Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិបទ សម្រស់​នាង​ចែវ​ទូកដរ​

ប្រវត្តិបទ សម្រស់​នាង​ចែវ​ទូកដរ​

លោក​គ​ង្គ ប៊ុន​ឈឿន និពន្ធ​បទ​នេះ​ឡើង ដើម្បី​ឧទ្ទិស​ដល់​ទឹកដី​កំណើត​របស់​ខ្មោច​ម្តាយ លោក គឺ​ឃុំ​ព្រែក​ហ្លួង ។ ទោះបី​លោក​បាន​ព្រាត់​ឃ្លា​មក​តាំងពី​តូច​ក៏​ដោយ ក៏​ពេលណា​ដែល​លោក បាន​ទៅលេង​ទីនោះ​ម្តងៗ លោក​តែង​ឮ​គេ​និយាយថា លោក​មាន​បងប្អូន​ញាតិសន្តាន​ហូរហែ ចាប់​តាំង ពី​ម្តុំ​វត្ត​កែវ ព្រែក​ខ្ពប រហូត​ទៅ​ដល់​ស្ទឹង​ចាស់​ឯណោះ ។​

​ដោយហេតុ​នោះ​ហើយ ទើប​នៅ​ពេល​ដែល​លោក​គ​ង្គ ប៊ុន​ឈឿន ជិះ​ទូកដរ​ពី​កំពង់​ដូនទាវ ទៅកាន់​ភូមិ​ព្រែក​ហ្លួង លោក​បាន​ជួប​នឹង​នារី​ចែវ​ទូកដរ​ម្នាក់ ដែល​មាន​សម្រសស់​គួ​ចជាប់​ក្នុង​ក្តី​ស្រមៃ របស់លោក ។​

​ធម្មជាតិ​ជា​កំលោះ ឱ្យ​តែ​ឃើញ​ស្រី​ក្រមុំ​មាន​រូប​ស្អាត តែងតែ​មាន​គិត​គួច​រវើរវាយ​ទៅ រក​ផ្លូវ​ស្នេហា​ជាធម្មតា ប៉ុន្តែ​នារី​ដែល​ចែវ​ទូកដរ​បញ្ជិះ​លោក​នោះ មិន​ត្រឹមតែ​ធ្វើឱ្យ​លោក​លួច ស្រឡាញ់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើឱ្យ​លោក​អាណិតអាសូរ​នាង​ខ្លាំង​ណាស់​ទៅ​ទៀត ដោយសារ​នាង គ​និយាយ​មិន​រួច ។ ក្រោយ​ពី​ស៊ើបសួរ​គេ​ឯង​ទៅ ទើប​ដឹងថា នារី​នោះ​មិនមែន​ជា​អ្នក​ដទៃ​ទេ គឺ​ជាប់​ជា សាច់​សារ​លោហិត​ជាមួយ​លោក​ដែរ ប៉ុន្តែ​ឆ្ងាយ​ស្ទើរ​ក្លាយជា​អ្នកដទៃ​ឯ​ទៀត​ទៅ​ហើយ ។​

​​ទោះបី​យ៉ាងនេះក្តី ក៏​លោក​គ​ង្គ ប៊ុន​ឈឿន នៅតែ​ស្រមៃ​នឹក​ដល់​ថ្ងៃ​ចៃដន្យ​នោះ ហើយ​នឹក ដល់​ទេសភាព និង​ជីវិត​ដ៏​សែន​ស្រងេះស្រងោច​នៃ​ភូមិឋាន​ប្រជាជន​នៅ​តាម​ដង​ស្ទឹង​រហូត​ដល់​បណ្តាល ឱ្យ​លោក​ប្រមូល​ចងក្រង​មនោ​សញ្ចោ​ត​នា រៀបចំ​បទ​នេះ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃមួយ ដែល​លោក​ជិះ ទូកដរ​ទៅលេង​ស្រុក ជួប​នឹង​នារី​កម្សត់​អត់​ចេះ​និយាយ​នោះ​ឯង ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​ធ្លាប់​ទៅលេង​ភូមិ​ដូនទាវ ក្នុង​ខេត្ត​បាត់ដំបង ទើប​ស្គាល់ ទូកដរ​នេះ​ច្បាស់ គឺជា​ទូក​តូច ចែវ​១ ឬ​ចែវ​២ មាន​ដំបូល​សម្រាប់​ដឹក​អ្នកដំណើរ​ចុះ​ឡើង​តាម​ដងស្ទឹង ហើយ​គិត​ជា​តម្លៃ​ឈ្នួល​តាម​ជិត​តាម​ឆ្ងាយ ។​

​ប៉ុន្តែ​ផលិតកម្ម​វីដេអូ​ខ្លះ មាន​ការភ័ន្តច្រឡំ ពេល​យក​បទ​នេះ​ទៅ​ថត​ជា​ចម្រៀង​កាយវិការ ឬ​កា​រ៉ា​អូ​ខេ បែរ​ជា​ដាក់ឱ្យ​តួ​សម្តែង ចែវ​ឬ​អុំទូក​ឥត​ដំបូល ហើយ​ឆ្លង​ពី​ម្ខាង​ស្ទឹង​ទៅ​ម្ខាង​ទៅ​វិញ នោះ​គេ​មិន​មែន​ហៅថា ទូកដរ​ទេ គឺ​គេ​ហៅ​ថា​ទូក​ចម្លង ។

​ជាមួយ​នោះ​ដែរ មាន​អ្នកនិពន្ធ​បទ​ចម្រៀង​ខ្លះ ចង់​និយាយ​ពី​ជីវិត​អ្នក​ចែវ​ទូកដរ គឺ​ទូក ឥត​ដំបូល ហើយ​ឆ្លង​ទន្លេ ។ នេះ​ជា​ភាព​គ្មាន​ប្រាកដនិយម​ឡើយ ការពិត​ទូក​ឥត​ដំបូល​ដែល​ឆ្លង​ពី ត្រើយម្ខាង​ទៅ​ត្រើយម្ខាង មិនមែន​ហៅថា ទូកដរ​ទេ គឺជា​ទូក​ចម្លង ។​

Tagged with:

Related Articles