Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិបទ​ ស្ពាន​អូរ​តា​គី​

ប្រវត្តិបទ​ ស្ពាន​អូរ​តា​គី​

ឪពុក​ម្តាយ​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ប្រាប់​លោក​ថា លោក​មាន​កំណើត​នៅ​ភូមិ​បឹង​ព្រីង ឃុំ​ថ្មគោល ស្រុក​បាត់ដំបង​ឯណោះ​ទេ ប៉ុន្តែ​គ្រាន់តែ​កើត​បាន​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ម្តាយ​លោក​ត្រូវ​ប្តូរ​ទីតាំង​ចេញពី​ទីនោះ​វិញ ។ ដោយសារ​ស្រុកទេស​វិលវល់​ភ័ន្ត​ប្រែ​ចុះឡើង លោក​ក៏​សម្រេច​យក​ឃុំ​ចម្ការ​សំរោង ជាទី​កំណើត​ជាក់លាក់ ព្រោះ​កន្លែង​នោះ​លោក​បាន​ធ្លាប់​រស់នៅ​យូរ​ជាងគេ ហើយក៏​មាន​អនុស្សាវរីយ៍​ច្រើន​ជាង​គេ​ដែរ​ក្នុង​ឆាកជីវិត ។ ទោះជា​យ៉ាងនេះក្តី ក៏​លោក​នៅតែ​នឹកឃើញ​ដល់​ភូមិ​បឹង​ព្រីង ដែល​ជា​ទីតាំង​ធ្វើស្រែ​បារាំង​នៅ​ក្នុង​សម័យ​អាណានិគម នោះដែរ ។​

​​នៅតាម​ផ្លូវ ចាប់តាំងពី​ស្ពាន​អូរ​តា​គី រហូត​ទៅ​ដល់​មង្គលបុរី សេរី​សោភ័ណ សុទ្ធ​ជា​កន្លែង​ដែល បាន​កត់ត្រា​ទុក​នូវ​អនុស្សាវរីយ៍ និង​រឿងរ៉ាវ​ផ្សេងៗ ដែល​ជីវិត​ស្នេហា​បឋមវ័យ​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ជួបប្រទះ ។​
​​ជាមួយគ្នានេះដែរ លោក​គ​ង្គ ប៊ុន​ឈឿន​បាន​ដក់ចិត្ត​ដិតអារម្មណ៍​ទៅលើ​ជីវិត​កម្មករ​រថភ្លើង ដែល ផ្ញើ​វាសនា​លើ​ផ្លូវដែក​ដ៏​កម្សត់​ទុរគត ។​

លោក​គ​ង្គ ប៊ុន​ឈឿន​យល់ថា ជីវិត​កម្មករ​រថភ្លើង​ពិតមែន​តែ​ក្រខ្សត់ តែ​មានចិត្ត​ស្មោះត្រង់​ភ្លឹង ដូចជា​ផ្លូវ​ដែក ហើយ​រឹងប៉ឹង​មាំមួន ភក្តីភាព​ចំពោះ​ស្នេហា​ជាទីបំផុត ។ ប៉ុន្តែ​ជីវិត​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន កន្ទុយ​ស៊ី​កន្ទុយ​របស់​អ្នករត់ពន្ធ​ផ្សារ​ងងឹត បានធ្វើឱ្យ​ស្នេហា​របស់​កម្មករ​រថភ្លើង​ប្រែ​ក្រឡះ​ទៅវិញ ។​

​ថ្វី​បើ​បទ​“​ស្ពាន​អូរ​តា​គី​” គ្មាន​ពាក្យ​បឹង​ព្រីង​មួយ​ម៉ាត់​នៅ​ជាមួយ ប៉ុន្តែ​គឺ​លោក​គ​ង្គ ប៊ុន​ឈឿន​មាន គោលបំណង​រំលឹក​ទៅដល់​ភូមិឋាន​ទាំងនោះ ចាប់តាំងពី​ស្ពាន​អូរ​តា​គី​ឡើងទៅ ព្រោះ​ស្ពាន​នេះ​ជា​ទីតាំង ពិតប្រាកដ​នៃ​ជីវិត​ស្នេហា​របស់​លោក ដែល​បើ​ទុក​ណា​ជា​មិនបាន​សម្រេច​ដូច​បំណង ក៏​បាន​ឋិត​នៅ​ក្នុង​ក្តី ស្រមៃ​គ្មាន​ព្រំដែន​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​អស់សង្ឃឹម​…​។​

បទ​នេះ លោក​គ​ង្គ ប៊ុន​ឈឿន​ចាប់​និពន្ធ​និង​ថត​នៅក្នុង​អំឡុង​ពេលវេលា​ជាមួយ​បទ កំលោះ​ហុង ដាក​ញ្ញា​ប៉េសេ ហើយ​នៅតែ​មាន​ប្រជាប្រិយភាព​រហូតមកដល់​សព្វថ្ងៃនេះ​…​។​

Tagged with:

Related Articles