Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ជម្លោះ និង​ការ​ទូត​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ជម្លោះ និង​ការ​ទូត​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

មួយ​ភាគ​បី​នៃ​ចរាចរណ៍​ដែន​ទឹក​សាកល​លោក។ ចំណូល​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ក្នុង​ទឹកប្រាក់​ប្រមាណ​៥​លានលាន​ដុល្លារ​អាមេរិក។ ប្រទេស​ជម្លោះ​ទាំង​ប្រាំមួយ។ ផ្ទៃ​ទឹក​តែ​មួយ។ ​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ត្រួសៗ។
សូម​ស្វាគមន៍​មក​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ដែន​ទឹក​រួម​របស់​តំបន់​អាស៊ីអាគ្នេយ៍។ ធនធាន​ដ៏​សម្បូរ​បែប​មាន​ទាំង​នៅ​លើ​ទឹក និង​ក្រោម​ទឹក​សមុទ្រ​នេះ គឺ​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​មច្ឆាជាតិ និង​ផ្ទាំង​ថ្ម​បាត​សមុទ្រ។ បាត​សមុទ្រ​នេះ​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ ដែល​តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រី​អាមេរិក អាច​ស្មើ​នឹង​ធនធាន​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​ម៉ិកស៊ិក​ទាំង​មូល ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រី​ចិន ធនធាន​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នេះ​ក្លាយ​ជា​ប្រទេស​សម្បូរ​ដោយ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ទី២ បន្ទាប់​ពី​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ជា​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់ និង​ដ៏​ចម្រូង​ចម្រាស​បំផុត​មួយ​នៅ​ក្នុង​សតវត្សរ៍​ទី​២១។

នៅ​ភាគ​ខាង​ជើង សមុទ្រ​ចិន​ខាង​ត្បូង​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​ចិន ដែល​ចិន​ទាមទារ​សិទ្ធិ​កាន់កាប់​សមុទ្រ​នេះ​តាំង​ពី​សតវត្ស​រ៍មុនៗ។ បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​កាន់កាប់​​ជាង​៩៥ភាគរយ​នៃ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ហើយ​ពឹងផ្អែក​លើ​សមុទ្រ​នេះ​ដើម្បី​នាំចូល​៨០ភាគរយ​នៃ​តម្រូវការ​ប្រេងឆៅ​របស់​ខ្លួន។ ប្រទេស​ចិន​ក៏​ទាមទារ​កាន់កាប់​កោះ​តូចៗ​ជា​ច្រើន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ថែម​ទាំង​បាន​ចាក់​ដី​ក្នុង​ទំហំ​ជាង​១៣០០​ហិកតា ដើម្បី​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ភាគច្រើន​របស់​ខ្លួន រួម​មាន​ផ្លូវ​យន្តហោះ​ដ៏​វែង​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ផង​ដែរ។

ក្នុង​រយៈពេល​ជា​ច្រើន​សតវត្សរ៍​កន្លង​ទៅ​នេះ សមុទ្រ​ចិន​ខាង​ត្បូង​ដើរ​តួនាទី​យ៉ាង​សំខាន់​ដល់​ការ​រីក​ចម្រើន​​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន។

ប្រទេស​ដែល​មិន​មាន​ជម្លោះ​ក៏​មាន​ផល​ចំណេញ​ក្នុង​សមុទ្រ​នេះ​ដែរ។ តំបន់​នេសាទ​ត្រី Natuna Sea ដែល​មាន​ព្រំដែន​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​មាន​ផ្ទុក​ធនធាន​ឧស្ម័ន​ធម្មជាតិ​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្បែរ​នោះ​ផងដែរ។

ឆ្ងាយ​ពី​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន ​មិន​បាន​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ក៏​ប៉ុន្តែ​ពឹងផ្អែក​សមុទ្រ​នេះ​ដើម្បី​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ដោយ​សេរី​ដើម្បី​បំពេញ​ពាក់កណ្តាល​នៃ​តម្រូវការ​ថាមពល​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក​ដែល​ការពារ​ផលប្រយោជន៍​របស់​ខ្លួន និង​ផល​ប្រយោជន៍​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ កំពុង​ដាក់​យោធា​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។ មន្ត្រី​ជើងទឹក​អាមេរិក​គ្រោង​នឹង​ពង្រីក​កម្លាំង​យោធា​ជើង​ទឹក​អន្តរជាតិ​របស់​ខ្លួន​គឺ​កងនាវា​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ជាង​៣០ភាគរយ​នៅ​ឆ្នាំ​២០២១។

ស្រប​ពេល​ដែល​សេដ្ឋកិច្ច​អាស៊ី​កើន​យ៉ាង​លឿន​នៅ​ចុង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ ស្ថិរភាព​ក្នុង​តំបន់ និង​សិទ្ធិ​ធ្វើ​ដំណើរ​តាម​សមុទ្រ​នៅ​តែ​ជា​បញ្ហា​របស់​សាកលលោក។ ការ​តតាំង​គ្នា​រប៉ិករប៉ុក​នា​ពេល​កន្លង​ទៅ​រវាង​នាវា​កង​ល្បាត​ចិន និង​ទូក​នេសាទ​របស់​ប្រទេស​ជិត​ខាង​ចិន​ត្រូវបាន​ចាត់ទុក​ថា​ ជា​ហានិភ័យ​នៃ​ជម្លោះ​អន្តរជាតិ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ពី​សារៈសំខាន់​នៃ​ការ​ប្តេជ្ញា​ចិត្ត​ខាង​សន្តិសុខ​របស់​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រទេស​នៅ​លោក​ខាង​លិច​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គោរព​តាម​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ច្បាប់​សមុទ្រ (UNCLOS) ដែល​កំណត់​ការ​គ្រប់គ្រង​តំបន់​សមុទ្រ​ផ្អែក​តាម​បន្ទាត់​ឆ្នេរ។ ក៏​ប៉ុន្តែ ប្រទេស​ចិន​ចាត់ទុក​ក្រម​ប្រតិបត្តិ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​មិន​ស៊ី​គ្នា​នឹង​ច្បាប់​ក្នុង​ស្រុក។ បន្ថែមលើនេះ ចិន​យល់​ថា​ ក្រម​ប្រតិបត្តិ​នេះ​ជា​ឧបករណ៍​នៃ​យុទ្ធសាស្ត្រ​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​ទប់ស្កាត់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុងការ​ក្លាយ​ជា​ប្រទេស​មហា​អំណាច​ពិភពលោក។

សហរដ្ឋ​អាមេរិក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ច្បាប់​សមុទ្រ (UNCLOS)ដោយ​មិន​បាន​ផ្តល់​សច្ចាប័ន​នោះ តែងតែ​ពឹង​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែនដី។

កាលពី​ខែ​កក្កដា ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ក្រុម​ប្រឹក្សា​ចៅក្រម​នៅ​តុលាការ​ក្រុង​ឡាអេ​ប្រាំ​នាក់​បាន​ច្រានចោល​ជា​ឯកឆ័ន្ទ​ចំពោះ​មូលដ្ឋាន​ច្បាប់​ស្ទើ​តែ​ទាំង​អស់​របស់​ចិន​ក្នុង​ការ​ទាមទារ​កាន់កាន់​ដែន​ទឹក​ជា​កម្មសិទ្ធិ​នោះ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ តុលាការ​កំពូល​របស់​ប្រជាមានិត​ចិន​បាន​ចេញ​បទ​បញ្ជា​មួយ ដើម្បី​បញ្ជាក់​ពី​«‍មូលដ្ឋាន​ច្បាប់​យ៉ាង​ច្បាស់លាស់​មួយ​ដើម្បី​ឲ្យ​ប្រទេស​ចិន​ការពារ​ច្បាប់​សមុទ្រ»​របស់​ខ្លួន ដោយ​បាន​បេ្តជ្ញា​ផ្តន្ទាទោស​ភាគី​បរទេស​ណា ដែល​ធ្វើការ​នេសាទ ឬ​រុករក​រ៉ែ​នៅ​ក្នុង​តំបន់​ទឹក​ដែល​មាន​ជម្លោះ​នោះ។

មួយ​វិញ​ទៀត មធ្យោបាយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែនដី​ដ៏​ស្មុគស្មាញ​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ។ ក្រម​ប្រតិបត្តិ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន​ ដែល​ត្រូវបាន​ពន្យារ​ពេល ក្នុង​ការ​បង្កើត​សម្រាប់​អនុវត្ត​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​ដែល​មន្ត្រី​ចិន​ថា ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧​នេះ នឹង​មិន​ដើរ​តួនាទី​ច្រើន​ទេ​ក្នុង​ការ​ដោះស្រាយ​ការ​ទាមទារ​ដែន​អធិបតេយ្យភាព​លើ​តំបន់​ទឹក​មាន​ជម្លោះ​នេះ។ ស្រដៀង​គ្នា​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន​ដែល​តម្រូវ​ឲ្យ​ធ្វើ​តាម​ នឹង​ខ្វះ​យន្តការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។

ស្ថានភាព​នា​ពេល​អនាគត
សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ជា​រឿយៗ​ថា ខ្លួន​មិន​ប្រកាន់​ជំហរ​ជា​ផ្លូវការ​ណាមួយ​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទេ បើ​ទោះបី​ជា​ខ្លួន​បាន​បន្ត​រិះគន់​ឥរិយាបថ​របស់​ប្រទេស​ចិន​លើ​បញ្ហា​នេះ ហើយ​នឹង​បាន​ពង្រីក​សម្ព័ន្ធភាព​យោធា​ជាមួយ​នឹង​ប្រទេស​ជា​ច្រើន​ដែល​បាន​ទាមទារ​កាន់កាប់​ដាច់​គ្នា​ចំពោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ក្តី។

ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ថ្មី ដូណាល់ ត្រាំ ​ឡើង​កាន់​តំណែង​ លោក​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដោះស្រាយ​វិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​យ៉ាង​ឆាប់​រហ័ស។ ឧទាហរណ៍​បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​បាន​ប៉ុន្មាន​ខែ​ អតីត​ប្រធានាធិបតី​លោក George W. Bush បាន​ប្រឈម​នឹង​ជម្លោះ​អន្តរជាតិ​មួយ ដែល​កើត​ឡើង​ដោយសារ​តែ​ការ​បុក​គ្នា​លើ​លំហ​អាកាស​រវាង​យន្តហោះ​ស៊ើបការណ៍​របស់​អាមេរិក និង​យន្តហោះ​ចម្បាំង​របស់​ចិន​មួយ​នៅ​ក្បែរ​កោះ​ Hainan។

ក្រៅ​ពី​នេះ រយៈពេល​ប្រាំពីរ​សប្តាហ៍​ក្រោយ​ពេល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើង​កាន់​តំណែង កប៉ាល់ និង​យន្តហោះ​ចិន​ជា​ច្រើន​បាន​ប្រឈម​មុខ​គ្នា​នឹង​នាវា​ឈ្លប​យក​ការណ៍​របស់​អាមេរិក​នៅ​តំបន់​ភាគ​ខាង​ត្បូង​កោះ​ Hainan ហើយ​បាន​ទាមទារ​ឲ្យ​នាវា​ឈ្លប​នោះ​ចាកចេញ​ពី​តំបន់​នោះ។ ពេល​នោះ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ខ្លួន​មាន​សិទ្ធិ​មាន​វត្តមាន​ក្នុង​តំបន់​នោះ ហើយ​ថា​ នាវា​ឈ្លប​របស់​ខ្លួន​ត្រូវបាន​រំខាន​ ដោយ​ចិន​បាន​ការពារ​សកម្មភាព​របស់​ខ្លួន។ លោក​ អូបាម៉ា ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ ដោយ​បញ្ជា​ឲ្យ​មាន​នាវា​បញ្ជា​គ្រាប់​ម៉ីស៊ីល​មួយ ដើម្បី​ការពារ​នាវា​ឈ្លប​យក​ការណ៍​របស់​សហរដ្ឋ​អាមេរិក។

ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​ទំនង​នឹង​បន្ត​កើត​ឡើង​នៅ​ក្នុង​ជម្លោះ​នេះ ស្រប​ពេល​ដែល​ជម្លោះ​កាន់តែ​រីករាល​ដាល​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក។ លុះត្រាតែ​កង្វល់​ដ៏​ធំធេង​អំពី​បញ្ហា​អធិបតេយ្យ​ដែន​ទឹក​នេះ​ត្រូវបាន​ដោះស្រាយ​ដោយ​ជោគជ័យ ទើប​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ត្រូវ​គេ​រំពឹង​ថា ជា​ច្រក​ផ្គត់ផ្គង់​ទំនិញ​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​នយោបាយ​ភូមិសាស្ត្រ បើ​ពុំ​ដូច្នោះ​ទេ​សេដ្ឋកិច្ច​សាកលលោក​នឹង​ងាក​ចេញ​ពី​តំបន់​នេះ។

Source: https://goo.gl/XNweXz