Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
ហេតុផល​ Bill Gates បោះ​បង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ Harvard

ហេតុផល​ Bill Gates បោះ​បង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ Harvard

នរណា​ក៏​ដឹង​​មហា​សេដ្ឋី​លំដាប់​ពិភពលោក Bill Gates មុន​ក្លាយ​ខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​យក្ស​​ Microsoft គឺ​លោក​រៀន​ពុំ​បាន​បញ្ចប់​​មហាវិទ្យាល័យ​នោះ​ទេ​។ ចុះ​មូល​ហេតុ​អ្វី​ ទើប​លោក​មិន​ព្រម​ស្វះស្វែង​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​សិន?

ហេតុផល​មួយ​បញ្ជាក់​​ថា អំឡុង​ពេល​ដែលកុំព្យូទ័រ Altair 8800 ចេញ​លក់​នា​ឆ្នាំ ១៩៧៥ លោក​មើល​ឃើញ​ឱកាស​ដោយ​ដឹង​​ជា​មុន​ថា មនុស្ស​ស្រី​ប្រុស​រាប់​លាន​នាក់ នឹង​តម្រង់​ឆ្ពោះ​ទៅ​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ជីវិត​របស់​ពួក​គេ ម្ល៉ោះ​ហើយ​លោក​ចង់​បង្កើត​កម្មវិធី​លក់ (Software) សម្រាប់​ប្រភេទ​កុំព្យូទ័រ​ទាំង​នោះ​។ ​​

មហា​សេដ្ឋី​ប្រាក់​វាល់​លាន​រូប​នេះ​មិន​អាច​រង់​ចាំ​ដល់​ខ្លួន​បញ្ចប់​ថ្នាក់​​មហាវិទ្យាល័យ​បាន​ឡើយ​ ព្រោះ​ខ្លាច​មាន​គេ​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ​បាន​មុន។ លោក​​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ល្បី​ឈ្មោះ Harvad តែ​ម្ដង ពី​ព្រោះ​ថា​កន្លែង​ការងារ​របស់​លោក​នៅ​ក្នុង​រដ្ឋ​ New Mexico និង​​មហាវិទ្យាល័យ​ដែល​លោក​​រៀន​នៅ​រដ្ឋ​ Massachusetts ​ចម្ងាយ​ផ្លូវ​ពី​គ្នា​ជាង ៣ ១១១ គីឡូម៉ែត្រ​ឯ​ណោះ​។

Bill Gate ធ្លាប់​ចុះ​ឈ្មោះ​ចូល​រៀន​​​នៅ​សកល​វិទ្យាល័យ​ Harvard University ​ប៉ុន្តែ​​​ចូល​បាន ​២​ ឆ្នាំ​ក៏​បាន​ឈប់​រៀន ​នៅ​ពេល​​លោក​និង​មិត្តភ័ក្ដិ​​ Allen ​​បាន​​​ចាប់​ផ្ដើម​​​បង្កើត​​​ Software ​​​ឲ្យ​ក្រុម​ហ៊ុន Micro Instrumentation and Telemetry System ​នៅ​អាយុ​ ១៥ ​ឆ្នាំ​។ ​​ក្នុង​ឆ្នាំ​​១៩៧៥ លោក​​ទាំង​ពីរ​​បាន​​​​រួម​គ្នា​បង្កើត​​​​​​​​​​​ Microsoft តែម្ដង។

ទស្សនាវដ្ដី Forbes បាន​បង្ហាញ​ថាក្នុង​ឆ្នាំ ២០១៧ លោក Bill Gates មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨៦ ប៊ីលាន​ដុល្លារ​ឈរ​លេខ​មួយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​លើ​លោក៕