Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ជប៉ុនព្រមានប្រជាជនខ្លួនថា «បើកូរ៉េខាងជើងបាញ់មីស៊ីលមកជប៉ុនមែន គឺយើងពុំមានពេលច្រើន ដើម្បីរត់រកទីសុវត្ថិភាពឡើយ!»

ជប៉ុនព្រមានប្រជាជនខ្លួនថា «បើកូរ៉េខាងជើងបាញ់មីស៊ីលមកជប៉ុនមែន គឺយើងពុំមានពេលច្រើន ដើម្បីរត់រកទីសុវត្ថិភាពឡើយ!»

(តូក្យូ)៖ រដ្ឋាភិបាលទីក្រុងតូក្យូ​បានសេចក្តីព្រមាន ដល់ប្រជាពលរដ្ឋក្នុងប្រទេសខ្លួនថា នៅក្នុងករណី​នៃការវាយប្រហារ​ដោយ​​អាវុធ​នុយ​ក្លេអ៊ែរ​ពីសំណាក់កូរ៉េខាងជើង ពួកគេប្រហែលជា​មានពេលវេលាត្រឹមតែពី ៤នាទីទៅ១០នាទីប៉ុណ្ណោះ ដើម្បីរត់ភៀសខ្លួនទៅរក​ទីសុវត្ថិភាព។ នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

ប្រទេសជប៉ុន​បានទទួលស្គាល់​ថា​ ប្រព័ន្ធប្រកាស​អាសន្នរបស់​ពួកគេ ទំនងជាមាន​សមត្ថភាពក្នុងការ​ចាប់សញ្ញា​នៃការបាញ់មីស៊ីល មិន​លើស​ពី​១០នាទីមុននោះ​ឡើយ ហើយអាចនឹង​មិនរហ័សដូចនេះ​ក៏ថាបានដែរ។ យោងតាម​លោក Hirofumi Yoshimura អភិបាលក្រុង​អូសាកា ជា​ទីក្រុង​ដ៏​ធំ​ទី​ពី​រ​របស់​ជប៉ុន​ គ្រាប់មីស៊ីល​ប្រហែលជាអាចត្រូវចាប់​សញ្ញា​បានភ្លាមៗ នៅពេលដែលវា​ត្រូវបានបាញ់ចេញ​នោះឡើយ ដោយវាអាច​​​ទាមទារពេល​ប៉ុន្មាននាទី។ ប្រការហេតុនេះ ប្រព័ន្ធប្រកាស​អាសន្ន​ និងជូនដំណឹង​អាចមាន​ពេលតែ​ ០៤ឬ០៥នាទីប៉ុណ្ណោះ នៅមុនពេល​មីស៊ីល​មក​ដល់។

ការក្រើនរំលឹក​គួរឲ្យភ័យខ្លាចនេះ​ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ​រវាងមន្រ្តីកំពូលៗ ទទួលបន្ទុក​គ្រោះមហន្តរាយ​ និងវិបត្តិ​​នៃ​ប្រទេស​​ជប៉ុន​​​នៅ​ឯ​​ទីក្រុង​តូក្យូ។ ជុំវិញបញ្ហានេះ​រដ្ឋាភិបាល​ក៏បានណែនាំ​អាជ្ញាធរ បង្កើនការ​យល់ដឹង​ និងការត្រៀមរៀបចំ​លក្ខណៈ​របស់ប្រជាជន​រស់នៅ​តាមតំបន់​របស់ពួកគេ​រៀងៗខ្លួន​ផងដែរ។

គួរបញ្ជាក់ថា ការបាញ់សាកល្បង​មីស៊ីលរបស់​កូរ៉េខាងជើង​ ភាគច្រើន​បានធ្លាក់ទៅក្នុងដែនសមុទ្រជប៉ុន ហើយកាលពី​ខែសីហា ឆ្នាំ២០១៦ មីស៊ីលកូរ៉េខាងជើង​មួយគ្រាប់បានធ្លាក់ទៅ​ក្នុងផ្ទៃសមុទ្រ ដែលស្ថិតនៅចម្ងាយ​ប្រមាណតែ ២៥០គីឡូម៉ែត្រពីទីក្រុង Oga នៃខេត្ត Akita របស់​ប្រទេសជប៉ុន៕