Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
អស្ចារ្យណាស់! ថត​បាន​បណ្តុំ​ផ្កាយ (Milky Way) នៅលើ​ប្រាសាទ​អង្គរ​ដ៏​កម្រ​

អស្ចារ្យណាស់! ថត​បាន​បណ្តុំ​ផ្កាយ (Milky Way) នៅលើ​ប្រាសាទ​អង្គរ​ដ៏​កម្រ​

ប្រិយមិត្ត​ភាគច្រើន​ប្រាកដជា​ធ្លាប់​បានដឹង​ និង ល្បីពេញ​ប្រទេស​កម្ពុជា ហើយ​ទៅ​ជុំវិញរឿងហេតុ​ដ៏​អស្ចារ្យ​ទាក់ទង​នឹង​ប្រាសាទ​អង្គ​វត្ត​ដែលជា​អច្ឆរិយវត្ថុ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​មួយ​នេះ ជាពិសេស​គឺ​អព្ភូតហេតុ​ថ្ងៃ​រះ​ចំ​កំពូល​នៃ​ប្រាសាទអង្គរវត្ត ។ ក្រៅពី​រឿងហេតុ​ដ៏​អ​ស្ចា្យ​មួយ​នេះ​ នៅមាន​រឿង​ដ៏​គួរឱ្យ​ចាប់​អារ​ម្ម​ណ៏​មួយទៀត​គឺជា​អ្នក​ថតរូប​កម្ពុ​ជាមួយ​រូបថត​បាន បណ្តុំ​ផ្កាយ​រះ​ចំ​ពីលើ​កំពូល​ប្រាសាទ​អង្គ​វត្ត​ប៉ុន្មាន​សន្លឹក​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម Facebook ជាពិសេស​ពី​សំណាក់ Photographer តែម្តង​។

ទាក់ទង​នឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​នេះ លោក នួន រ័ត្ន ជា​អ្នកជំនាញ​ថតរូប និង ជា​អ្នកប្រមាញ់​រូបភាព​ដ៏​អស្ចារ្យ​មួយ​នេះ បាន​ទម្លាយ​ឱ្យដឹងថា រូបភាព​បណ្តុំ​ផ្កាយ​រះ​ចំ​ពីលើ​កំពូល​ប្រាសាទអង្គរវត្ត​នេះ​គឺជា​រូបភាព​ដ៏​ពិសេស​មួយ​ដែល​លោក​ផ្តិត​យកបាន​កាលពី ៤ ឆ្នាំ មុន ហើយ​វា​គឺ​រឿង​មួយ​ដ៏​កម្រ ហើយ​មាន​មាន​លក្ខណៈពិសេស​ប្លែក​ពី​ទិដ្ឋភាព​ថ្ងៃ​រះ​ចំ​ពីលើ​កំពូល​ប្រាសាទ​អង្គរ ដោយសារតែ​រឿងនេះ​គេ​មិនអាច​ដឹង​ពី​រយៈពេល​ដែល​វា​កើតមាន​នោះទេ ប៉ុន្តែ​យើង​អាច​ផ្តិត​យក​រូបភាព​មួយ​នេះ​បាន​ច្បាស់​ល្អ​នៅពេលដែល​មេឃ​ស្រឡះ​ល្អ ជាពិសេស​នៅ​រដូវក្តៅ ។​

លោក​បាន​បន្តថា លោក​ពិត​ជាមាន​ទឹកចិត្ត​សប្បាយរីករាយ​ដែល​អាច​ស្វែងរក​ទិដ្ឋភាព​ដ៏​កម្រ​មួយ​នេះ​មក​បង្ហាញជូន​ដល់​មហាជន​ទូទៅ ហើយ​វា​ក៏​ជា​មោទកភាព​មួយ​ផងដែរ​សម្រាប់​រូបលោក​ផ្ទាល់ ព្រោះ​វា​ជា​លើកទីមួយ​ហើយ​ដែល​លោក​អាច​ផ្តិត​យក​រូបភាព​នៅក្នុង​តំបន់​ដ៏​ពិសេស​មួយ​នេះ ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ថែមទៀត​នោះ​គឺ​រូបភាព​ទាំងនេះ​មិន​ត្រឹមតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​អ្នក​និយម​លេង​នៅក្នុង​បណ្តាញ​សង្គម​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នកជំនាញ​ថតរូប​មួយចំនួន​ក៏មាន​ការចាប់អារម្មណ៍ និង កោតសរសើរ​មិន​ដាច់​ពី​មាត់​ផងដែរ ។​

គួរ​រំឭក​ផងដែរ​ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​បន្ទាប់ពី​រឿងហេតុ​នៃ​បណ្តុំ​ផ្កាយ​កា​ឡាក់​ហ្ស៊ី ដែល​ត្រូវបាន​ក្រុម​អ្នកជំនាញ​ថតរូប​ប្រមាញ់​យកបាន​នៅលើ​កំពូលភ្នំ​បូកគោ​ត្រង់​ម្តុំ​លោកយាយ​ម៉ៅ​កាលពីពេល​កន្លងមក ហើយ​ត្រូវបាន​អ្នកតាមដាន​មួយចំនួន​ធ្វើការ​រិះគន់ថា​ជា​រូបភាព​កាត់ត​ដោយ​កម្មវិធី Photoshop ទៅវិញ ប៉ុន្តែ​ត្រូវបាន​ក្រុម​អ្នកជំនាញ​ថតរូប​បានធ្វើការ​អះអាងថា​វា​ជា​រូបភាព​ថត​ដោយ​កាមេរ៉ា​ពិតៗ ៕