Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិបទ ម្លប់​ដូង​ទី​១០

ប្រវត្តិបទ ម្លប់​ដូង​ទី​១០

បទ​​​ ​“​ម្លប់​ដូង​ទី​១០” បានចាប់កំណើត​ឡីង​នៅក្នុង​កំណត់ហេតុនិពន្ធ​របស់​លោកគ​ង្គ ប៊ុន​ឈឿន អំពី​ប្រវត្តិ​ស្នេហ៍​ឈឺចាប់​របស់លោក​ជាមួយ​នារី​ក្រមុំ​ជា​កូនស្រី​អ្នកជិតខាង​របស់​លោក​ម្នាក់​តាំងពី​ឆ្នាំ​១៩៦៩​ម្ល៉េះ។ ប៉ុន្តែកំណត់ហេតុ​និពន្ធ​នេះ លោក​បាន​ត្រឹមតែ​តាក់តែង​ទុក​ចោល​នៅ​ក្នុង​សៀវភៅ​ប៉ុណ្ណោះ លោក​មិន​ទាន់​បាន​បញ្ចោ​ញ​ឱ្យ អ្នកចម្រៀង​ណា​ម្នាក់​បកស្រាយ​នៅឡើយ ។ រហូតដល់​ឆ្នាំ​១៩៧២ ទើប​លោក​រៀបចំ​បទ​នេះ​ឡើងវិញ ដើម្បី​ថត ផ្សាយ ។​

​ខេត្ត​បាត់ដំបង ជា​ទឹកដី​កំណើត​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​បាន​ចិញ្ចឹម​រូបលោក​តាំង​ពី​តូច ដល់​ធំ ក្នុង​បរិយាកាស​មួយ​ដ៏​ស្រងេះស្រងោច​ពន់ប្រមាណ ។ ឯ​ស្ទឹង​សង្កែ ក៏​ជា​ស្ទឹង​ទឹកខ្មៅ​សម្រាប់​ជីវិត​កវីនិពន្ធ របស់លោក ដែល​លោក​ជ្រលក់​សរសេរ​មិនចេះ​រីងស្ងួត​ដែរ មិនតែប៉ុណ្ណោះ វា​ជា​កន្លែង​មួយ​បណ្តុះ​អនុស្សាវរីយ៍​រាប់​មិន អស់ នៅ​ក្នុង​ឆាកជីវិត​ស្នេហា​បឋមវ័យ​របស់លោក​ទៀតផង ។​
​ក្នុងចំណោម​ដើម​ដូង​ទាំង​ជួរ​នៅ​ត្រើយ​ខាងលិច​ស្ទឹង​សង្កែ មាន​ដើម​ដូង​មួយ​ស្ថិត​នៅ​ចំ​ពីមុខ​កំពង់ វត្ត​វាល និង​មាន​កៅអី​ថ្ម​មួយ ដែល​លោក​គ​ង្គ ប៊ុនុ​ឈឿន​ធ្លាប់ទៅ​អង្គុយ​បណ្តែត​អារម្មណ៍នៅ​រាល់ពេ​លទឹក​ជន់ និង ទឹក​ស្រក ។​

ដើម​ដូង​ទី​១០​សួនច្បារ​ដងស្ទឹង​សង្កែ​បាត់ដំបង​ត្រូវ​បាន​សម្ភោ​ធ​

កាលណោះ នៅ​ចំ​ពេល​ដែល​ដំណើរ​ជីវិត​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ធ្លាក់ចុះ​ដុនដាប​មែន ទែន ។ ម្តាយ​របស់​លោក​បាន​ឈឺ​ស្លាប់​នៅ​ក្រោមផ្ទះ​របស់​គេ លោក​បាន​លះបង់​ការសិក្សា ហើយ​គ្មាន​ការងារ​ធ្វើទេ ។ កូនស្រី​អ្នកជិតខាង​របស់​លោក​ម្នាក់ ដែល​លោក​បាន​លួច​ស្រឡាញ់ ហើយ​ដែល​នាង​ធ្លាប់​បាន​សច្ចា​ស្បថស្បែ ថា​ស្មោះស្ម័គ្រ ស្រឡាញ​តែ​លោក​ដែរ​នោះ បាន​ប្រែចិត្ត​បោះបង់​លោក​ចោល​ដោយ​គ្មាន​អាល័យ ។ លោក គ​ង្គ ប៊ុន​ឈឿន បាន​និយាយថា​“​ពេល​មួយ​ខ្ញុំ​បាន​ណាត់​ជួប​នាង​នៅ​មាត់​ស្ទឹង​សង្កែ ក្រោម​ម្លប់​ដើម​ដូង​ទី​១០ តែ​នាង មិន​មក ទោះ​ជា​ខ្ញុំ​បាន​ណាត់​សន្យា​កាលពី​ថ្ងៃ​ហើយ​ក៏​ដោយ​” ។​

ទឹក​ជន់ ទឹក​ហូរ​កាច​ស្ទឹង បោះពួយ​នាំ​ព​ពុះ​សំណាត់​រសាត់​ទៅកាន់​បឹង​ទន្លេសាប ដោយ​គ្មាន​វិល ត្រឡប់ ពាំនាំ​ទាំង​ស្នេហា​អស់សង្ឃឹម​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ទៅ​ជាមួយ​ផង ធ្វើ​ឱ្យ​បេះ​ដូង​លោក​មាន​របួស …​។ រហូតមកដល់​ឆ្នាំ​១៩៧២ ទើប​លោក​គ​ង្គ ប៊ុន​ឈឿន រៀបចំ​បទ​ចម្រៀង​ដែល​លោក​បាន​តាក់តែង​ទុកចោល នៅក្នុង​សៀវភៅ​ឡើង ដើម្បី​ថត​ផ្សាយ ដោយ​ដាក់​ចំណងជើង​ថា​“​ម្លប់​ដូង​ទី​១០” ហើយ​លោក​ស៊ីន ស៊ី​សាមុត​ជា​អ្នកច្រៀង ។​

​បទ​“​ម្លប់​ដូង​ទី​១០”​នេះ លោក​ស៊ីន ស៊ី​សាមុត​ច្រៀង​ផង ខ្សឹកខ្សួល​អួលដើមក​ផង ហាក់ដូចជា លោក​ជួយ​រួមចំណែក​កាន់ទុក្ខ​អតីត​ស្នេហា​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​មាន​កំណើត​ឡើង​នៅ​មាត់​ស្ទឹង​សង្កែ ហើយ​ត្រូវ​រលាយ​ទៅវិញ​នៅ​មាត់​ស្ទឹង​សង្កែ​នោះ​ដែរ ។​
​​បទ​នេះ ស្ថិតនៅ​ក្នុង​កម្រង​ចម្រៀង​“​កំលោះ​ហុងដា កញ្ញា​ប៉េសេ​” ដែល​មាន​ប្រជាប្រិយភាព​ចំពោះ អ្នក​ស្នេហា​តន្ត្រី រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ឥត​មាន​ស្រកស្រុត​ឡើយ ។​

Tagged with:

Related Articles