Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
លោក ហ៊ុន សែន គំរាមជាថ្មីថាអាចកើតសង្គ្រាម បើលោកចាញ់ឆ្នោត

លោក ហ៊ុន សែន គំរាមជាថ្មីថាអាចកើតសង្គ្រាម បើលោកចាញ់ឆ្នោត

នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានថ្មីទៀតថាកម្ពុជាអាចនឹងផ្ទុះសង្គ្រាម បើសិនគណបក្សរបស់លោកចាញ់ការបោះឆ្នោតនាពេលខាងមុខ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងដោយចោទជាចម្ងល់ថា ប្រសិនបើគណបក្សប្រជាជនមិនបន្ដកាន់អំណាចនោះ លោកចោទសួរថា តើសន្ដិភាពនៅកម្ពុជាអាចត្រូវបានធានា ឬអត់ ដោយលោកថា បើការជេរប្រទិច លាបពណ៌ដាក់គ្នា និងការប្រមាថមាក់ងាយនៅតែបន្ដកើតមាន ក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។​

លោកនាយករដ្ឋមន្ដ្រីថ្លែងដូចច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ខែមេសាម្សិលមិញ។

លោកមានប្រសាសន៍បន្ដថា នៅពេលគណបក្សប្រជាជនកាន់អំណាច លោកថា ភាគីទាំងអស់សុទ្ធតែអាចរស់នៅជាមួយគ្នាដោយសុដុមរមនា ដោយលោកថា រដ្ឋាភិបាលរបស់លោកបានបង្កើតឱកាស និងបរិយាកាសល្អប្រសើរសម្រាប់អ្នកវិនិយោគនិងភាគីទាំងអស់។ លោកចោទជាសំណួរថា តើប្រជាជនកម្ពុជាគួរបោះឆ្នោតដើម្បីរក្សាសន្ដិភាព ឬបោះឆ្នោតដើម្បីសង្គ្រាម បើសិនមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមែននោះ។

លោកថា៖ «តើប្រាកដទេ នៅពេលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាដកថា សន្ដិភាពនេះត្រូវបានធានា ឬអត់? បើការលាបពណ៌ ការជេរប្រទិច ការប្រមាថមាក់ងាយ នៅតែបន្ដកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ តើបោះឆ្នោតដើម្បីសន្ដិភាពបន្ដ ឬបោះឆ្នោតដើម្បីសង្គ្រាម?»។

ការព្រមានរឿងសង្គ្រាមនេះមិនមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន តែងធ្វើ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ កំពុងខិតចូលមកដល់។

សម្រាប់អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី យល់ថា «សារសង្គ្រាម» របស់លោក ហ៊ុន សែន គឺជារឿងធម្មតាដែលបក្សកាន់អំណាចតែយកមកប្រើ ដើម្បីអួតពីសមត្ថភាពដឹកនាំប្រទេសរបស់ខ្លួន និងការរកប្រជាប្រិយភាព ដើម្បីយកឈ្នះការបោះឆ្នោតខាងមុខ។

ប៉ុន្ដែលោក មាស នី វិភាគថា សារព្រមានពីសង្គ្រាមនេះអាចមានហេតុផលខ្លះដែរ ដោយលោកសន្និដ្ឋានថា រដ្ឋាភិបាលទំនងជាដឹងខ្លួនមុន ឬទទួលបានព័ត៌មានច្បាស់ការណាមួយថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេអាចមិនគាំទ្រគណបក្សប្រជាជនមួយរយភាគរយនោះទេ ឬលោកថា មានខ្លះគាំទ្របក្សប្រឆាំងដែរ។

លោកវិភាគទៀតថា ប្រសិនបើសង្គ្រាមកើតមានដោយសារគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ គឺវាមិនអាចទៅរួចទេ ដោយលោកថា គណបក្សប្រឆាំងមិនមានកម្លាំងទ័ពនៅក្នុងដៃ ពោលគឺមានតែរដ្ឋាភិបាលប៉ុណ្ណោះ។ លោកថា សង្គ្រាមអាចកើតមាន លុះណាតែមានកម្លាំងប្រដាប់អាវុធពីរប្រឈមមុខដាក់គ្នា។

លោកថា៖ «ខ្ញុំគិតថា វាជាការឃោសនាហ្នឹង ក៏ប៉ុន្ដែប្រសិនជាយើងពិនិត្យមើលតាមដានរឿងហ្នឹង វាហាក់ដូចជា ប្រមុខរដ្ឋាភិបាលគាត់អាចដឹងថា នៅក្នុងជួរកងទ័ព ឥឡូវហ្នឹង បើសិនជាយើងមើលពីក​ម្លាំងប្រដាប់អាវុធ វាអត់មានកម្លាំងប្រដាប់អាវុធណា ក្រៅពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អញ្ចឹងទំនងហាក់ដូចជា រដ្ឋាភិបាលគាត់បានដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅនៅក្រោមការគ្រប់គ្រង ស្មោះស្ម័គ្រជាមួយរដ្ឋាភិបាលទេ […]បើសិនជាមិនផ្ទេរអំណាច ឧទាហរណ៍ថា ឥឡូវសង្គ្រោះជាតិឈ្នះឆ្នោត បើសិនជា មិនប្រគល់អំណាចឲ្យសង្គ្រោះជាតិ នឹងមានសង្គ្រាម។ អ្នកណានឹងចេញមកច្បាំង?»។

បើតាមប្រតិទិនគ.ជ.ប យុទ្ធនាការឃោសនារកសំលេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤ មិថុនា ឆ្នាំដដែល៕

https://goo.gl/vRSy4B