Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិបទ កូនស្រីអ្នកនេសាទ

ប្រវត្តិបទ កូនស្រីអ្នកនេសាទ

ភូមិ​បាក់​ព្រា គឺ​ជា​ភូមិ​មួយ​នៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ជា​ភូមិ​ចុង កាត់​មាត់​ញក ស្ថិត​នៅលើ​ផ្លូវ​ទឹក​ទៅ​កាន់​ពាម​ទន្លេសាប ប្រកប​ដោយ​ទេសភាព​ស្រងេះស្រងោច​ខ្លោច ផ្សារ​ពន់ប្រមាណ ។​

កាលពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទូកដរ​ខ្លះ​បាន​ដឹក​អ្នកដំណើរ​តាំង​ពី​ភូមិ​ព្រែក​ហ្លួង រហូត​ទៅ​ដល់​ភូមិ​បាក់​ព្រា​នេះ​ទៀត​ផង ដល់​ក្រោយមក​ទើប​មាន​ទូក​បំពាក់​ម៉ាស៊ីន ឬ​កាណូត​ចុះឡើង រហូតដល់​ព្រែក​ទាល់​ទន្លេសាប ។​

​កាល​នៅ​រៀន​ពី​ក្មេង លោក គ​ង្គ ប៊ុន​ឈឿន បាន​ទៅ​លេងភ្លេង​ក្នុង​ពិធី​បុណ្យផ្កា​នៅ​ភូមិ បាក់​ព្រា ហើយ​លោក​បាន​ជាប់​ចិត្តនឹង​បុប្ផា​មួយទង ដែល​ជា​កូនស្រី​អ្នកនេសាទ នៅ​តំបន់​នោះ ទើប លោក​ចាប់ផ្ដើម​កត់ត្រា​ទុក​ក្នុង​បេះដូង​នូវ​បទ​ចម្រៀង​មួយ ដើម្បី​ឧទ្ទិស​ដល់​បេះដូង​ស្រគត់ស្រគំ​នៃ ក្រមុំ​ស្រុក​ទន្លេ ដែល​រស់នៅ​ឃ្លាតឆ្ងាយ​ពី​អរិយធម៌​នៃ​អ្នក​ដីគោក ។​

​កាលណោះ Melodie របស់​បទ “​កូនស្រី​អ្នកនេសាទ​” លោក​គ​ង្គ ប៊ុន​ឈឿន គ្រាន់តែ​បាន កត់ត្រា​ទុក​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​លោក​ប៉ុណ្ណោះ ។ លុះ​មកដល់​ឆ្នាំ​១៩៧៤ ទើប​លោក រៀបចំតាក់តែង​ទំនុកច្រៀង​ឡើងវិញ ហើយ​បាន​ថត​ផ្សាយ​នៅពេលនោះ ។ បទ​នេះ បាន​ធ្វើឲ្យ​ភ្ញាក់ ផ្អើល​ដល់​បងប្អូន​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​នោះ​ជា​ខ្លាំង មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ក្លាយទៅជា​និមិត្តរូប នៃ​ខ្សែជីវិត​ពិតៗ​របស់​កុលាប​ដងស្ទឹង​បាក់​ព្រា ដែល​លោក​បាន​ពណ៌នា​នៅក្នុង​រឿង​ប្រលោមលោក មួយ​ទៀត​ឈ្មោះ​កូនស្រី​អ្នកនេសាទ ។​

​អ្នកស្រី រស់ សេរី​សុទ្ធា ដែល​អ្នកផង​តែងតែ​ប្រសិទ្ធ​នាម​ថា “​ព្រលឹង​ស្ទឹង​ខៀវ​”​បាន​និយាយ ប្រាប់​លោក គ​ង្គ ប៊ុន​ឈឿន នៅពេល​ថត​បទ​នេះ​ចប់​ថា អ្នកស្រី​ច្រៀង​បទ​នេះ​ដោយ​ចិត្ត​រំភើប​ញាប់​ញ័រ ពន់ពេក​ណាស់ ដោយសារ​អតីតកាល​របស់​អ្នកស្រី​ធ្លាប់​រស់នៅ​តំបន់​នោះ និង​ធ្លាប់​មាន​បេះដូង​ប្រេះឆា ដូចជា​បុប្ផា​បាក់​ព្រា​នោះដែរ ។​
​ ​
នេះ​ជា​បទ​មួយ ដែល​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ពណ៌នា​ប្លែក​ពីគ្នា គឺ​បរិយាយ​ពី​ស្នេហា ព្រាត់ប្រាស់​នៅលើ​ភូមិស្ថាន​មួយ​ដែល​មើលទៅ​ឃើញ​លំហ​ទឹក​ល្ហាច​ល្ហឹម​… ប្រៀប​បី​ដូចជា​ទន្លេ​ទឹក ភ្នែក​របស់​នារី ដែល​មាន​បេះដូង​បរិសុទ្ធ​ចំពោះ​សង្សារ តែ​គ្មាន​អ្នក​ណា​មើលឃើញ​នូវ​សេចក្ដី ស្មោះត្រង់​របស់​នាង​…​។​

បទ​នេះ អ្នក​ដែល​មិនដឹង​ចេះតែ​នាំ​គ្នា​ហៅថា “​វាសនា​ភូមិ​បាក់​ព្រា​” ការពិត​គឺ​ជា​បទ “​កូនស្រី​អ្នកនេសាទ​” វិញ​ទេ ! ៕