Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ប្រវត្តិបទ ស្ពានឈើអភ័ព្វ

ប្រវត្តិបទ ស្ពានឈើអភ័ព្វ

មេ​ឡូ​ឌី​របស់​បទ​ស្ពានឈើ​អភ័ព្វ លោក​គ​ង្គ ប៊ុន​ឈឿន បាន​តែងតាំង​ពី​ឆ្នាំ​១៩៥៤ ពេលដែល​លោក​រៀន​នៅ វិទ្យាល័យ​ព្រះមុនីវង្ស តែ​បាន​ដាក់​ទំនុកច្រៀង​ផ្សេង​ឈ្មោះថា “​ខ្សែទឹក​កួច​” ។ លោក​តែង​បទ​នេះ​ឡើង សម្រាប់​ប្រគំ​លេង​មួយដង មួយ​កាល ព្រោះ​លោក​ក៏​ជា​សមាជិក​នៃ​វង់​តន្ត្រី​នៅ​ក្នុង​វិទ្យាល័យ​នោះដែរ ។ កាលពី​នៅ​ក្មេង លោក​ចេះ​កូតវីយូឡុង ចេះ​លេង​ហ្គី​តា​ខ្លះៗ ចេះ​ច្រៀង​ល្មម​ស្តាប់​បាន និង​ចេះ​ដេញ​ម៉ង់​ដូលីន​យ៉ាង​ស្ទាត់ ។​

​លុះ​ដល់​រវាង​ឆ្នាំ​១៩៧៣ ទើប​លោក​គ​ង្គ ប៊ុន​ឈឿន សើរើ​រៀបចំ​មេ​ឡូ​ឌី​នេះ​ឡើង ដោយ​ដាក់​ទំនុកច្រៀង​ថ្មី​ឈ្មោះថា “​ស្ពានឈើ​អភ័ព្វ​” ។ មូលហេតុ​ដែលនាំឱ្យ​លោក​សម្រេច​ដាក់​ចំណងជើង​បទ​នេះ​ថា​ដូច្នេះ គឺ​លោក​រំលឹក​ដល់​ខ្សែជីវិត​របស់លោក កាល​ពេល​មួយ​ដែល​ត្រូវ​រសាត់អណ្តែត​គ្មាន​គោលដៅ​នោះ ។​

​លោក​គ​ង្គ ប៊ុន​ឈឿន បាន​និយាយថា បន្ទាប់​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់ និង​មាន​បេះដូង​ប្រេះឆា​ដោយ​ជីវិត ស្នេហា​បឋមវ័យ​នោះ លោក​ក៏​សម្រេចចិត្ត​ចង់​ចូល​បួស​ជា​សាមណេរ ដើម្បី​បង្វែរ​ជីវិត​ពី​លោកិយ​ដ៏​អភ័ព្វ ទៅ​ជ្រកកោន​ក្រោម​ម្លប់ព្រះធម៌ វិញ ជា​មធ្យោបាយ​អាចឱ្យ​លោក​បាន​ខំ​រក្សា​ធម៌​អារ្យ និង​កសាង​មគ្គផល​សម្រាប់​ជាតិ​មុខ កុំឱ្យ​អភ័ព្វ​រងទុក្ខវេទនា​ដូច​ជាតិ​នេះ​ពេក ។​

​កាលណោះ សម្តេច​ព្រះ​មេគណ អ៊ីវ ទួត ព្រះចៅអធិការ​វត្ត​ពោធិ​វាល ព្រមទាំង​អាចារ្យ ដូនជី​ប្រចាំ​អារាម​នោះ បាន ស្មោះស្ម័គ្រ​ព្រមព្រៀង​ជួយ​បំបួស​លោក ដោយ​បាន​ប្រគល់​សៀវភៅធម៌​ឱ្យ​លោក​រៀនសូត្រ​ត្រៀម​ជា​ស្រេច សម្រាប់​ដល់​ថ្ងៃ​កំណត់ ។ ប៉ុន្តែ​នៅ​ប្រមាណ​ជា​មួយអាទិត្យ​ទៀត​ដល់​ថ្ងៃ​បំបួស ពេល​ដែល​ទឹកស្ទឹង សង្កែ​កំពុង​ឡើង​ជន់​ជោរ​ខ្លាំង លោក​ក៏​អង្គុយ​នៅ​មាត់​កំពង់ទឹក វត្ត​ពោធិ​វាល ដោយ​អារម្មណ៍​អណ្តែត​អណ្តូង ។ ជាធម្មតា ជាច្រើន​ថ្ងៃ​ហើយ ដែល​លោក​បាន​កាន់​សៀវភៅធម៌ ទៅ​អង្គុយ​ទន្ទេញ​នៅ ទីនោះ ប៉ុន្តែ​យប់​នេះ ក្រោយ​ពី​ត្រិះរិះ​ពិចារណា​វែងឆ្ងាយ​ទៅ​តាម​ទិដ្ឋភាព​ខ្សែទឹក​ហូរ លោក​ក៏​ផ្លាស់ប្តូរ​គំនិត មិន​ចង់​បួស​វិញ ។​

​លោក​គ​ង្គ ប៊ុន​ឈឿន បានបញ្ជាក់​ថា មិន​ចង់​បួស មិនមែន​មានន័យថា លោក​ស្អប់​ភេទ​ជា​បព្វជិត​នោះឡើយ ប៉ុន្តែ លោក​នៅ​មាន​សមានចិត្ត​តស៊ូ​ក្នុង​ឆាកជីវិត​ទៅមុខទៀត កុំឱ្យ​មនសិការ​ស្តីបន្ទោស​ថា​រត់​ចូល​ទៅ​បួស ព្រោះតែ​ដោះស្រាយ​បញ្ហា​អស់ សង្ឃឹម​នោះ ។ ថ្ងៃ​ណា​មួយ​បើ​មាន​ឱកាស លោក​នឹង​បួស​ឡើង​វិញ ។​
​ ​
ក្រោយ​ពី​សម្រេចចិត្ត​ម៉ត់ចត់​ហើយ លោក​គ​ង្គ ប៊ុន​ឈឿន ក៏​ផ្ញើទុក​សៀវភៅធម៌​នៅ​មាត់កំពង់​ទឹក​នោះ ហើយ​ក៏​ឈប់ នៅ​ម្តុំ​វត្ត​ពោធិ​វាល ដោយ​ផ្លាស់​ទៅ​នៅ​ឯ​វត្ត​ភូមិ​កំផែង​ជិត​ផ្សារ​លើ​វិញ ។ នៅពេលនោះ មាន​លោក​គ្រូបង្រៀន​ម្នាក់​មិន​ទាន់​ដល់​ពេល​ចូល និវត្តន៍ តែ​ចាប់ផ្តើម​ពិការភ្នែក បង្រៀន​សិស្ស​មិនបាន ក៏​បាន​ទាក់ទង​លោក ឱ្យទៅ​ធ្វើ​ជា​គ្រូបង្រៀន​ជំនួស​គាត់​នៅ​សាលាបឋមសិក្សា ខេត្ត ។​

​ធ្វើការ​បណ្តោះអាសន្ន​នៅ​ទីនោះ​បាន​មួយ​ឆ្នាំ ជា​ចៃដន្យ​លោក​គ​ង្គ ប៊ុន​ឈឿន ក៏​បាន​ជួប​សង្សារ​ចាស់​របស់​លោក ដែល​កាលពីមុន​នាង​នៅ​ម្តុំ​វត្ត​ពោធិ​វាល តែ​ត្រូវ​ដូរ​ផ្ទះ​ផ្លាស់​មក​នៅ​ម្តុំ​វត្ត​កំផែង​នោះដែរ ។​
​ ​
ទោះបី​រឿងរ៉ាវ​ស្នេហា​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ត្រូវ​ប៉ិច​ពន្លក​ឡើងវិញ​ក៏ដោយ ក៏​ពន្លក​ស្នេហា​នេះ មិន​អាច​ទប់ទល់ នឹង​ព្យុះសង្ឃរា​កំណាច​បានឡើយ ។ អ្វីៗ​បានធ្វើឱ្យ​ចិត្ត​នាង​ប្រែប្រួល​អស់​… ស្ទឹង​សង្កែ​ហាក់ដូចជា​មិន​យោគយល់​ដល់​លោក​បន្តិច​សោះ … ស្ពានឈើ​មួយ ដែល​លោក​ធ្វើទុក្ខ​សម្រាប់​ឱ្យ​នាង​ឆ្លង នាង​បែរជា​ស្អប់ខ្ពើម ហើយ​ទៅ​ឆ្លង​ស្ពានថ្ម​វិញ ។​

​នេះ​ជា​គោលដៅ ដែល​នាំឱ្យ​លោក​គ​ង្គ ប៊ុន​ឈឿន សម្រេចចិត្ត​និពន្ធ​បទ​ស្ពានឈើ​អភ័ព្វ​ឡើង ប៉ុន្តែ​មាន​អ្នក​ខ្លះ​ដែល មិន​បាន​ដឹង​ចំណងជើង​ពិតប្រាកដ​នៃ​បទ​នេះ ក៏​នាំគ្នា​ហៅថា​ជា​បទ​“​ភូមិ​វត្ត​កំផែង​”​ទៅវិញ ដោយ​ឃើញ បទ​នេះ​ចាប់ផ្តើម​ឃ្លា​ឡើង​ថា​ភូមិ វត្ត​កំផែង​…​។​

​មាន​អ្នកខ្លះ​ឆ្ងល់ ហើយ​សួរ​ទៅ​លោក​គ​ង្គ ប៊ុន​ឈឿន​ថា តើ​ឃ្លា​ដែល​និយាយថា​“​បង​ឈឺ​ក្អួត​ឈាម​ដូច​អ៊ុក សា​រ៉េ​ន​” នោះ តើ​អ៊ុក សា​រ៉េ​ន​នោះ​ជា​អ្នក​ណា​? លោក​គ​ង្គ ប៊ុន​ឈឿន​ថា អ៊ុក សា​រ៉េ​ន ជា​តួអង្គ​ក្នុង​រឿងព្រេង​បុរាណ​ខ្មែរ​មួយ​គឺ​រឿង​អ​ផៃ​មុនី ស៊ី​សុវណ្ណ ។ អ៊ុក សា​រ៉េ​ន ឈឺចិត្ត​ក្អួត​ឈាម ដោយ​ធ្វើ​សង្គ្រាម​ស្នេហា​ចាញ់​ព្រះ​អ​ផៃ​មុនី ។​

Tagged with:

Related Articles