ក្រុងសេអ៊ូលនឹងរលាយជាផេះ បើអាមេរិកហ៊ានវាយកូរ៉េខាងជើង !

យោធាប្រទេសកូរ៉េខាងជើង បានលើកឡើងថា ខ្លួននឹងបាញ់ប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក និងបន្ទាយទ័ពសត្រូវរបស់ខ្លួន ព្រមទាំងវិមានខៀវ របស់ប្រធានាធិបតីកូរ៉េខាងត្បូងថែមទៀតផង ប្រសិនបើសង្គ្រាមពិតជាផ្ទុះឡើងពិតមែននោះ។

សេចក្តីព្រមានដ៏គួរបារម្ភនេះបានកើតឡើង បន្ទាប់ពីភាពតានតឹងរវាងប្រទេស កូរ៉េខាងជើង និងមហាអំណាចអាមេរិកបានឈានដល់ ដំណាក់កាលកើនកម្តៅជាលំដាប់។ ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាល កូរ៉េខាងជើង យ៉ាងដូច្នេះថា៖ ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សង្គ្រាម ប្រសិនបើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកចង់ធ្វើ។ ចំណែក សេតវិមានសហរដ្ឋអាមេរិក ថ្លែងឲ្យដឹងថា កម្លាំងទ័ពសហរដ្ឋអាមេរិក បានត្រៀមជាស្រេចក្នុងការធ្វើ សង្រ្គាមជាមួយកូរ៉េខាងជើង នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។

ស្ថានការណ៍នៅឧបទ្វីបកូរ៉េឡើងកម្តៅបែបនេះ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Song Ryol បានព្រមានថា ប្រទេសដ៏ឯកាមួយនេះ នឹងបាញ់សាកល្បងអាវុធប្រល័យលោក មួយគ្រាប់ទៀត «នៅពេលដែលយើងមើលឃើញថា វាជាពេលដ៏សាកសម» ហើយលោកបានលើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នៅក្នុងពេលនេះកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ លោកអនុរដ្ឋមន្ត្រី Han Song Ryol បានលើកឡើងបែបនេះ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយនឹងភ្នាក់ងារសារព័ត៌មាន AP ក្នុងទីក្រុង ព្យុងយ៉ាង នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច។ សូមជំរាបថា «សង្គ្រាមជាមួយកូរ៉េខាងជើង អាចកើតឡើងគ្រប់ពេលវេលា» នេះជាការព្រមានរបស់រដ្ឋមន្ត្រីការបរទេសចិន។

លោក Wang Yi ដោយបានបញ្ជាក់ផងដែរថា សង្គ្រាមនេះអាចនឹង «គ្មានអ្នកឈ្នះនោះទេ» ខណៈដែលភាពតានតឹងរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងថា សង្គ្រាមអាចនឹងផ្ទុះឡើងគ្រប់ពេលទាំងអស់ ហើយប្រសិនបើសង្គ្រាមកើតឡើង លទ្ធផលនៃសង្គ្រាមនេះ គឺគ្រប់គ្នាត្រូវចាញ់ ដោយគ្មានអ្នកឈ្នះនោះឡើយ។ គួរបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល កូរ៉េខាងជើង យ៉ាងដូច្នេះថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សង្គ្រាម ប្រសិនបើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកចង់ធ្វើ។

នេះបើតាម AP ចុះផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើការថ្លែងសារជាបន្តបន្ទាប់ជុំវិញស្ថានការណ៍ដែលត្រូវបានគ្រប់គ្នាមើលឃើញថា កំពុងតែផុយស្រួយខ្លាំងយកតែមែនទែន។ វាមានន័យថាប្រសិនបើភាគីណាមួយរវាងអាមេរិក ឬកូរ៉េខាងជើង មិនអាចទប់អារម្មណ៍បាន ហើយបង្កហេតុឡើងមុននោះ សង្គ្រាមនៅឧបទ្វីបកូរ៉េនឹងផ្ទុះឡើងតែម្តង។