Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិដើមបទរាត្រី​សេកុង​

ប្រវត្តិដើមបទរាត្រី​សេកុង​

​នេះ​គឺ​ជា​បទ​ទី​១ ដែល​អាច​និយាយបាន​ថា ជា​បទ​ដែល​លោក​ស៊ីន ស៊ី​សាមុត បាន​សរសេរ​ពី​ខេត្ត​ស្ទឹងត្រែង ហើយក៏​ជា​បទ​ដំបូង​គេ​របស់​អ្នកស្រី ហួយ មាស ដែល​ល្បី​មុន​គេ​បំផុត​នា​ឆ្នាំ​១៩៦៨ ។ គេ​ច្រើន​តែ​នាំគ្នា​ឆ្ងល់​ថា ហេតុ ដូចម្តេច​បានជា​លោក​ស៊ីន ស៊ី​សាមុត មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្ទឹងត្រែង តែ​គេ​បាន ឮ​គាត់​ច្រៀង​តែ​បទ​នៅ​បាត់ដំបង ច្រើន​ម្ល៉េះ​? ពិតជា​គួរឱ្យ​ឆ្ងល់​មែន ប៉ុន្តែ​តាមរយៈ​នៃ​ការស្រាវជ្រាវ គួបផ្សំ​នឹង​ការពណ៌នា​ពី​បណ្តា​រៀមច្បង ជាពិសេស អស់លោក​ដែល​ដឹង​រឿង​នៅ​ខេត្ត​ស្ទឹងត្រែង​មួយចំនួន​បាន​ឱ្យដឹងថា គួរ​ឱ្យ​លោក​ស៊ីន ស៊ី​សាមុត មិន​ចង់​រំលឹក​ឬ​ភ្លេច រៀបរាប់​ពី​ស្រុកកំណើត​មែន ព្រោះ​ម្យ៉ាង​លោក​ឈឺចាប់​នឹង​ពាក្យ​គេ​និន្ទា​ថា អ្នក​ស្ទឹងត្រែង​ជា​ពួក​ដែល​លក់​ដី​ឱ្យ​គេ​? ម្យ៉ាង​កាលពី​អាយុ​ប្រាំ​ឆ្នាំ លោក​បាន​មក​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ឯ​ខេត្ត​បាត់ដំបង និង​ជាងនេះទៀត ដូច​មិត្ត​អ្នកអាន ជ្រាប​ស្រាប់ កាលពី​សម័យ​នោះ បាត់ដំបង​គឺ​ជា​ទឹកដី​មួយ​ដែល​ស៊ីវិល័យ ទាន់សម័យ​ជាងគេ​បំផុត ហើយ​សម្បូរ​អ្នក ចម្រៀង អ្នកនិពន្ធ អ្នក​ភ្លេង តារាភាពយន្ត អ្នក​ប្រដាល់​ល្បីៗ​ភាគច្រើន​មាន​ប្រភព​ចេញពី​ខេត្ត​បាត់ដំបង​នេះ​ឯង ។

ជាក់ស្តែង​ដូចជា​ស្ពាន​អូ​តា​គី សម័យ​នេះ​សម្រាប់​អ្នក​ដែល​ចង់ឃើញ ដោយសារ​ឮ​តាម​បទ​ចម្រៀង ពិតជា​គ្រវីក្បាល ហើយ​លាន់មាត់​ថា ចាញ់បោក​ចម្រៀង​លោក​ស៊ីន ស៊ី​សាមុត គ្រប់​គ្នា​មិន​ខាន តែបើ​ធ្មេចភ្នែក​គិត​ទៅ​រក​ជំនាន់​បារាំង វិញ​នោះ ស្ពាន​អូរ​តា​គី គឺជា​ស្ពាន​ទី​១ ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា​ដំបូង​គេ ហើយ​បទ​ចម្រៀង​បាត់ដំបង​ភាគច្រើន គឺជា​ទំនុក​បទ​របស់​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន​, វ៉ោ​យ ហូរ និង​ម៉ា ឡៅ​ពី​ជាដើម​៘ ដូច្នេះ​វិភាគ​តាម​ដំណើររឿង​ខាង លើ លោកអ្នក​នាង​ពិតជា​អាច​ជ្រាប​បាន​ខ្លះ​ថា តើ​ពីព្រោះ​តែ​ហេតុអ្វី​?

​សំណួរ​នេះ មិនទាន់​មាន​ការសន្និដ្ឋាន​ថា​យ៉ាងណា​ពិតប្រាកដ​នៅឡើយ​ទេ ពីព្រោះ​បើ​តាម​ប្រសាសន៍​របស់ រៀមច្បង​ភាគច្រើន​សុទ្ធតែ​អះអាងថា ជីវិត​លោក​ស៊ីន ស៊ី​សាមុត ជា​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង​ណាស់ អ្នក​ល្មមៗ​មិន​ងាយ​គាត់​ឱ្យ​ដឹង​ឡើយ ។​

Tagged with:

Related Articles