Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង

ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង

មាន​សេចក្តីរាយការណ៍​មួយ ដែល​ទាក់ទង​នឹង​ផល​រំខាន នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ថា​វា​អាច​បណ្តាលឲ្យមាន​បញ្ហា ដល់​ចង្វាក់បេះដូង​។ អ្នកជំងឺ​ត្រូវបាន​បញ្ជូន ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយពី​កើត​អាការៈ​ក្អួត​ឈាម​។ តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​រកឃើញថា អ្វី​ដែល​មិន​ធម្មតា​នោះ គឺ​ចង្វាក់បេះដូង​លោត​លឿន​បំផុត រហូតដល់ ១៣០ ដង​ក្នុង​មួយ​នាទី​។ តាម​ការថត​ចង្វាក់​បេះដូង ECG ឃើញថា មាន​បញ្ហា​បេះដូង​ញាក់​ជាប់ ឬ​ហៅ​ថា Atrial Fibrillation ដែល​វា​អាច​បណ្តាលឲ្យមាន ផលវិបាក​ធ្ងន់ធ្ងរ​បាន បើសិនជា​មិន​ស្វែង រក​ការព្យាបាល​។

​អ្នកជំងឺ​បាន​និយាយថា គាត់​បាន​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប្រភេទ Monster ចំនួន​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​សរុប​ចំនួន ៣២០ មី​លី​ក្រាម ជាមួយនឹង​ស្រា​បៀរ​ពីរ​ទៅ​បី​កំប៉ុង​ថែមទៀត​។ ក្រោយ​ពី​ប្រើ​ថ្នាំ​ព្យាបាល​ហើយ អាការៈ​ជំងឺ Atrial Fibrillation ក៏​ធូរស្រាល​មក​វិញ​ក្នុង​រយៈពេល ៤៨ ម៉ោង​ក្រោយ​។ ចំពោះ​ការឆ្លុះ​ក្រពះ​វិញ​ឃើញថា មូលហេតុ​នាំ​ឲ្យ​ក្អួត​ឈាម គឺ​បណ្តាលមកពី ការ​ខំប្រឹង​ក្អួត​ពេក ទើប​ធ្វើឲ្យ​រហែកក រហូតដល់​ចេញ​ឈាម​។ ក្រោយ​ពី​អ្នកជំងឺ​ស្រួលបួល​វិញ​ហើយ ក៏​គ្រូពេទ្យ​ឲ្យចេញ​ទៅផ្ទះ ព្រមទាំង​តាមដាន​បន្ត​ទៀត​ផងដែរ ប៉ុន្តែ​គាត់​ក៏​លែង​មាន រោគសញ្ញា​ជំងឺ​បេះដូង ដើរ​ខុស​ចង្វា​ក់ទៀត​ដែរ​។ ថ្វីបើ​មាន​កត្តា​ជាច្រើន នាំ​ឲ្យ​អ្នកជំងឺ​កើត​បញ្ហា Atriall Fibrillation ក៏ដោយ ក៏​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើរ​តួនាទី​សំខាន់​ចំពោះ​រឿង​នេះ​ដែរ​។ ជាតិ​កាហ្វេ​អ៊ី​ន​រហូតដល់ ១៦០ មី​លី​ក្រាម​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង Monster មាន​ចំនួន​ខ្ពស់​ជាង​ភេសជ្ជៈ​ធម្មតាៗ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរនោះ រហូតដល់ ៤​ដង​ឯណោះ​។ ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Journal of Addiction Medicine​។

ក្រោយ​ពី​បងប្អូន​អាន​អំពី​រឿង​នេះ​រួច​ហើយ សូម​ចាំ​ថា ការសិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ភេសជ្ជៈ​នេះ ក៏​មិន​មាន​ក្នុង​ស្រុក​យើង​ដែរ ប៉ុន្តែ អ្វី​ដែល​ត្រូវ​យល់​ដឹង​នោះ​គឺថា ឲ្យតែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​ដូច​គ្នា​ទាំងអស់ ដូច្នេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ផង រាល់​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នានា ដែល​មាន​ក្នុង​ស្រុក​យើង​។

Source: thehealthsite

Tagged with: