Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាន់​តែ​ឆាប់​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ពី​ការ​ស្លាប់​បាន

ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាន់​តែ​ឆាប់​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ពី​ការ​ស្លាប់​បាន

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែង​ថា ​ការ​ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ឬstrokeឲ្យ​បាន​កាន់​តែ​ឆាប់​ក្នុង​ចន្លោះ​ពី​៤​ទៅ​៦​ម៉ោង​ អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ បាន។ គ្រូពេទ្យ​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពេល​អ្នក​ជំងឺ​ទៅ​ដល់​មន្ទីពេទ្យ​ភ្លាម​ ដោយ​ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​រំលាយ​ឈាម​កក​ ឬ​ដោយ​ការ​ចាក់​ម្ជុល​ញែក​សរសៃ​យក​ឈាម​កក​ចេញ​ឲ្យ​បាន​កាន់​ឆាប់​រហ័ស​ អាច​ជួយ​អ្នក​ជំងឺ​ឲ្យ​ជៀស​ផុត​ពី​ការ​ស្លាប់​ និង​ឆាប់​ជា​សះស្បើយ​បាន​កាន់​តែ​ប្រសើរ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អ្នក​ជំងឺ​លើស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ និង​ការ​បរិភោគ​អាហារ​ដែល​ជួយ​ដល់​សុខភាព​ ដូចជា​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​គឺ​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​មាន​ជាតិ​ប្រៃ​ ខ្លាញ់​ និង​ការ​ឈប់​ជក់​បារី​ អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​នេះ​បាន។

Source: https://goo.gl/hkzd93