Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
គ្រូសិច​បង្រៀន​គូស្នេហ៍​ស្ទីល​ថ្មីៗ​​ ដល់​គ្រែ​ផ្ទាល់​ គិតថ្លៃ ១ ពាន់ដុល្លារ

គ្រូសិច​បង្រៀន​គូស្នេហ៍​ស្ទីល​ថ្មីៗ​​ ដល់​គ្រែ​ផ្ទាល់​ គិតថ្លៃ ១ ពាន់ដុល្លារ

ក្រុងញូវយ៉ក: មនុស្ស​ភាគច្រើន​មើល​កុនសិច​សម្រាប់​បង្កើន​ចំណង់ និង​ជំនាញ​លើ​គ្រែ​របស់ខ្លួន តែគ្រូ​សិច​ម្នាក់នេះ​បង្រៀន​សិច​ដល់​ដៃគូ​ឲ្យចេះ​អនុវត្ដ​ផ្ទាល់។

ជួប​លោក ឃេនណេត ផ្លេ ដែល​គិតថ្លៃ​បង្រៀន​ដល់ផ្ទះ ១ ពាន់ដុល្លារ ដោយ​ឈរ​មើល​ភ្ញៀវ​រួមភេទ និង​ណែនាំ​ទិចនិក​ប្រើ​ជាមួយ​នឹង​ដៃគូ​ឲ្យ​កាន់តែ​ប្រសើរ។

​គ្រូសិច​គិត​ថ្លៃ​សេវាកម្ម ១ ពាន់​ដុល្លារ​ពី​ភ្ញៀវ​

ស្ថិត​នៅក្នុង​ក្រុង​ញូវយ៉ក អតីត​គ្រូបង្រៀន​កាយសម្ព័ន្ធ​រូបនេះ​បានប្ដូរ​របរ​ជាអ្នក​អប់រំ​ផ្លូវភេទ​ដោយ​បាន​បើក​វគ្គ​សិក្សា​ឯកជន​សម្រាប់​អតិថិជន​ដែល​ចង់​ស្វែងរក​បទពិសោធ​សិច​ថ្មី។

ថ្លែង​ទៅកាន់ Sun Online លោក ឃេន​ណេត និយាយ​ថា វគ្គ​សិក្សា​តម្លៃ ១ ពាន់ដុល្លារ ដែល​ហៅថា «Play Labs» ធ្វើ​ឡើង​នៅផ្ទះ​អតិថិជន​ផ្ទាល់ និង​មាន​ពេល​ពី ៣ ទៅ ៤ ម៉ោង។

វគ្គ​សិក្សា​នីមួយៗ​ផ្ដើម​ពីការ​ជជែក​សន្ទនា​ក្រៅផ្លូវការ ដើម្បី​ឲ្យ​បាន​ដឹង​ព័ត៌មាន​លម្អិត​អំពី​ជីវិត​សិច​គូស្នេហ៍ ហើយ​តើ​គួរតែ​អភិវឌ្ឍ​ចំណុច​ណា?ក្រោយមក ពួកគេ​ចូល​បន្ទប់​គេង​ចាប់ផ្ដើម​អនុវត្ដ​ផ្ទាល់​ដែល​លោក​ណែនាំ​ប្រាប់​ពី​ទិចនិក​គន្លឹះ​មួយ​ចំនួន។ លោកថា៖ «ខ្ញុំមិន​ប៉ះពាល់​ប្រដាប់​ភេទ​អតិថិជន​ទេ។ ខ្ញុំ​គ្រាន់តែ​ធ្វើបទ​បង្ហាញ​តាមរយៈ​តុក្កតា​ប៉ុណ្ណោះ»។

ក្រោយ​មក ពួកគេ​សម្រាក​មួយ​ភ្លែត ទទួល​ទាន​អាហារ​សម្រន់ និង​ឆ្លើយ​សំណួរ​ខ្លះៗ មុនពេល​ចាប់ផ្ដើម​វគ្គ​ទីពីរ។ លោក បន្ដថា លោក​ជួយ​ដល់​គូស្នេហ៍​ដែល​តែងតែ​រួមភេទ​នូវ​ទិចនិក​ដដែលៗ​តាំងពី​សម័យ​រៀន​វិទ្យាល័យ សាកលវិទ្យាល័យ។

លោក​បង្កើត​ថ្នាក់រៀន​ជាង ៥០ វគ្គ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស រួមទាំង កូស្ដារីកា អ៊ីតាលី និង​ប៉េរូ។ ជាមួយ​បទពិសោធ​ជាមួយ​ដៃគូ​សិច ២០ នាក់ លោក​មិនមែន​ជាមនុស្ស​ដំបូង​បង្រៀន​សិច​ទេ អេរិច អាម៉ារ៉ានត៍ គិតថ្លៃ​ជាង ១០០ ដុល្លារ​ក្នុង ១ ម៉ោង​ជជែក​អាសគ្រាម ឈរ​មើល​គូស្នេហ៍​រួមភេទ​និង​ពន្យល់​ចំណុច​ល្អ៕

Source: https://goo.gl/tZKyto