Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
សុខ សោម៉ាវត្តី ពន្លះ​អ្នក Live Video រឿង​ ជួប​ស៊យ ពី​រោងកុន

សុខ សោម៉ាវត្តី ពន្លះ​អ្នក Live Video រឿង​ ជួប​ស៊យ ពី​រោងកុន

ភ្នំពេញៈ ខណៈដែល​ពេល​វណ្ណកម្មភាពយន្ត ​ដែល​ដឹក​នាំសម្តែង និង​ដាក់​ទុក​ដំបូង​របស់​តារា​កំប្លែង​ល្បី​ប្រចាំ​​ទូរទស្សន៍​ ស៊ីធីអ៊ិន​គឺ នាយ ​គ្រឿន រឿង ​«ជួបស៊យ» កំពុង​តែ​ចាក់​បញ្ចាំង​តាម​រោង​កុន​ទំនើបៗ​នានា​យ៉ាង​គគ្រឹក​គគ្រេង និង​ទទួល​បាន​ការ​គាំទ្រ​ដោយ​ការ​និយាយ​ថា ​ល្អ​មើល កំប្លែង​សើច​សប្បាយធូរ​អារម្មណ៍​គឺ​ចាយ​លុយ​ទិញ​សំបុត្រ​ទស្សនា​មិន​ខក​បំណង​នោះ ក៏​លេច​ឮ​ថា មាន​​អ្នក​ទស្សនា​ខ្លះ​ឆ្លៀត​ឱកាស​យក​កេង​ចំណេញ Live Video ចេញ​ពី​រោង​កុន​ទៅ​ក្រៅចែក​មិត្តភក្តិ​ខ្លួន​មើល​មិន​បាច់​អស់​ប្រាក់​ទិញ​សំបុត្រ។

ដំណឹង​ Live Video​ នេះ​ក៏​បង្ក​ឲ្យ​មជ្ឈ​ដ្ឋាន​មហាជន​ ភាគ​ច្រើន​​មាន​ការ​រិះ​គន់​ និង​សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​ភាព​មិន​សម​រម្យ​ ខ្វះ​ការ​ពិចារណា​នេះ​ផង​ដែរ សូម្បី​តារា​សម្តែង​ស្រី​អ្នក​មេម៉ាយ​ ចាយ​រាង​មាន​រូប​ឆោម​លោម​ល្អ​ក្រមុំ​មិន​ដូរ​ អ្នក​នាង សុខ សោម៉ាវត្តី ក៏​ទ្រាំ​លែង​បាន​ហើយ​ទម្លាយ​សារ​តាម​ហ្វេសប៊ុក​ខ្លួន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្តាយ​ផងដែរ។

តារាសម្ដែង និង​ពិធី​ការិនី ស្រី​ស្រស់​សម្រស់​ផូរផង់​ និង​នៅ​ខ្ញង់​មិន​ចាញ់​ក្រមុំ​ អ្នកនាង សុខ​ សោម៉ាវត្តី បាន​បង្ហោះ​សារ​មួយ​ឃ្លា​ថា៖ «អរគុណ​ដែល​ស្រលាញ់​កុន​ខ្មែរ​ដល់​ថ្នាក់​ចូល​មើល​ហើយ​លួច Live Video ទៀត …..ចង់​សួរ​ថា​អត់​មាន​អាណិត​អ្នក​ផ​លិត​ អ្នក​ចាយ​លុយ​ទេ ឬ​ក៏​អី ? គួរ​និយាយ​បែប​ណា​ឲ្យ​សម​នឹង​ចិត្ត​ដែល​ឃើញ​​រឿង​គួរ​ឲ្យ​ស្អប់​បែប​នេះ ?​ ជួយ Share ឲ្យ​អ្នក Live រឿង​ជួប​ស៊យ​ឃើញ​ផង ដើម្បី​ឲ្យ​គាត់​ពិចារណា​ថា​អ្វី​ដែល​គាត់​ធ្វើ​ខុស​ ឬ​ត្រូវ???»។

តែ​ប៉ុន្មាន​នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក គេ​បាន​ឃើញ​អ្នកដែល​ Live Video បាន​ចេញ​សារ​សុំ​ទោស​ដល់​ផលិត​កម្ម ​LD Picture ភ្លាមៗ​ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​ដោយ​បាន​សរសេរ​ថា៖ «ខ្ញុំ​សុំ​ទោស​ផលិត ​LD ភាព​យន្ត​ផង​ដែល​ខ្ញុំ​ធ្វេស​​​ប្រហែស​យក​រឿង​ជួប​ស៊យ​ យក​មក​ Live ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​ផលិត​កម្ម​ ដែល​​ធ្វើ​ឲ្យ​ខាត​​បង់​យ៉ាង​ធ្ងន់​ធ្ងរ។ សូម​បង​ប្អូន​ម្ចាស់​​ផេក​ ទាំង​អស់​បញ្ឈប់​ការ​ចូល​យក​វីដេអូ​​ពី​វេបសាយ​ផលិត​កម្ម​ និង​ផលិតកម្ម​ផ្សេងៗ​ទៀត​យក​មក​ Live ដោយ​គ្មាន​ការ​អនុញ្ញាតិ»។

វណ្ណ​កម្ម​ដឹក​នាំ​សម្ដែង​រឿង​​លើក​ដំបូង​របស់​តារា​កំប្លែង នាយ គ្រឿន មាន​ចំណង​ជើងថា «ជួប​ស៊យ» នៃ​ផលិតកម្ម LD Picture បាន​បើក​សម្ពោធ​យ៉ាង​អធិកអធម នា​ល្ងាច​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ ២០១៧ នេះ នៅ​រោង​ភាព​យន្ត Legend ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ដោយ​មាន​វត្ត​មាន​តារា​សម្ដែង​ចាស់​ថ្មី និង​តារាចម្រៀង ព្រម​ទាំង​ទស្សនិក​ជន យ៉ាង​ច្រើន​កុះ​ករ​ចួល​​រួម។

ចំណែក​តារា​សម្ដែង​ល្បីៗ​មាន​ដូចជា នាយ គ្រឿន, នាយ ពែកមី , លោក ទេព រិន​ដារ៉ូ, អ្នកនាង ប៉ែន សុផានី , លោក ងួន សុបិន, កញ្ញា សា​ឡាត់ ស្រី​ឡាង, កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណា​រាហ៍ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើនរូ​ប​ទៀត៕

Source: https://goo.gl/I23oz1