Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
មន្រ្តីការទូត​ចិន​ទៅ​កូរ៉េខាងត្បូង​ដើម្បី​និយាយ​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង

មន្រ្តីការទូត​ចិន​ទៅ​កូរ៉េខាងត្បូង​ដើម្បី​និយាយ​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង

នៅ​ថ្ងៃ​ចន្ទ ទី១០ មេសា​នេះ មន្រ្តី​ការទូត​ជាន់ខ្ពស់​ចិន​មួយ​រូប​លោក​វូ ដាវ៉េ​បាន​ទៅ​ទឹកដី​កូរ៉េខាងត្បូង​ដើម្បី​និយាយ​ពី​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ វត្តមាន​មន្រ្តី​ការទូត​ចិន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បញ្ជូន​កង​នាវាចម្បាំង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ។ ទន្ទឹម​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson បាន​ច្រាន​ចោល​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា អាមេរិក​មាន​បំណង​សម្លាប់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុនអ៊ុន ឬ​មួយ​ក៏​ចង់​ផ្លាស់ប្តូរ​របប​ដឹកនាំ​នៅ​ព្យុងយ៉ាង។

មាន​សំណុំរឿង​សំខាន់​ចំនួន​ពីរ​ដែល​មន្រ្តីការទូត​ជាន់ខ្ពស់​ចិន​លោក​វូ ដាវ៉េ​លើក​ទៅ​និយាយ​ជាមួយ​សមភាគី​កូរ៉េខាងត្បូង ទី១ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ទី២ វត្តមាន​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ វត្តមាន​លោក​វូ ដាវ៉េ​ក្នុង​ទីក្រុង​សេអ៊ូល​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក McMaster ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី៩ មេសា​ថាលោក​ត្រាំ​បាន​ស្នើ​ក្រុម​ទីប្រឹក្សា​របស់​លោក​ឲ្យ​រៀបចំ​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ទាក់ទង​នឹង​ការ​ដែល​អាមេរិក​បាន​បញ្ជូន​កង​នាវាចម្បាំង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ត្រូវ​បាន​លោក McMaster ពន្យល់​ថា ជា​វិធានការ​បង្ការ​ប្រឈម​នឹង​កូរ៉េខាងជើង​ដែល​បំពាក់​ដោយ​សមត្ថភាព​នុយក្លេអ៊ែរ។ ដោយឡែក លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson បាន​ច្រាន​ចោល​លើ​ព័ត៌មាន​ដែល​ថា អាមេរិក​មាន​បំណង​ធ្វើ​ឃាត​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុនអ៊ុន ឬ​មួយ​ក៏​មាន​បំណង​ផ្លាស់ប្តូរ​របប​ដឹកនាំ​នៅ​ព្យុងយ៉ាង។ ក្រុម​អ្នកសង្កេតការណ៍​បាន​សង្ស័យ​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​សាកល្បង​នុយក្លេអ៊ែរ​លើកទី៦ ដើម្បី​សាទរ​ខួប​ទី ១០៥ឆ្នាំ​នៃ​កំណើត​លោក​គីម អ៊ីលស៊ុង ស្ថាបនិក​របប​កុម្មុយនិស្ត។

អ្វី​គួរ​ឲ្យ​កត់សម្គាល់ ប្រតិកម្ម​របស់​អាមេរិក និង​វត្តមាន​របស់​មន្រ្តី​ការទូត​ជាន់ខ្ពស់​ចិន​នៅ​កូរ៉េខាងត្បូង​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ជំនួបកំពូល​លើកទី១ រវាង​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​រដ្ឋ Florida។ នា​ជំនួប​នោះ លោក​ត្រាំ​បាន​សុំ​លោក​ជីនពីង​ឲ្យ​ដាក់​គំនាប​បន្ថែម​លើ​កូរ៉េខាងជើង។ តែ​ស្រប​ពេល​គ្នា​នេះ លោក​ត្រាំ និង​រដ្ឋមន្រ្តី​ការបរទេស​របស់​លោក​បាន​បញ្ជាក់​ជា​សាធារណៈ​នៅ​មុន និង​ក្រោយ​ជំនួប​រវាង​លោក​ត្រាំ និង​លោក​ជីនពីង​ថា អាមេរិក​នឹង​ចាត់​វិធានការ​តែ​ម្នាក់​ឯង​លើ​កូរ៉េខាងជើង ប្រសិន​បើ​ចាំ​បាច់៕
Source: RFI

Related Articles