Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ធ្លាយព័ត៌មានសម្ងាត់៖ «ប្រទេសកូរ៉េខាងជើង បង្កើន​ចំនួន​ទ័ពដល់ ១.២៨​លាននាក់ ជាប់​លេខ ១ លើពិភពលោក!»

ធ្លាយព័ត៌មានសម្ងាត់៖ «ប្រទេសកូរ៉េខាងជើង បង្កើន​ចំនួន​ទ័ពដល់ ១.២៨​លាននាក់ ជាប់​លេខ ១ លើពិភពលោក!»

(សេអ៊ូល)៖ សៀវភៅសរស្ដីពីវិស័យ​ការពារជាតិ​ឆ្នាំ២០១៦ ចុះផ្សាយ​នៅថ្ងៃអង្គារនេះ ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូងបាន​ឱ្យដឹងថា ​កងទ័ព​កូរ៉េ​ខាងជើង​បច្ចុប្បន្នមានចំនួនសរុបប្រមាណជា ១.២៨លាននាក់ (ជាប់លេខ ១ លើពិភពលោកគិតពីចំនួនកងទ័ព និងលេខ ៤ លើឥទ្ធិពលយោធា) ដោយ​កើនឡើង ៨០,០០០នាក់បន្ថែមក្នុងរយៈពេលពីរឆ្នាំ។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់។

សៀវភៅសរ​នេះដដែលបានបញ្ជាក់ទៀតថា កូរ៉េខាងជើង​បានបង្កើន​ចំនួន​កងទ័ព​ថ្មើរជើងពី ១.០២លាននាក់ដល់ ១.១០លាននាក់ ខណៈកងទ័ពអាកាស​ហាក់​ដូចជា​ត្រូវបាន​កាត់បន្ថយ​ពី ១២០,០០០នាក់មកនៅត្រឹម ១១០,០០០នាក់រីឯកងទ័ពជើង​ទឹក​មិនមាន​ការប្រែប្រួលនោះទេ​គឺនៅចំនួន​ដដែល ៦០,០០០នាក់ ហើយ​នៅរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របបដឹកនាំលោក គីម ជុងអ៊ុន បានបង្កើត​អង្គភាព​យោធា​ថ្មីពីរដែល​ទទួល​បន្ទុកដឹកនាំ​វិស្វកម្ម​យោធា និងការ​សាងសង់​ផ្លូវថ្នល់។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សមត្ថភាព​នុយក្លេអ៊ែរ សៀវភៅសរនេះបាន​គូសបញ្ជាក់​ថា​កូរ៉េខាងជើង​មាន​សារធាតុ​ភ្លុយតូ​នីញ៉ូម​ប្រមាណ​ជា ៥០គីឡូក្រាម ដោយ​កើន​ឡើង ១០គីឡូក្រាមបើធៀប​ទៅនឹង​ឆ្នាំ២០០៨ ក៏ប៉ុន្តែ​ការប៉ាន់​ប្រមាណ​ពី​បរិមាណ​ជាក់លាក់ មិនទាន់​អាច​ត្រូវបានគេបញ្ជាក់​ឱ្យ​ច្បាស់លាស់​ឡើយ ដោយ សារ​តែការ​ចម្រាញ់​សារធាតុ​ភ្លុយតូ​នីញ៉ូម និងអ៊ុយរ៉ាញ៉ូម​ធ្វើឡើង​ជា​សម្ងាត់៕

 

Tagged with:

Related Articles