Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ការ​បែក​ចែក​អាសនៈ​សភា​នៅ​កម្ពុជា​

ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ការ​បែក​ចែក​អាសនៈ​សភា​នៅ​កម្ពុជា​

ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​សភា​យក​លំនាំ​តាម​ប្រទេស​លោក​ខាង​លិច​ដែល​គេ​ហៅ​ថា ប្រព័ន្ធ​ទេ្វ​សភា ឬ​សភា​ពីរ គឺ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ដែល​អង់គ្លេស​គេ​ហៅ​ថា Bicameral Legislature។

តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​អាស្រ័យ​ព្រះ​មហាក្សត្រ ដែល​មាន​ព្រះ​មហាក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត​ ហើយ​ព្រះ​អង្គ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​គ្រង​រាជ​សម្បត្ដិ ប៉ុន្ដែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។

រដ្ឋ​សភា​កម្ពុជា​មាន​តំណាង​រាស្រ្ដ​ពី​២៤​ខេត្ដ​រាជ​ធានី​ចំនួន​១២៣​រូប​សម្រាប់​ ១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ដែល​សភា​ធ្វើ​ការ​បោះ​ឆ្នោត​រាល់​ពេល​៥​ឆ្នាំ​ម្ដង ដោយ​ប្រើ​ប្រព័ន្ធ​សមមាត្រ​តំណាង​។

ចំណែក​ឯ​ព្រឹទ្ធ​សភា​វិញ​ គឺ​មាន​សមាជិក​៥៨​រូប ក្នុង​នោះ​សមាជិក​២រូប​បាន​ការ​តែង​តាំង​ពី​ព្រះ​មហាក្សត្រ និង​២រូប​ទៀត​បាន​ការ​តែង​តាំង​ពី​រដ្ឋ​សភា និង​សល់​ប៉ុន្មាន​ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពី​២៤​ខេត្ដ​រាជ​ធានី។

នៅ​ក្នុង​អាណត្ដិ​ទី​៤​កន្លង​ទៅ​នេះ រដ្ឋ​សភា​កម្ពុជា​មាន​គណបក្ស​៥​ចូល​រួម ក្នុង​នោះ​មាន​គណបក្ស​ប្រជា​ជន​ដែល​មាន​៩០​កៅអី, គណបក្ស​ សម រង្ស៊ី មាន​២៦កៅអី, គណបក្ស​សិទ្ធិ​មនុស្ស​មាន ៣កៅ​អី, គណបក្ស​នរោត្ដម​រណឫទ្ធិ​២កៅអី និង​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​មាន​២កៅអី។

វាគ្មិន​ដែល​យើង​បាន​អញ្ជើញ​ចូល​រួម​កម្មវិធី​ថ្ងៃ​នេះ គឺ​លោក​ ហង្ស ពុទ្ធា នាយក​ប្រតិបត្ដិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្ដិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា អង្គការ​និក​ហ្វិច។

នៅ​ក្នុងពិភព​លោក​នេះ មាន​ការ​ប្រើ​ប្រព័ន្ធ​បោះ​ឆ្នោត​ជា​ច្រើន​​មាន​ដូច​ជា​​ប្រព័ន្ធ​សមាមាត្រ​តំណាង (Proportional Represetnation), ​ប្រព័ន្ធ​ចំណូល​ចិត្ដ (Preferential Voting System)​ ឬ ប្រព័ន្ធឯក​តនាម ហើយ​មួយ​ទៀត​គេហៅ​ថា First Past the Post ឬ​អ្នក​ណា​បាន​សន្លឹក​ឆ្នោត​តាម​ការ​កំណត់​នឹង​​ឈ្នះ ឬ​ក៏​ប្រព័ន្ធ​បោះ​ឆ្នោត​ចម្រុះ​ចូល​គ្នា​។

សម្រាប់​ប្រទេស​កម្ពុជា គេ​ប្រើ​ប្រព័ន្ធ​បោះ​ឆ្នោត​​សមាមាត្រ​ ហើយ​ការ​បង្កើត​រដ្ឋាភិបាល​ត្រូវ​ការ​កៅ​អី​ក្នុង​សភា​តាម​រូប​មន្ដ ៥០+១ សម្រាប់​ពេល​បច្ចុប្បន្ន។ ពី​មុន គេ​ប្រើ​រូប​មន្ដ​មតិ​ភាគ​ច្រើន ឬ​២ភាគ​៣។ ប៉ុន្ដែ​ក្រោយ​មក​ដោយ​សារ​តែ​ភាព​រាំង​ស្ទះ​នយោបាយ មិន​​អាច​បង្កើត​រដ្ឋាភិបាល​លដោយ​ងាយ​បាន កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ប្ដូរ​មក​ប្រើ​រូប​មន្ដ ៥០+១ វិញ។