Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
បទ​ចម្រៀង​“​ផ្ញើ​កង​ចងដៃ​” ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន​​​ នា​ទសវត្សរ៍​ឆ្នាំ​៦០

បទ​ចម្រៀង​“​ផ្ញើ​កង​ចងដៃ​” ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន​​​ នា​ទសវត្សរ៍​ឆ្នាំ​៦០

បទ​ចម្រៀង​“​ផ្ញើ​កង​ចងដៃ​” ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន​នា​ទសវត្សរ៍​ឆ្នាំ​៦០ ដែល ស្មៀន​ម្នាក់​នោះ​បាន​យក​រឿង​ពិត​របស់​ខ្លួន​នេះ​ទៅ​ឱ្យ​លោក​សុះ ម៉ាត់ និពន្ធ​បទ​ភ្លេង ទំនុក​ច្រៀង និង​ច្រៀង​ដោយ លោក​ខ្លួនឯង​ផ្ទាល់​តែម្តង ។​

​លោក នួន សង្វាត អ្នក​ស្រាវជ្រាវ​និង​ចងក្រង​បទ​ចម្រៀង​ពី​សង្គម​ចាស់​នៅ​សមាគម​ស៊ីន​ស៊ី​សាមុត​បាន បញ្ជាក់​ឱ្យដឹងថា បើ​រំលឹក​ទៅដល់​ចម្រៀង​ពី​អតីតកាល គេ​មិន​អាច​បំភ្លេច​សិល្បករ​ម្នាក់​ទៀត​ជំនាន់​លោក​ស៊ីន ស៊ី​សាមុត​ដែរ នោះ​គឺ​លោក​សុះ ម៉ាត់ បានឡើយ ។ ពិតមែន​តែ​ស្នាដៃ​លោក​បាន​បន្សល់​ទុក​មក មិន​អាច​ប្រៀបធៀប​ជាមួយ​លោក ស៊ីន ស៊ី​សាមុត​ក៏ដោយ តែបើ​និយាយ​ពី​ទេពកោសល្យ និង​លក្ខណៈសម្បត្តិ​ម្យ៉ាង​ម្នាក់​វិញ លោក​សុះ ម៉ាត់ ក៏មាន លក្ខណៈ​ពិសេស​ខ្លះ​ដែល​លោក​ស៊ីន ស៊ី​សាមុត​គ្មាន​ដែរ ។​

​លោក​នួន សង្វាត បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា បើ​តាម​ការ​ឱ្យ​ដឹង​ពី​បណ្តា​រៀមច្បង​ពី​សម័​យ​មុន​នោះ បាន​វាយតម្លៃ​ថា ចំពោះ​ការ​ច្រៀង បើ​និយាយ​ពី​ការ​ដា​ក់មនោស-ញ្ចោតនា វាចា​ស្រទន់ គ្មាន​នរណា​អាច​ប្រៀប​ជា មួយ​លោក​ស៊ីន ស៊ី​សាមុត​ទេ ក៏​ប៉ុន្តែ​បើ​និយាយ​ពី​សំឡេង​ខ្លាំង ហើយ​អាច​ច្រៀង​ដោយ​មិនចាំបាច់​មេក្រូ​វិញ ហើយអាច​ច្រៀង​នៅទីណា​ក៏បាន​នោះ គឺ​ប្រាកដជា​គ្មាន​អ្នក​អាច​ស្មើ​លោក​សុះ ម៉ាត់​ឡើយ ។ មិនតែប៉ុណ្ណោះ​ក្រៅពី​ចេះ កាន់​ឧបករណ៍​តន្ត្រី​ផ្សេងៗ​នោះ ខាង​ផ្នែក​តែង​និពន្ធ លោក សុះ ម៉ាត់ ជា​បុរស​ម្នាក់​ដែល​ចេះ​សរសេរ​បទ​ភ្លេង និពន្ធ ទំនុក​ច្រៀង និង​ច្រៀង​ដោយ​ខ្លួនឯង ដោយ​មាន​តាក់តែង​ផ្សែផ្សំ​មិន​ចាញ់​កវីនិពន្ធ​ផ្សេងៗ​ទៀត​ប៉ុន្មាន​ទេ ហើយ​គ្រប់ បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​របស់​លោក​ទៀតសោត សុទ្ធសឹងតែ​ជា​បទ​និពន្ធ​ដែល​មាន​ន័​យ​មាន​ខ្លឹមសារ ហើយ​ស៊ីជម្រៅ​បែប​ស្នេហា​ជាតិ​ទៀត​ផង ។​

​លោក​នួន សង្វាត បាន​បន្តថា ដោយឡែក​ចម្រៀង​មួយ​បទ ដែល​សមាគម​ស៊ីន ស៊ី​សាមុត លើកយក​មក ចងក្រង​នៅពេលនេះ ទោះបី​ពុំទាន់​បាន​ស្រាវជ្រាវ​ឱ្យបាន​ដល់​ស៊ីជម្រៅ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​ជា​បទ​មួយ​ដែល ល្បីល្បាញ​បំផុត​របស់​លោក​សុះ ម៉ាត់ នា​អំឡុង​ឆ្នាំ​១៩៦៩ ហើយ​ចម្រៀង​នេះ វា​ជា​ស្នាដៃ​និពន្ធ​និង​ច្រៀង​ដោយ​រូប លោក​ផ្ទាល់ ដែល​ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន ហើយ​បាន​យក​រឿង​ពិត​របស់​ខ្លួន​មក​រ៉ា​យ រ៉ាប់​ប្រាប់​លោក​សុះ ម៉ាត់ ដល់​វិទ្យុជាតិ​តែម្តង ។ ទីបំផុត​បទ​នេះ ក៏​ចេញមក​សម​តាម​បំណង ដែល​មាន​លក្ខណៈ កម្សត់​លន្លង់លន្លោច​នៃ​ស្នេហា​ដែល​បែកបាក់​ទៅ អម​នឹង​សូរ​សំឡេង​ខ្លុយ​ដ៏​គ្រលួច​របស់​ស្តេច​ទ្រសោរ ម៉េង ហ៊ុន ដែល​ជា​បិតា​របស់​តារាចម្រៀង ម៉េង កែវពេជ្ជតា សព្វថ្ងៃ​នេះ​ឯង បាន​កំដរ​ញ៉ាំង​ឱ្យ​បទ​នេះ​រឹតតែ​ស្រងេះស្រងោច កម្សត់​ដល់​ទី​ជម្រៅ​តែម្តង ។

​លោក​នួន សង្វាត សូម​ឧទ្ទិស​បទ​នេះ ជូន​ម្ចាស់​ដើមរឿង​ផង និង​ម្ចាស់​សំឡេង អ្នក​តន្ត្រីករ​ទាំងអស់​ដែល បាន​ខិតខំ​ចងក្រង រហូត​ចម្រៀង​នេះ មាន​រសជាតិ​ពេញនិយម​មិន​ងាយ​សាបសូន្យ​រហូតមកទល់​នឹង​បច្ចុប្បន​យ​នេះ នៅ​តែ​ស្តាប់​បាន គ្មានសាប រលាបទៅណា ។​

Tagged with:

Related Articles