Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
អាមេរិក បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល ​ទៅក្បែរ​ឧបទ្វីប​កូរ៉េ

អាមេរិក បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល ​ទៅក្បែរ​ឧបទ្វីប​កូរ៉េ

ពីរថ្ងៃ​បន្ទាប់​​ពី ​រដ្ឋាភិបាល​អាមេរិក ​បាន​ សម្រេច​បាញ់​មីស៊ីល ​ទៅ​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី ​ និង​ក្រោយ​ពេល​ដែល​លោក​ដូណាល់ ត្រាំ ​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​ប្រកាស​ថា ​អាមេរិក ​កំពុង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ​ព្រមទាំង​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល ​ ដ៏​ទំនើប​របស់​ខ្លួន ​ ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ។ ក្រសួង​ការពារជាតិ​អាមេរិក ​បាន​បញ្ជាក់​ថា ​នេះ​គឺ​ជា​ការ​ត្រៀម​បង្ការ ​វាយ​បក​វិញ​ទៅ​លើ​កូរ៉េ​ខាងជើង​ ដែល​ប្រទេស​ផ្តាច់ការ​មួយ​នេះ ​តែងតែ​គំរាម​បាញ់​អាវុធ​នុយក្លេអ៊ែរ ​កំទេច​សហរដ្ឋ​អាមេរិក។

“ត្រៀមកំលាំង ​ដើម្បី​បង្ការ​ទុកមុន ​ ព្រោះ​​កូរ៉េខាង​ជើង ​គឺជា​គ្រោះថ្នាក់​ធំ​​​បំផុត!”

ពេលនេះ​ម៉ោងនេះ​ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​ឈ្មោះ ​USS Carl Vinson​ រួម​ជាមួយ​នាវា​ដែល​មាន​ផ្ទុក​ប្រព័ន្ធ​កម្ទេច ​និង​ប្រព័ន្ធ​បាញ់​បង្ហោះ​គ្រាប់​មីស៊ីល ​កំពុង​ធ្វើ​ដំណើរ​កាត់​តាម​សឹង្ហបុរី ​ ឆ្ពោះទៅ​កាន់​មូល​ដ្ឋាន​ទ័ព​អាមេរិក​ ដែល​នៅ​ក្បែរ​ជប៉ុន។ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក ​ Dave Benham បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា ​ការ​បញ្ជូន​កម្លាំង​និង​សម្ភារៈ​នេះ​ ​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន ​ក្នុង​ករណី​ដែល​កូរ៉េ​ខាងជើង ​ នៅតែ​បន្ត​ធ្វើ​សកម្មភាព​បំពាន ​លើ​បទដ្ឋាន​អន្តរជាតិ ​ទាក់ទិន​ទៅ​នឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​ ដដែល​ បាន​បន្ថែម​ថា ​កូរ៉េ​ខាង​ជើង​ ​គឺ​ជា​គ្រោះថ្នាក់​ធំ​បំផុត​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ សកម្មភាព​របស់​កូរ៉េ​ខាងជើង​កន្លង​មក​ គឺ​ជា​ការ​បំពាន ​មិន​គោរព ​និង​គ្មាន​ការ​ទទួល​ខុសត្រូវ​ ដែល​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ម្តងហើយ​ម្តង​ទៀត ​អស់​ចំនួន​៥ដង​មក​ហើយ។ នេះនៅ​មិន​ទាន់​រាប់​ពី​ការ​សាកល្បង​កាំជ្រួច​បាលីស្ទិក​ផង​ទេ។ ហើយបើ​តាម​ការ​វិភាគ​តាម​រូបភាព​ផ្កាយ​រណប ​របស់​អ្នក​ជំនាញ​អាមេរិក​ កូរ៉េ​ខាងជើង​អាច​នឹង​រៀប​ចំ​សាកល្បង​ អាវុធ​នុយក្លេអ៊ែរ ​ លើក​ទី៦​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។

មិនត្រឹម​តែ​ប៉ុណ្ណោះ ​អ្នក​ជំនាញ​ស៊ើប​ការ​សម្ងាត់​អាមេរិក​ បាន​សន្និដ្ឋាន​ថា ​រាល់​លើក ​គេឃើញ​សមត្ថភាព​របស់​កូរ៉េ​ខាងជើង ​បាន​កើន​ឡើង​ជា​លំដាប់​ គួរឲ្យ​ព្រួយ​បារម្ភ​ ហើយ​បើ​តាម​ការ​ស្មាន ​ កូរ៉េ​ខាងជើង ​ អាច​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​បំពាក់​ជាមួយ​កាំជ្រួច​មីស៊ីល ​ក្នុង​រយៈពេល​មិន​ដល់​២ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ កាំជ្រួច​មីស៊ីល​នេះសោត ​ គឺ​កូរ៉េ​ខាងជើង​អាច​មាន​លទ្ធភាព​បាញ់​ចេញ​ពី​នាវា​មុជទឹក​ ដូច្នេះ​មានន័យ​ថា ​ គឺគេ​អាច​ចំណេញ​ចំងាយ​រាប់​ពាន់​គីឡូម៉ែត្រ ​ដើម្បី​បាញ់​ឲ្យ​ដល់​គោលដៅ​ឆ្ងាយ ​រហូត​ដល់ដី​អាមេរិក។

អាមេរិក​របស់​លោកត្រាំ ​គឺ​ជា​បងធំ​​ ហាន​ថា ​គឺ​ហ៊ាន​ធ្វើ

យុទ្ធសាស្ត្រ​របស់​លោក​ដូណាល់ ត្រាំ ​បើយើង​វិភាគ​ទៅ ​គឺ​ថា​ គាត់​ចង់​បង្ហាញ​ប្រាប់​គេ​ឯង​ថា ​អាមេរិក​នៅតែ​ជា​មេធំ ​ចាត់ចែង​បញ្ហា​ចាំបាច់​នានា ​នៅ​គ្រប់​តំបន់​ ដោយ​មិន​ត្រូវការ​ជំនួយ ​ពី​អ្នកណា​ទាំងអស់។​ ចរចា​តាម​ផ្លូវទូត ​ ក៏ធ្វើ​ តែ​បើ​ចាំបាច់ ​គឺ​ត្រូវ​ប្រើ​កំលាំង។ ហើយ​មិនមែន​ថា​តែ​មាត់​ទេ ​គឺ​ថា​ វាយ​គឺ​វាយ​ភ្លាម​តែ​ម្តង ​មិន​បង្អង់​យូរ​ ខុស​ពី​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ​ដែល​នៅ​គិត​ចុះ​គិត​ឡើង​ច្រើន ​បារម្ភ​ពី​ផលវិបាក​ ពេល​ខ្លះ​សន្យា​ថា​ប្រើ​កំលាំង ​ទី​បំផុត​មិន​ធ្វើ​ទៅ​វិញ​ ក៏មាន។

ត្រលប់​ទៅមើល ​ករណី​បាញ់​កំទេច​បន្ទាយ​ទ័ព​អាកាស​របស់​ស៊ីរី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​រដ្ឋាភិបាល​លោកត្រាំ ​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល។ ការ​ដែល​អាមេរិក​សម្រេច ​បាញ់​មីស៊ីល ​លើ​ស៊ីរី​ ភ្លាមៗ​ ជួន​ចំពេល​ដែល​លោកត្រាំ ​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ​ ស៊ី ជីនពីង ​គឺ​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ ព្រួញ​មួយ ​បាញ់​បាន​សត្វ​ពីរ។ អាមេរិក​ ចង់​ផ្ញើរ​សារ​នេះ​ទៅ​ចិន ​ និង​កូរ៉េ​ខាង​ជើង ​ថា​ រដ្ឋាភិបាល​លោក​ត្រាំ ​ខុស​ពី​រដ្ឋាភិបាល​លោក​អូបាម៉ា ​ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន។ ឃើញ​អត្តចរិក​របស់​លោក​ដូណាល់ ត្រាំ​បែប​នេះ ​ លោកស៊ី ជីនពីង ​ប្រាកដ​ជា​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ អំពី​គោលជំហរ​របស់​ខ្លួន ​ ព្រោះថា ​បើ​សង្រ្គាម​ផ្ទុះឡើង​នៅ​កូរ៉េ ​ចិន​ប្រាកដ​ជា​ខាត​ធ្ងន់​មិន​ខាន។

យ៉ាងណា​មិញ ​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ បាន​ទាំង​និយាយ​បន្ថែម​ទៀត​ថា ​បើ​ចិន​មិន​អាច​ជួយ​ធ្វើ​អ្វី​បាន​ទេ ​ នោះ​អាមេរិក ​នឹង​ត្រូវ​តែ​បង្ខំ​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​ តែ​ម្នាក់​ឯង ​ដើម្បី​ដាក់​កូរ៉េ​ខាងជើង​ ឲ្យ​ស្គាល់​ថ្នាំ​ខ្លាំង។ ដូច្នេះ​ទាំង​ចិន​ ទាំង​កូរ៉េ​ខាងជើង​ ប្រាកដ​ជា​ត្រូវ​ស្លន់​ហើយ​ ព្រោះថា​ លោកត្រាំ ​ទើបតែ​បញ្ជា​ឲ្យ​បាញ់​មីស៊ីល​ ៥៩​គ្រាប់​ទៅ​លើ​ស៊ីរី។ ឥឡូវ​ពេល​នេះ ​ អាមេរិក​ កំពុង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ទៅ​ក្បែរ​កូរ៉េ​ទៀត ​ដូច្នេះ​មាន​ន័យ​ថា ​រដ្ឋាភិបាល​លោកត្រាំ ​មិនមែន​គ្រាន់តែ​គំរាម​ចោល ​ឲ្យ​តែរួច​ពី​មាត់​ទេ។

អ្នក​ដែល​ត្រូវ​ភ័យ​ គឺ​កូរ៉េ​ខាងត្បូង ​ជប៉ុន ​និង​ចិន
កុំភ្លេច​ថា​ អាមេរិក​គំរាម​ថា​ប្រើ​កំលាំង​លើ​កូរ៉េ​ខាងជើង ​ ច្រើន​ដង​មក​ហើយ។ កូរ៉េខាង​ជើង ​សឹងតែ​លែង​យក​ត្រចៀក​ស្តាប់​ទៅ​ហើយ។ ជាក់ស្តែង ​ នៅ​ថ្ងៃ​នេះ ​បណ្តាញ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង ​បាន​បង្ហោះ​ផ្សាយ​រូបភាព ​របស់​គីម ជុងអ៊ុន ​ញញឹម​សើច​ពព្រាយ។ នេះ​ជា​ចេតនា​ ប្រាប់​ទៅ​អាមេរិក​វិញ​ថា ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​មិន​ខ្វល់​អ្វី​ទាំង​អស់។

សម្រាប់​ដំណាក់​កាល​នេះ ​អ្នក​វិភាគ ​នៅ​មិន​អាច​និយាយ​អ្វី​បាន​ទេ ​ព្រោះ​ស្ថានការណ៍​អាច​ប្រែប្រួល។ មាន​កត្តា​ជា​ច្រើន ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ក្រឡាប់​ចាក់។ ទីមួយ ​ កូរ៉េ​ខាងត្បូង ​កំពុង​ត្រៀម​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី។ ដូច្នេះ​គេ​ត្រូវ​រងចាំ​មើល​ ជំហរ​របស់​ប្រធានាធិបតី​ថ្មី។ រាល់​អន្តរាគម​របស់​អាមេរិក​ ទៅលើ​កូរ៉េ​ខាងជើង ​គឺ​ត្រូវ​តែ​មាន​ការ​គាំទ្រ​ពី​កូរ៉េ​ខាងត្បូង​ដែរ​ ព្រោះថា​បើ​កូរ៉េ​ខាងជើង​វាយ​បក​វិញ ​ អ្ន​កដែល​រងគ្រោះ ​គឺ​កូរ៉េ​ខាងត្បូង។ រដ្ឋធានី​សេអ៊ូល ​នៅ​ចំងាយ​តែជាង​៥០​គីឡូម៉ែត្រ ​ពី​កូរ៉េ​ខាង​ជើង​ប៉ុណ្ណោះ ​ដូច្នេះ​បើ​គីម ជុងអ៊ុន ​បញ្ជារ​តែ​មីស៊ីល ​២ – ៣ ​គ្រាប់​ រដ្ឋធានី​សេអ៊ូល​នឹង​ខ្ទេច។

កត្តា​មួយ​ទៀត​ គឺ​ជប៉ុន។ មូលដ្ឋាន​ទ័ព​របស់​អាមេរិក​ នៅ​ក្បែរ​នឹង​ឆ្នេរ​ខាង​កើត​របស់​ជប៉ុន ​ ដែល​សំបូរ​ទៅ​ដោយ​រោងចក្រ​អគ្គីសនី​នុយក្លេអែរ។ កូរ៉េ​ខាងជើង ​ អាច​យក​រោងចក្រ​ទាំង​នោះ​ ជា​ចំណុច​ស៊ីប​បាន​យ៉ាង​ងាយ។ ដូច្នេះ ​គេ​ពិបាក​ជឿ​ណាស់​ថា ​ជប៉ុន​នឹង​គាំទ្រ ​ឲ្យ​អាមេរិក​ប្រើ​ធម៌ក្តៅ។

អ្វីៗ ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ឆ្លើយតប​វិញ​ របស់​កូរ៉េ​ខាងជើង។ ក៏​ប៉ុន្តែ ​ លោក​ដូណាល់ ត្រាំ ​ក៏មាន​អត្តចរិក​ក្តៅ​ឆេវឆាវ​ ពិបាក​ស្មាន​មុន​ដែរ។ ចំណែក​អ្នក​ដែល​នៅ​កណ្តាល​គឺ​ចិន។ ដំណាក់កាល​នេះ​ ចិន​មិន​អាច​បណ្តោយ​ឲ្យ ​គីម ជុងអ៊ុន​ ក្រអឺត​ខ្លាំង​ទៀត​បាន​ទេ ​ព្រោះ​ចិន​មិន​អាច​ស្មាន​ចិត្ត​លោក​ត្រាំ​បាន​ទេ។​ ចិន​មាន​ចំណែក​ធំ​ណាស់ ​ក្នុង​រឿង​នេះ ​ព្រោះបើ​ចិន​សុខចិត្ត​បើក​ផ្លូវ​ ព្រមដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង ​តាម​អាមេរិក​ នោះ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​នឹង​រលំ ​ហើយ​កូរ៉េ​ទាំងពីរ​ អាច​នឹង​រួបរួម​គ្នា​វិញ។ យើងសួរ​ថា​ ​តើ​ចិន​ អាច​ធ្វើ​ចិត្ត​ ទទួល​យក​ផលវិបាក​នេះ​ បាន​ដែរ​រឺ​ទេ?

Source: FRI