Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ស្វែង​ សុជាតា ប្ដេជ្ញាចាប់​ប្ដីក្មេង​ដាក់គុក

ស្វែង​ សុជាតា ប្ដេជ្ញាចាប់​ប្ដីក្មេង​ដាក់គុក

ប្រកាន់ជំហរ​​​​​​ទុក្ខឱកាស​​​អោយ​ស្វាមី​​ក្មេង​​មិនបាន​​ប៉ុន្មាន​​​ខ្សល់សោះ អ្នកនាង​ស្វែង សុជាតា ក៏​បាន​ប្រកាស​ជាថ្មីកាលពីល្ងាច​ថ្ងៃ​ទី​​​២២ មេសា ​សុំអោយ​​​​​មន្ត្រី​សមត្ថកិច្ច​​​​​​​​​​​​​តាម​ចាប់​​ស្វាមី​​​​ដែលអ្នក​នាង​​​​​​​​​​​អោប​​នៅ​នឹងទ្រូង​ ឈ្មោះ​​​ ថោង សុខុម ជាគ្រូបារមី និង​​ជាគ្រូថ្នាំ​​​ឱសថ​​​បុរាណ​ដាក់​គុក​អោយ​​បាន​ដាច់​​ខាត ​​ដោយអ្នកនាង​ប្រកាសថា​​​បើ​​​ស្វាមី​នេះ​ ​មិន​ចូល​គុគទេ គឺអ្នកនាង​ពិតជា​​មាន​​​​ហានិភ័យ។ អ្នកនាងថា​​​​​​​​​​​​​ស្វាមី​នេះ​ប៉ង​សម្លាប់​​​​​​​អ្នកនាង និង​​​កូនប្រុស​ជា​​ដំណក់ឈាម កាលពីថ្ងៃ​ទី​​​២២ មេសា​​​​​​ ឆ្នាំ​​២០១៧ ​ទើបអ្នកនាង​​​​​ប្រកាន់​ជំហរ​​ត្រូវ​តែ​ចាប់​​ដាក់គុក បើទោះ​ជា​លោក​​​រត់គេច។

អ្នកនាង​​និយាយថា​ ​​​​ការ​វាយ​ដំ​អ្នក​នាង​​​កាលពីថ្ងៃទី​​៩ មេសា ​អ្នកនាង​ពិត​ជា​បាន​​លើកលែង​ទោស​​អោយ​ស្វាមី​​ម្ដងរួច​​ទៅ​ហើយ ដោយសារ​តែ​លោក ថោង សុខុម ជា​ស្វាមី​​បាន​​​សុំ​កែខ្លួន និង​ថា​​​មិន​​​ធ្វើ​អោយ​​​​អ្នកនាង​​​កើត​មានរបួស​ស្នាម​ជា​​ថ្មីម្ដងទៀត​។

យ៉ាងណា​មិញ​អ្នកនាង​​​ថា​ពាក្យ​ដែល​​បានសន្យា​​​​​​​​បាន​ត្រឹមតែ​​មួយ​​​កំសួល​​ប៉ុណ្ណោះ ​ដ្បិត​​​កាល​ពីម៉ោងប្រមាណ​​​១២ថ្ងៃ​ត្រង់ កាលពីថ្ងៃ​​​ទី​២២ មេសា ឆ្នាំ​​២០១៧ លោកបាន​ប្រើ​ហិង្សា​ជា​ថ្មី ដោយ​​ក្នុង​ហេតុការណ៍​នោះ អ្នកនាង​​​​​​​​ថា​​ស្វាមី​​បាន​ទាំង​ប៉ង​​សម្លាប់​អ្នកនាង និង​កូនប្រុស​​​​​​ដែល​ស្រែក​​យំ​​​ពេញ​ផ្ទះនោះ​ផង។ អ្នកនាង​ថាមូលហេតុ​ឈ្លោះ​គ្នា​គឺ ដោយសារតែ​​​​អ្នកនាង​​​​​​​​​​ដេកថ្ងូរ​មុខរបួស​​ហើម​​ថ្គាមដែល​​​បង្ក​ពីការ​វាយ​ដុំ ​ហើយលោក​​ថោង សុខុម ជា​ស្វាមី​​បាន​ជេរ​ប្រទិច និង​​បាន​ដៀលថា មិចក៏​អ្នកនាង​​នៅ​​​​​​​​​វេទនា​យូរម៉េះ​មិន​ព្រម​ងាប់​​អោយ​បាត់។ អ្នកនាង​ថា​​​ពាក្យ​សម្ដី​ដ៏​គួរអោយ​ឈឺចាប់​នេះ ​បាន​បណ្ដាល​អោយអ្នកនាង​​តមាត់ ហើយ​​ជម្លោះ​​​​ធំដុំ​ក៏​កើត​​មានឡើង​។

អ្នកនាង​ថា​ខ្លួន​ដឹង​ប្ដី​​​គ្រោង​ប្រើ​ហិង្សារ​ទើប​ប្រឹង​​គេច​ឆ្ងាយ​ ហើយស្វាមីជា​គ្រូ​​​​​​​​​​​​​​​ផ្សំថ្នាំ​បុរាណ ​ក៏​យកពូថៅ​វាយ​​កំទេច​ទូរស័ព្ទ​របស់​អ្នកនាង និង​ឥវ៉ាន់​ក្នុង​ផ្ទះ​​ ​​បណ្ដាល​អោយ​​​កូនប្រុសរបស់អ្នកនាង​ដែល​ជា​ដំណក់ឈាម​​​​រួមគ្នាស្រែក​យំ​ខ្លាំង​ៗ​។ អ្នកនាងថា​​​ប្ដី​ក្មេង បាន​​​​ចាក់​សោរ​ទ្វារ​​​រហូត​ដល់​៧​​​​សោ​រ ព្រោះខ្លាច​អ្នកនាង​រត់​ចេញ​ ហើយក៏​យក​​​​​កាំបិត​មក​​​​​​​​​ជន្ល​ប្រុង​អារ–កកូនប្រុស​​ ដោយសារតែ​​​​​​ខឹង​កូន​នោះ​បន្ត​ស្រែកយំ​​​ ហើយខ្លាច​ផ្អើលដល់អ្នកជិត​ខាង។

អ្នកនាង​បាន​ចាត់ទុកថា​​​​​សកម្មភាព​ដែល​​​​កើត​​ឡើង​ពេល​នោះ ​​​​​​​​​​​ទង្វើ​ប៉ង​សម្លាប់ ​ដោយសារតែ​ស្វាមី​​​ក្មេង​​​​​​​​​មាន​បំណង​​​​បង្ក​ហិង្សា​​​​ធ្ងន់ធ្ងរ​​លើអ្នកនាង​ និង​កូន​​​ដូច​មនុស្ស​​កំរោលចូល។ អ៊ីចឹង​ហើយទើប​នាង​ប្រកាន់ជំហរ​​ដាច់​ខាត​ត្រូវ​តែ​ប្ដឹង​បុរស​រូប​នេះ​អោយ​ចូលដេកគុគ​ ​ដោយ​អ្នកនាង​ប្រកាស​ថា​​នឹង​​ប្រមូល​ភស្ដុតាង​​​​​ពីការ​បង្ក​​របួសស្នាម​ និង​​រកសាក្សី​ ដើម្បី​សុំ​អោយ​​ក្រុម​សមត្ថកិច្ច​​​​ជួយ​អន្តរាគមន៍។ អ្នកនាង​ថា​​​លែងមានការ​យោគយល់​ចំពោះ​ប្ដី​ក្មេងទៀត​ហើយ​ បើទោះជា​​អ្នកនាង​ត្រូវ​​​​​​ជំពាក់​គុណ​លោក រឿង​​លោក​បានជួយ​ព្យាបាល​​​​អ្នកនាង​​​​​កាលពីពេលមុនក្ដី។

អ្នកនាង​ស្វែង សុជាតា ​បន្ត​ថា មកទល់​ពេល​នេះ​​​​​​​​​​ប្ដី​ក្មេងរបស់អ្នកនាង​​បាន​រត់​​គេច​ខ្លួន ​​​​គឺ​រត់​ទន្ទឹម​នឹង​អ្នក​ជិត​ខាង​មក​គោះទ្វារ​ជួយអន្តរាគមន៍ និង​​​ស្របគ្នា​ដែល​អ្នក​នាង​​​បាន​ទម្លាយព័ត៌មាន​​​​អោយ​បណ្ដាញ​សារព័ត៌មាន​​​​​​​​ចុះផ្សាយ​ក្រោយ​មានអ្នកមកជួយ។ ប៉ុន្តែ​អ្នកនាងថា​អត់​ទុក​រឿង​នោះ​​អោយ​​​​​​​រសាត់​​ដោយ​​ឯងៗទេ គឺ​ដាច់​ខាត​ត្រូវតែ​​​​​​​ជំរុញអោយ​​​ក្រុម​សមត្ថកិច្ច​​តាម​ចាប់​​ស្វាមី​​​នេះ​​​​​​​​អោយ​​​​​ជាប់គុកអោយ​​បានដាច់ខាត ដោយ​នាង​​ប្រកាសថា​​​​​បើ​​​​លោកនៅ​​ក្រៅឃុំ គឺជីវិតអ្នកនាង​​នឹង​មិនមាន​​​​សុវត្ថិភាព​។

អ្នកនាង​ថា​លោកថោង សុខុម ក្រៅពីមាន​ចិត្ត​សាហាវ ក៏​ចេះ​​​គ្រូគ្រា​​​​​​​​​​​អំពើ​អំព័ន្ធ​​ផង​​ដែរ ទើប​អ្នកនាង​យល់ថា​មានតែការ​​ជាប់គុកប៉ុណ្ណោះ ​​ទើបអ្នកនាង​យល់ថា​​​​​ជីវិតរបស់ខ្លួនមិនមានការគំរាម​កំហែង។ ​អ្នកនាងថា​​លោក​​គឺ​ជា​​អតីត​​​តាបស​នៅ​ភ្នំគូលែន ប៉ុន្តែ​​បាន​បែកគំនិត​​​ផឹកស៊ី និងមាន មិត្ត​ភ័ក្ត្រជា​ជើង​​កាប់​ចាក់​នា​ពេល​ចុង​ក្រោយ។ ក្នុង​នោះ​លោកក៏មាន​ស្រី​​ខាង​ក្រៅ​​ជាប្រពន្ធ​ចុង​ផងដែរ ទើប​​​​​​​​ជម្លោះ​ជាមួយអ្នកនាងចេះតែ​​បានកើតឡើង។ អ្នកនាង​ថា​​​​​​​ស្រី​​​​​​​កំណាន់របស់​លោក​​​​​​​រស់​នៅ​ម្ដុំ​ស្ទឹង​មានជ័យ​​ ជាប់​ផ្ទះ​ជួល​​​បើកហាង​​​​លក់​ឱសថ​របស់អ្នកនាង​កាលពីមុន ​ដោយ​​អ្នកនាង​ប្រកាស​​ថា​​លោកបាន​លួច​លុយ​អ្នកនាង​​​ប្រមាណជា​​​ជាង​​២​ម៉ឺន​ដុល្លារ​ដែល​បានពីការ​ថត​កុន​អោយ​​ស្រីអែនជេលីណា ទៅ​អោយស្រី​​នោះផង​។

អ្នកនាង​​និយាយថា​​​មានរឿង​ឈឺ​ចិត្ត​រាប់​មិនអស់ ជា​ពិសេស​នៅ​ពេល​​អ្នកនាង​ចាប់​បាន​​សារ​ឆ្លើយ​ឆ្លង​​ជាមួយ​នារី​កំណាន់​នោះ និង​​បានដឹងថា​​​​​​​លោក​​​​​យក​លុយ​ជាង​​​២​ម៉ឺន​ទៅ​​ចិញ្ចឹម​ស្រីក្មេង​។ អ្នកនាងប្រកាស​​​​​ជំរុញអោយក្រុម​សមត្ថកិច្ច​ចាប់​​​​​​​​​​លោកថោង សុខុម ​អោយ​បាន​ដាច់ខាត ​​​​​ដោយ​អ្នកនាង​​បញ្ជាក់ថា​លោក​អាច​គេច​ទៅ​​ខេត្ត​​ស្វាយរៀង ឬ​​លាក់ខ្លួននៅ​​​ស្ទឹង​មានជ័យ​ក្នុង​ផ្ទះ​​របស់​ស្រី​ក្មេង។ ​ អ្នកនាងថា​​​ប្ដី​ក្មេង ​​​​បាន​យក​​​​ម៉ូតូ​​ធំ​​ប្រភេទ​​SP7 ឆ្នាំ​​២០១៥ ពាក់ស្លាកលេខ​​​ភ្នំពេញ​១២១៣ ​តម្លៃ​​​​​ជាង​​៩ពាន់​ដុល្លារទៅជាមួយ ​​ដោយមុនពេល​ទៅ​គឺបានបំផ្លាញ​​​ទូរស័ព្ទរបស់អ្នកនាង និង​ទ្រព្យ​របស់​ក្នុងផ្ទះ​​​​​​​​នៅ​​បុរី​ប៉េង​ហួត​​​​​​​​​ផ្លូវជា​សុផារ៉ា ដែលអ្នកនាង​​​​បានទិញ​បង់រំលោះ​​​ខូច​ខាត​មួយចំនួន។ ​យ៉ាងណាមិញ ​ លោកថោង សុខុម មិនអាច​សុំការ​បំភ្លឺ​ជុំវិញការ​បញ្ជាក់របស់​​​អ្នកនាង​ស្វែង សុជាតា បានទេ។

Source: https://goo.gl/xyeVjI