Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
បទ ​“​ស្ពាន​កំពង់ហ្លួង​” ពិពណ៌នា​ពី​ការ​ចាប់កំណើត និង​ការ​រលាយ​ទៅ​វិញ​នូវ​ស្នេហា របស់​តារាចម្រៀងសូ សាវឿន និង​តន្ត្រីករ កែវ អែម

បទ ​“​ស្ពាន​កំពង់ហ្លួង​” ពិពណ៌នា​ពី​ការ​ចាប់កំណើត និង​ការ​រលាយ​ទៅ​វិញ​នូវ​ស្នេហា របស់​តារាចម្រៀងសូ សាវឿន និង​តន្ត្រីករ កែវ អែម

បទ ​“​ស្ពាន​កំពង់ហ្លួង​” ពិពណ៌នា​ពី​ការ​ចាប់កំណើត​និង​ការ​រលាយ​ទៅ​វិញ​នូវ​ស្នេហា របស់​តារាចម្រៀងសូ សាវឿន និង​តន្ត្រីករ កែវ អែម ។ ស្នេហា​របស់​គូសង្សារ​មួយគូ​នេះ ចាប់កំណើត​នៅលើ​ស្ពាន​កំពង​ហ្លួង ហើយរលាយ​ទៅវិញក៏​នៅ​លើ​ស្ពាន​កំពង់ហ្លួង ​ដែរ ។​

បទ​នេះ លោក​លោក​គ​ង្គ ប៊ុន​ឈឿន និពន្ធ​និង​ថត​នៅ​ឆ្នាំ​១៩៦៥ ជាមួយគ្នា​នឹង​បទ​វិញាណ​ផ្នូរ​ខ្ញុំ ប៉ុន្តែ​ខ្លឹមសារ​របស់​ទំនុកច្រៀង លោក​គ​ង្គ ប៊ុន​ឈឿន​បាន​សរសេរ​យោល​ទៅតាម​សំណូមពរ​របស់​អ្នកស្រី សូ សាវឿន ព្រោះ​អ្នកស្រី​ចង់ឱ្យលោក​សរសេរ​ពី​ភូមិ កំណើត​របស់​អ្នកស្រី គឺ​ភូមិ​កំពង់​ហ្លួង ។​

លោក​គ​ង្គ ប៊ុន​ឈឿន បានបញ្ជាក់​ថា អ្វីៗ​ទាំងអស់ ដែល​ជា​ជីវិត​ស្នេហា​បឋមវ័យ​របស់​អ្នកស្រី សូ សាវឿន បាន​ត្រូវ​ប្រមូលផ្តុំ​មក​បកស្រាយ​នៅក្នុង​បទ​ចម្រៀង​នេះ ពិសេស​គឺ​ទីតាំង​ដ៏​សំខាន់ ដែល​ធ្វើឱ្យ​ស្នេហា​របស់​អ្នកស្រីចាប់កំណើត​ឡើង និង​រលាយ​ទៅវិញ នៅលើ​ស្ពាន​កំពង់ហ្លួង​នេះឯង ។​

បទ​“​ស្ពាន​កំពង់ហ្លួង​”​ប្រគំ​ដោយ​វង់​តន្ត្រី យោធា​ភិរម្យ ថត​នៅ​ស្ទីឌីយ៉ូ​វិទ្យុជាតិ ប៉ុន្តែ​ក្រោយពី​ចាក់ផ្សាយទៅ មាន​ប្រជាប្រិយភាព​ល្បីល្បាញដ៏​ខ្លាំងក្លា ទើប​ក្រុមហ៊ុន​ថត​ថាស បាន​ទិញយក​ទៅ​ថត​បញ្ចូល​ក្នុង​ថា​ស និង​ដាក់ក្នុងការ​ស្សែត ។​

លោក​គ​ង្គ ប៊ុន​ឈឿន បាន​បញ្ជាក់​ឱ្យដឹង​បន្ថែមថា សព្វថ្ងៃ មិន​ត្រឹមតែ​អ្នកស្រី សូ- សាវឿន យក​ទៅ​ច្រៀងនៅ​ប្រទេស​បារាំង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្នុង​ស្រុក​ខ្មែរ ក៏​គេ​និយម​យក​បទ​នេះ​ទៅ​ច្រៀង​ស្ទើរ​គ្រប់ទិសទី​ដែរ ខ្លះ​ក៏ច្រៀង​តាម​ទំនុក​ដើម​ទាំងស្រុង ខ្លះ​ក៏​យក​ទៅ​កែប្រែ​ទំនុកច្រៀង​ថ្មី​វិញ ។ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ណាស់ ក្រុមហ៊ុន​ថតកា​រ៉ា​អូ​ខេ បាន​យក​បទ​នេះ​ទៅ​ថត ដោយ​សរសេរ​ខុស​ទំនុកច្រៀង​ច្រើន​អន្លើ ប្រហែល​ជា​ស្តាប់​ អ្នកចម្រៀង​ដើមមិន​ច្បាស់​ក៏​មិនដឹង ៘​

អាស្រ័យហេតុនេះ លោក​គ​ង្គ ប៊ុន​ឈឿន​បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​ទៅ សូម​អស់លោក​អ្នក​នាង​កញ្ញាដែល​ច្រៀង កុំឱ្យ​មាន​ការភ័ន្តច្រឡំ​ប៉ា​រ៉ូល​តទៅទៀត ហើយ​លោក​សូម​ឧទ្ទិស​បទ​នេះ​ដល់​វិញ្ញាក្ខន្ធ​លោក កែវ អែម ដែល​គាត់​បាន​ខ្នះខ្នែង​ជួយ​ជ្រោមជ្រែង​ធ្វើ Arrangement បទ និង​រៀបចំ​ប្រគំ​រហូត​ទាល់តែ​បាន សម្រេច​ចេញជា រូបរាង ទុកជា​កេរ្តិ៍មរតក​រហូតមក​ដល់​បច្ចុប្បន្ន​នេះ ។​

​“​ស្ពាន​កំពង់ហ្លួង គឺជា​ស្ពាន​ស្នេហា​រវាង​លោក កែវ អែម និង​នាង សូ សាវឿន
ដែល​ស្ថិតនៅ​ជា​អមតៈ ក្នុង​បេះដូង​ប្រជាជន​ខ្មែរ​គ្រប់ពេល​ជំនាន់​…”-​លោក​ប៊ុន​ឈឿន​បញ្ជាក់បន្ថែម ។​