Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ចៅហ្វាយ​ក្រុង​ភ្នំពេញ​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ពាន​ឆ្លង​ផ្លូវ​ជម្ពូវន្ត ក្រោយ​ពេល​សិស្ស​សាលា​ម្នាក់​ឆ្លង​ផ្លូវ​ឡើង​ស្ពាន​ត្រូវ​ម៉ូតូ​បុក

ចៅហ្វាយ​ក្រុង​ភ្នំពេញ​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ពាន​ឆ្លង​ផ្លូវ​ជម្ពូវន្ត ក្រោយ​ពេល​សិស្ស​សាលា​ម្នាក់​ឆ្លង​ផ្លូវ​ឡើង​ស្ពាន​ត្រូវ​ម៉ូតូ​បុក

កាល​ពី​វេលា​ម៉ោង​​១១​​ ថ្ងៃ​ត្រង់​ទី​ ២៤ ​ខែ​ មេសា​ ឆ្នាំ​២០១៧​នេះ ​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ម៉ូតូ​បុក​ឲ្យ​សន្លប់​ធំ​ ពេល​រូប​គេ​ចេញ​ពី​សាលា​បឋមសិក្សា​ជម្ពូវន្ត​​ ខណៈ​ហេតុការណ៍​គ្រោះថ្នាក់​ក្បែរ​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​មុខ​វិទ្យាល័យ​នេះ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិសែនជ័យ​ រាជធានី​ភ្នំពេញ។

យ៉ាង​ណា​យ៉ាង​ណី ​កុមារ​រង​គ្រោះ​មិន​បាន​ដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ ​ហើយ​ម៉ូតូ​បង្ក​ក៏​មិន​បាន​ដឹង​នោះ​ដែរ​ដោយ​បើ​រត់​គេច​ខ្លួន​បាត់​ស្រមោល។ ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​ម៉ូតូ​បុក ​គេ​ឃើញ​កុមារា​ខាង​លើ​ចេញ​ពី​សាលា​បឋម​សិក្សាជម្ពូវន្ត​ ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដោយ​ឆ្លង​កាត់​ផ្លូវ​ បម្រុង​ឡើង​ស្ពាន​អាកាស​ថ្មើរ​ជើង​​ដែល​មាន​ទីតាំង​នៅ​មុខ​វិទ្យាល័យ​ជម្ពូវ័ន្ត​។ ប៉ុន្តែ​ឆ្លង​ថ្នល់​មិន​ទាន់​ផុត​ផង​ត្រូវ​ម៉ូតូ​មុខ​ឲ្យ​សន្លប់​ធំ​តែ​ម្ដង។

ក្រោយ​ពេល​កើត​ហេតុ​កុមារ​ ​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តាម​ម៉ូតូ​ ខណៈ​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជា​ជន​ក្នុង​តំបន់​នោះ​ មាន​ការ​រិះគន់​យ៉ាង​ខ្លាំង។ ស្រប​ពេល​ហេតុការណ៍​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​នេះ​ ឯកឧត្តម​អភិបាល​ក្រុង​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ស្ពាន​អាកាស ​និង​ផ្លូវ​ នៅ​មុខ​សាលា ជម្ពូវន្ត​នេះ​ផង​ដែរ។