Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
លោកដូណាល់ ត្រាំ​សន្យា​ទំនាក់ទំនង​ល្អ ទៅ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង

លោកដូណាល់ ត្រាំ​សន្យា​ទំនាក់ទំនង​ល្អ ទៅ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង

ប្រមុខ​ដឹកនាំ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក អាមេរិក និង​ចិន ត្រូវ​ជួប​ពិភាក្សា គ្នា ជា​លើក​ទី១ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​រដ្ឋ​ហ្វ្លរីដា។ នៅ​ក្នុង​ពិធី​លាង​សាយ​ភោជន៍ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​បាន​សន្យា​ទៅ​លោក​ស៊ី ជីនពីង​ពី​ទំនាក់ទំនង​ល្អ និង​យូរ​អង្វែង​ជាមួយ​ប្រទេស​ចិន។

នៅ​ភូមិគ្រឹះ​ឯកជន​នៅ​រដ្ឋហ្វ្លរីដា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ទទួល​គារវកិច្ច ប្រធានាធិបតី​ចិន ក្នុង​បរិយាកាស​ដ៏​ធូរស្រាល។ នៅ​តុអាហារ​ជាមួយ​ប្រធានាធិបតី​ចិន ប្រមុខ​ដឹកនាំ​អាមេរិក នៅ​បាន​និយាយ​លេង លាយ​មែន​ថា លោក​បាន​ពិភាក្សា​គ្នា​យ៉ាងយូរ ជាមួយ​លោក​ស៊ី ជីនពីង ប៉ុន្តែ លោក​នៅ​តែ​មិនទាន់​បាន​ទទួល​អ្វី​ទាំងអស់ គឺ​គ្មាន​បាន​អ្វី​សោះ ក្រៅតែ​ពី​បាន​កសាង​មិត្តភាព​ជាមួយ​ចិន។

បរិយាកាស​ដ៏​ធូរស្រាល​ហាក់​បញ្រ្ចាស​នឹង​ជំហរ​របស់​លោក​ដូណាល់​ត្រាំ ដែល​ធ្លាប់​តែ​រិះគន់​យ៉ាង​ចាស់ដៃ​ថា ចិន​បាន​ដើរ​ខ្សែ​លើ​អាមេរិក ក្នុង​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ ការដោះដូរ​ពាណិជ្ជកម្ម ហើយ​និង​ការបាញ់​សាកល្បង​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជា​សំណុំរឿង​សំខាន់​ធំៗ​ពីរ នៅ​ក្នុង​ជំនួប​ជា​លើក​ទី១ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ដូណាល់ ត្រាំ​គ្រោង​នឹង​ទាមទារ​ឲ្យ​ចិន​ប្រើ​ឥទ្ធិពល ដាក់​សម្ពាធ លើ​សម្ព័ន្ធមិត្ត កូរ៉េខាងជើង ឲ្យ​លះបង់​ចោល មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នៅ​មុន​ទទួល​ជួប​លោក​ប្រធានាធិបតី​ចិន​ទៅទៀត លោក​ប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​ពន្លយ​ពាក្យ​ព្រមាន​រួចហើយថា អាមេរិក នឹង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​តែម្នាក់ ដែល​នៅក្នុង​នោះ ប្រតិបត្តិការយោធា​អាច​ជា​ជំរើស​មួយ​របស់​អាមេរិក។

អាមេរិក​ដែល​ជា​គោលដៅ​ផ្ទាំងស៊ីប​វាយប្រហារ​របស់​កូរ៉េខាងជើង បាន​ថ្កោលទោស ការបាញ់​សាកល្បង​មីស៊ីល​ជាច្រើន​លើក របស់​កូរ៉េខាងជើង និង​បាន​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង។ តាម​ប្រភព​មន្រ្តី​ទូត នៅ​ទីក្រុង​ប៉េកាំង ដែល​បាននិយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP រដ្ឋាភិបាល​ចិន​ដែល​ទើប​បាន​សម្រេច​ផ្អាក ឈប់ទិញ នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង រហូត​ដល់​ចុង​ឆ្នាំ​២០១៧ ទៅតាម​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ អាច​នឹង​បំពេញ​ចិត្ត លោក​ប្រធានាធិបតី​អាមេរិក ដោយ​យល់ព្រម​ត្រួតពិនិត្យ​បន្ថែម​លើ​ធនាគារ​ដែល​ធ្វើការ​ជាមួយ​របប​ព្យុងយ៉ាង។

ជាថ្នូរ​មកវិញ ប្រមុខដឹកនាំ​ចិន​ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក បោះបង់​ចោល កិច្ចសន្យា​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ដែលចិន ចាត់ទុក​ជា​ចំណែក​ដីកោះ​របស់​ចិន៕

Source: https://goo.gl/Z7lnA2

Tagged with:

Related Articles