Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិបទ រំដួល​ដងស្ទឹង​សង្កែ

ប្រវត្តិបទ រំដួល​ដងស្ទឹង​សង្កែ

​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក គ​ង្គ ប៊ុន​ឈឿន ភាគច្រើន​គេ​តែង​និយាយ​ថា លោក​ចូលចិត្ត តែង​បទ​ចម្រៀង ដែល​ពណ៌នា​ទេសភាព​នៅ​ស្ទឹង​សង្កែ និង​រឿងរ៉ាវ​ជីវិត​នៅ​ខេត្ត​បាត់ដំបង ។ មែន ការនិយាយ​បែបនេះ​ឥត​ខុស​ទេ ព្រោះ​លោក​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក​ចេះតែមាន មនោសញ្ចេតនា​នឹករលឹក​ទៅដល់​ទឹកដី​កំណើត​ជា​និច្ច ទោះបីជា​លោក​ឃ្លាត​ឆ្ងាយ​មក​យូរ​ឆ្នាំ​ហើយ ក៏ដោយ ។​
​​ដូច្នេះ ការដែល​លោក គ​ង្គ ប៊ុន​ឈឿន និយាយ​ពី​រឿង​ស្នេហា​នៅ​ខេត្ត​បាត់ដំបង​គឺ​មួយ ផ្នែក​ជា​ការ​រំលឹក​នូវ​អនុស្សារ​វីយ៍​នៃ​ជីវិត​ស្នេហា​បឋមវ័យ​របស់លោ​ក និង​មួយ​ផ្នែក​ទៀត គឺ​រំលឹក ដល់​ទឹកដី​កំណើត​តែប៉ុណ្ណោះ ។​

ទន្ទឹម​នោះ លោក គ​ង្គ ប៊ុន​ឈឿន តែងតែ​គិតថា បើ​លោក​ស្គាល់​ខេត្តបាត់ដំបង​ច្បាស់ ជាងគេ និង​មាន​អនុស្សាវរីយ៍​ច្រើនជាងគេ តើ​ឲ្យ​លោកសរសេរ​ពី​ខេត្ត ឬ​ប្រទេស​ណា ដែល​លោក មិនសូវ និង​មិន​ដែល​ស្គាល់​ម្តេច​នឹង​កើត​ទៅ ?
បទ “​រំដួល​ដងស្ទឹង​សង្កែ​” នេះ គឺជា​សក្ខីភាព​នៃ​ការ​រំលឹក​ឡើងវិញ កាល​លោក គ​ង្គ​- ប៊ុន​ឈឿន នៅ​ពី​ក្មេង ។ ពី​ឆ្នាំ​១៩៤៥ មកដល់​ឆ្នាំ​១៩៥៣ លោក​រស់នៅ​លើ​ទូក​ក្នុង​ដងស្ទឹង​សង្កែ ស្ថិតនៅ​ទល់មុខ​រោងភាពយន្ត​អេដែ​ន (​បច្ចុប្បន្ន​រោងកុន​នេះ​គ្មាន​ទេ​) ។ ពេលដែល​លោក គ​ង្គ​ ប៊ុន​ឈឿន ជិះ​ទុក​តាម​ដងស្ទឹង ឬ​ដើរ​លើ​ស្ពាន​ទៅ​រៀន​នៅ​វត្ត​ពោធិ​វាល លោក​តែងតែ​ចាប់អារម្មណ៍ នឹង​ទេសភាព​ក្នុង​ស្ទឹង​សង្កែ ពេល​រដូវ​ទឹកជំនន់ ក៏ដូចជា​ពេល​ទឹក​សម្រក ។​

​កាលណោះ​លោក គ​ង្គ ប៊ុន​ឈឿន តែង​យល់ថា ពិភពលោក​ដ៏​ល្អ​ប្រណីត ប្រហែល​មាន តែ​ក្នុង​បាត​ស្ទឹង​សង្កែ​តែមួយ​ប៉ុណ្ណោះ ។ មើលចុះ ស្នាម​ទឹក​ហូរ​រិញៗ កាត់​វាល​ខ្សាច់​ដ៏​ស្រស់​ប្រផូ​រ លោក​បាន​នាំ​មិត្តភក្តិ​យក​ក្រមា​អូស​ត្រី និង​នាំគ្នា​យក​ក្អម​ដាក់​កប់​ក្នុង​ខ្សាច់ ហើយ​ចោះ​ប្រហោង ដើម្បី​ច្រោះ​យក​ទឹកស្អាត​ត្រជាក់ ។ មិនតែប៉ុណ្ណោះ លោក​ឧស្សាហ៍​ចាប់​យក​ត្រី​ក្រឹម​មក​ប្រជល់​គ្នា លេង​នៅ​ទីនោះ ។​
​លោក គ​ង្គ ប៊ុន​ឈឿន មិន​អាច​ភ្លេច​បានទេ នូវ​សម្រស់​របស់​យុវនារី​ម្នាក់ ដែល​បាន​ចុះ មុជទឹក និង​ដើរ​រើស​គ្រុំ​នៅ​បាត​ស្ទឹង​នាពេល​ថ្ងៃ​លិច ។

ឥឡូវនេះ ទោះបី​ផ្សែង​ជីវិត​បាន​បក់​ផាត់​រំលាយ អតីតកាល​ទាំងនេះ​ទៅ​ហើយ​ក្តី ក៏​អំណាច​នៃ​ក្តីរ​លឹកបាន​ធ្វើឲ្យ​ទឹកខ្មៅ​លោកស្រ​ក់​ហូរ​ស្រែកហៅ ភក្ត្រា​ដ៏​ស្រស់ប្រិមប្រិយ​នោះ​ឲ្យមាន​ជីវិត​រស់​ឡើង​វិញ​ដែរ ។​
សូមបញ្ជាក់​ថា បទ​”​រំដួល​ដងស្ទឹង​សង្កែ​” នេះ លោក គ​ង្គ ប៊ុន​ឈឿន តែង​នៅ​ឆ្នាំ​១៩៧៤ ហើយ​ថត​ឲ្យ​ផលិត​កម្មពស់​មាស ។ ពេល​ចាក់​ផ្សាយ​ជា​លើកដំបូង លោក ញឹក ឌិម ដែលជា វិចិត្រករ​ឯក​ខ្មែរ​ជំនាន់​នោះ មាន​ប្រតិកម្ម​ជា​ខ្លាំង រករឿង​ខឹងសម្បារ​នឹង​លោក ស៊ីន ស៊ី​សាមុត ដោយចោទថាលោក​ស៊ីន ស៊ី​សាមុត ច្រៀង​ដៀមដាម​ឲ្យ​គាត់​ត្រង់​ឃ្លា​ថា “​វិចិត្រករ​អើយ កុំ​បាច់​សួរ​អី នៅ ក្នុង​លោកិយ​ស្រី​ល្អ​គ្មានទេ​” ។​

ក្រោយមក​ទើប​លោក ញឹក ឌិម អន់​ខឹង​វិញ ព្រោះ​ដឹង​ថា​បទ​នេះ​ជា​បទ​របស់លោក គ​ង្គ​- ប៊ុន​ឈឿន ដែល​លោក​គ្មាន​បំណង​រិះគន់ឲ្យ​លោកទេ ក្រៅពី​សរសេរ​ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​ពី អតីតកាល​របស់​លោក​តែប៉ុណ្ណោះ ហើយ​នោះ​គឺ​រំដួល​ដងស្ទឹង​សង្កែ​នៅ​ក្នុង​ក្តី​ស្រមៃ​របស់លោក ៕​

Tagged with:

Related Articles