Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ជំងឺ​ពុកឆ្អឹង​ជា​ជំងឺ​ដែល​កើតឡើង​យ៉ាង​ស្ងៀមស្ងាត់​ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​អស់​រដូវ

ជំងឺ​ពុកឆ្អឹង​ជា​ជំងឺ​ដែល​កើតឡើង​យ៉ាង​ស្ងៀមស្ងាត់​ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​អស់​រដូវ

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែង​ថា ​ជំងឺ​ពុកឆ្អឹង​ភាគច្រើន​កើតឡើង​ទៅ​លើ​ស្ត្រី​ដែល​អស់​រដូវ​ជាពិសេស​ចាប់​ពី​អាយុ​ចាប់​ពី៦៥ឆ្នាំ​ឡើង​ទៅ។ ជំងឺ​ពុកឆ្អឹង​ជា​ជំងឺ​គ្មានរោគ​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ជាមុន​ ហើយ​ភាគច្រើន​កើត​ឡើង​នៅ​ត្រង់​ឆ្អឹងត្រគៀក​ កដៃ​ ខ្នង​ និង​ឆ្អឹង​ជំនី។ លោក​បាន​បន្ថែម​ថា​ អ្នកជំងឺ​ដែល​ធ្លាប់​កើត​ជំងឺ​បាក់ខ្នង​ ឬ​បាក់​ចង្កេះ​ ភាគ​ច្រើន​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​រយៈពេល​១ឆ្នាំ​ក្រោយ​មក ​ដោយសារ​តែ​ជំងឺ​ផ្សេង​ទៀត។ ជំងឺ​ពុកឆ្អឹង​នេះ​កើតឡើង​ទៅ​លើ​ស្រ្តី​អាស៊ី​ និង​ស្រ្តី​ស្បែកស​ ច្រើន​ជាង​ស្រ្តី​ស្បែកខ្មៅ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ត​ថា​ អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​អាច​កើត​ជំងឺ​នេះ​មាន​ដូចជា​ ស្រ្តី​ដែល​ឆាប់​អស់​រដូវ​នៅមុន​អាយុ​៤០ឆ្នាំ​ អ្នក​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ និង​វិតាម៉ីនD អ្នក​ជក់​បារី​ និង​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ពុកឆ្អឹង។

Source: https://goo.gl/mcjzjc