Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
សហរដ្ឋ​អាមេរិក៖ រឿង​អាស្រូវ​ United Airlines អូស​​អ្នក​ដំណើរចេញ​ពី​យន្តហោះដោយ​កំរោល

សហរដ្ឋ​អាមេរិក៖ រឿង​អាស្រូវ​ United Airlines អូស​​អ្នក​ដំណើរចេញ​ពី​យន្តហោះដោយ​កំរោល

ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក United Airlines កំពុង​ធ្លាក់​ក្នុង​រឿង​អាស្រូវ​សុះសាយ​ពេញ​ប្រព័ន្ធ​សង្គម​ តាំង​ពី​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ​មក បន្ទាប់​ពី​ក្រុមហ៊ុន​នេះ បាន​បណ្តេញ​អ្នក​ដំណើរ​ម្នាក់​ចេញ​ពី​យន្តហោះ​ ដូច​សត្វធាតុ​។ ​យន្តហោះ​លើស​ចំណុះ គ្មាន​អ្នក​ស័គ្រ​ចិត្ត​ចុះចាំ​ជើង​ក្រោយ ប៉ូលិស​ក៏​បាន​ប្រើ​កម្លាំង​បាយ​អូស​ទាញ​​អ្នក​ដំណើរ​ម្នាក់​ចេញតែ​ម្តង អ្នក​ដំណើរ​ផ្សេង​ទៀត ក៏​បាន​ថត​វីដេអូ​រូបភាពអសីលធម៌​នោះ​បង្ហោះ​ពេញ​អ៊ីនធ័រនែត។

វីដេអូ ត្រូវ​បាន​បង្ហោះ​ផ្សាយ​ដោយ​អ្នក​ដំណើរ​ជា​ច្រើន​នាក់ បង្ហាញ​ឱ្យ​ឃើញ​អំពី​រូបភាពបុរស​ ​ដើម​កំណើត​អាស៊ី​ អាយុ​៦៩​ឆ្នាំ ស្រែក នៅ​ពេល​​ភ្នាក់ងារ​អាកាសចរណ៍​ អូស​ទាញ ទម្លាក់​ពី​កៅអី យន្តហោះ​ United Airlines ជើង​ហោះ​ហើរ​លេខ ៣៤១១។ បើ​តាម​វីដេអូ​មួយ​ទៀត គេ​ឃើញ​ប៉ូលិសចាប់​ទាញ​ដៃ​ទាំង​ពីររបស់អ្នក​ដំណើរ​នោះ​ ខ្នង​ជាប់​ដី អូស​​ចេញ​​តាម​ចន្លោះ​​កៅអីយន្តហោះ​ ទាំង​មាន​មាត់​ប្រលាក់​ឈាម វែនតាជ្រុះ​ពី​ភ្នែក ​អាវសើយ​រលាត់​ចេញ​ផ្ចិត​ …

រឿង​រ៉ាវ​​បាន​កើត​ឡើង​ នៅ​អាកាសយានដ្ឋាន​ឈីកាហ្គោ។ យន្តហោះ​បាន​ទទួល​ការ​កក់​ជិះ​ពេញ​ណែន​ក្តន់​ ហើយ​មាន​ភ្នាក់ងារ​ក្រុមហ៊ុន​បួន​នាក់​ត្រូវ​ដំណើរ​ដែរ ទើប​ក្រុមហ៊ុន​បាន​ប្រកាស​រក​អ្នក​ស្ម័គ្រ​ចិត្ត​បួន​នាក់ ឱ្យ​ចាំ​ធ្វើ​ដំណើរ​នៅជើង​ក្រោយ ជាមួយ​នឹង​ការ​ផ្តល់​​សណ្ឋាគារ​សម្រាក​មួយ​យប់ ព្រមទាំងសំណង​​ទឹក​ប្រាក់ឡើង​ដល់​​១ពាន់​ដុល្លារ។ ដោយ​គ្មាន​នរណាម្នាក់​​ព្រម ក្រុមហ៊ុន​ក៏​សម្រេច​ចាប់​ឆ្នោត​បណ្តេញ ក្នុង​នោះ​មាន​អ្នក​ដំណើរ​បី​នាក់​បានសុខ​ចិត្ត​។ បើ​តាម​សាក្សី​​ជា​អ្នក​ដំណើរដូចគ្នា​ បុរស​ដែល​បដិសេធ​ហើយ​ត្រូវ​​រង​ការ​អូស​បណ្តេញ​ចេញដូច​សត្វធាតុ​នេះ ​ជា​វេជ្ជបណ្ឌិត មាន​ភារកិច្ច​​ទៅ​ពិនិត្យអ្នក​​ជំងឺនៅ​ពេល​ព្រឹកផង។ នៅទី​បំផុត​យន្តហោះ​អាច​ហោះ​ចេញ​បាន​ ដោយ​យឺតយ៉ាវ​អស់​បី​ម៉ោង។

នៅ​ចំពោះ​មុខ​រឿង​អាស្រូវ​បែប​នេះ ថៅកែ​ក្រុមហ៊ុន​អាកាសចរណ៍​ បាន​ចេញ​មុខ​​​សុំ​ទោស​ និង​សោកស្តាយ​ចំពោះ​ហេតុការណ៍​​ដែល​បាន​កើត​ឡើង ថា​មិន​មែន​ជា​ទម្លាប់​របស់​ក្រុមហ៊ុន​ទេ។ ប៉ុន្តែលោកមិន​បាន​សុំ​ទោះ​ចំពោះ​ទង្វើ​អូស​ទាញ​ធ្វើ​ចំពោះ​អ្នក​ដំណើរ​ឡើយ បែរ​ជា​បន្ទោស​អ្នក​ដំណើរ​នោះ​ទៅ​វិញ​ថា​ព្រហើន ល្មើស​នឹង​បទ​បញ្ជា​របស់​ក្រុមអ្នក​បើក​បរ​យន្តហោះទៅ​វិញ។ សម្រាប់​លោក Oscar Munoz បុគ្គលិកអាកាសចរណ៍​ ដែល​បានអនុវត្តតាម​ច្បាប់​ក្បួន​យន្តហោះ​ នៅ​ពេល​មាន​មនុស្ស​ជិះ​ច្រើន តែមក​ពី​​អ្នក​ដំណើរ​ជា​មនុស្ស​​បង្ករឿង។ ​​

អ្នក​ដំណើរ​អង្គុយ​ជាប់​ជន​រងគ្រោះ ​យល់​ផ្ទុយ​ពី​ថៅកែ​ក្រុមហ៊ុន​ និង​ បាន​រាយ​រ៉ាប់ប្រាប់​ទូរទស្សន៍​CNNថា ប៉ូលិសអាង​អំណាច​​មក​ចាប់​បណ្តេញ​អ្នក​ដំណើរ​យ៉ាង​កំរោលតែ​ម្តង។​
​នេះ​ជា​​រូប​ភាព​ដ៏​អាក្រក់ លើ​ក​ទីពីរ​ហើយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ ​United Airlines បាន​ធ្វើមក​លើ​អ្នក​ដំណើរ ក្នុង​រយៈ​ពេលមិន​ដល់​មួយ​ខែ​ផង។ កាលពី​ចុង​ខែ​មីនា ក្រុមហ៊ុន​បាន​ហាមឃាត់​មិន​ឱ្យ​យុវតី​ពីរ​នាក់ ឡើង​ជិះ​យន្តហោះ​ ព្រោះ​មាន​សម្លៀក​បំពាក់​មិន​ត្រឹម​ត្រូវ ស្លៀក​ខោ​រឹប​ខ្លាំង៕

Related Articles