Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ ក្រោយ​មហាផ្ទៃ​បណ្តេញ​ចេញពី​ក្របខណ្ឌ​

សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ ក្រោយ​មហាផ្ទៃ​បណ្តេញ​ចេញពី​ក្របខណ្ឌ​

ភ្នំពេញ​៖ សមត្ថកិច្ច​ក្រសួង​កំពុង​តាម​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ ដែល​បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា​​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ​។​

លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពេលនេះ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ តាម​ដីការ​បង្គាប់​ចាប់ខ្លួន​របស់​តុលាការ​។ លោក​បាន​បញ្ជាក់ថា ការប្រកាស​ចាប់ខ្លួន​ជន​ដែល​ផ្ទុះអាវុធ​ក្នុង​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នេះ ធ្វើឡើង​បន្ទាប់​ពីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង បានសម្រេច​ដក​ឋានន្តរស័ក្តិ និង​បណ្តេញ​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ តាម​សំណើ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា​នេះ​។​

«​សម្តេច ស ខេង បាន​សម្រេច​ដក​ឋានន្តរស័ក្តិ និង​បណ្តេញ​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​ជាបន្ទាន់ៗ នៅ​សៀ​ល​នេះ ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួនគេ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​»​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បញ្ជាក់ មុន​បង្ហើប​បន្ថែមថា សមត្ថកិច្ច​បាន​តម្រុយ​ថា លោក ឈាន ពិសិដ្ឋ កំពុង​លាក់ខ្លួន​នៅ​បរទេស​។ ប៉ុន្តែ​លោក​ពុំ​ប្រាប់ថា គេ​កំពុង​លាក់​ប្រទេស​ណា​នោះទេ ដោយ​លោក​ថា នេះ​ជាការ​ស៊ើបអង្កេត​សម្ងាត់​របស់​សមត្ថកិច្ច​។​

​លោក ឈាន ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ដែល​ធ្លាប់មាន​ជម្លោះ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៦ កន្លងមក នៅ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នោះ បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា នេះ​។​

​តាម​របាយការណ៍​នាយក​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៧ មេសា លោក ឈាន ពិសិដ្ឋ ប្រើ​អាវុធ​បាញ់​នាយ​រដ្ឋបាល​ម្នាក់​ឈ្មោះ សេម មករា ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព​ជាមួយគ្នា បណ្ដាល​ឲ្យ​របួស​ត្រង់​ស្មា តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ។ ដើមចម​ដែល​បណ្ដា​ឲ្យ​មាន​ការបាញ់​លោក សេម មករា នេះ​គឺ​ដោយសារតែ​នៅ​ថ្ងៃកើតហេតុ​នោះ គឺ​លោក មករា បាន​ហៅ​បុគ្គល​ដែលមាន​ជម្លោះ​នឹង​គ្នា ដែលមាន​លោក ឈាន ពិសិដ្ឋ និង​មន្ត្រី​បំពេញបែបបទ​ឆ្លងដែន លោក គឹម កែវ​រក្សា មក​សម្របសម្រួល ។

ប៉ុន្តែ​ក្រោយ​ចេញពី​បន្ទប់​សម្របសម្រួល​ភាគី​ជម្លោះ​ហើយ​នោះ ឈ្មោះ ឈាន ពិសិដ្ឋ បាន​ជិះ​រថយន្ត​មកដល់ ហើយ​ស្រែកជេរ​ខ្លាំងៗ ទៅលើ​លោក សេម មករា ដោយបាន​យក​កាំភ្លើង​ភ្ជង់​គាត់ នឹង​បាន​បាញ់​ពីក្រោយ​នាយក​រដ្ឋបាល​រូបនេះ បណ្ដាល​ឲ្យ​រងរបួស​តែម្ដង ។ នេះ​បើតាម​លិខិត​របស់​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។​

​គួររម្លឹកថា ប៉ូលិស ឈាន ពិសិដ្ឋ ធ្លាប់មាន​រឿងក្តី​ក្ដាំ​ជាមួយ​លោក ឌិន ពុ​ទ្ធី សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ម្ដង​ហើយ ដោយ​កាលនោះ លោក ឌិន ពុ​ទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់ថា បាន​បើករថយន្ត​បុក​លោក ឈាន ពិសិដ្ឋ ដែល​កំពុង​ឈរ​ស្ទាក់​ពីមុខ​រថយន្ត​។ ដោយសារ​បញ្ហា​នេះ​លោក ឌិន ពុ​ទ្ធី ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​មួយរយៈ​ផងដែរ ៕

Source: Thmey Thmey