Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
អ្នកជាប់ឃុំ៥រូប​ជាប់ជា​បេក្ខជន​ទទួល​ពានរង្វាន់​អន្តរជាតិ​សម្រាប់​ការពារ​សិទ្ធិមនុស្ស​

អ្នកជាប់ឃុំ៥រូប​ជាប់ជា​បេក្ខជន​ទទួល​ពានរង្វាន់​អន្តរជាតិ​សម្រាប់​ការពារ​សិទ្ធិមនុស្ស​

អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន ​លោកនី​ សុខា លោកយី សុខសាន្ត​ លោក​ណៃ វ៉ង់ដា និង​អ្នកស្រីលឹម មុន្នី ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក រួម​ទាំង​លោក​នី ចរិយា អគ្គលេខាធិការ​រងគ.ជ.ប និងជាអតីត​បុគ្គលិក​នៃ​សមាគម​អាដហុក​ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជនចុងក្រោយ​សម្រាប់​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Award ប្រចាំ​ឆ្នាំ​២០​១៧​។

​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​នេះ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ ខែ​មេសា​ បញ្ជាក់​ថា ពានរង្វាន់នេះត្រូវបានជ្រើសរើសដោយសហគមន៍សិទ្ធិមនុស្សអន្តរជាតិ និង​បាន​ផ្តល់​ទៅ​ឱ្យអ្នកការពារសិទ្ធិមនុស្ស ដែល​បាន​បង្ហាញការប្តេជ្ញាចិត្ត និង​ភាព​ក្លាហាន​ក្នុង​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ការ​ប្រឈម​មុខទៅនឹងហានិភ័យផ្ទាល់ខ្លួន។

លោកធន សារ៉ាយ ប្រធាន​សមាគម​អាដហុក បាន​ស្រង់សម្តីនៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​នេះដែរថា «វា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ចុងក្រោយសម្រាប់​ពាន់​រង្វាន់​នេះ»។ លោកបន្តថា «ពានរង្វាន់នេះ គឺជានិមិត្តរូបនៃការលើកទឹកចិត្តដល់​ពលរដ្ឋកម្ពុជា ដែលកំពុងប្រឆាំងនឹងអំពើអយុត្ដិធម៌ និងការរំលោភសិទ្ធិមនុស្ស»។

គួរជម្រាបថា ពានរង្វាន់ Martin Ennals Award គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ក្រោម​កិច្ច​សហការ​រួមគ្នា​​រវាង​អង្គការ​សិទ្ធិមនុស្ស​ឈាន​មុខ​គេចំនួន១០ស្ថាប័ន ដើម្បីផ្តល់ជូនដល់អ្នកការពារសិទ្ធិមនុស្សនៅ​ទូទាំង​ពិភព​លោក។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា បេក្ខជន​ចុងក្រោយ​ពីរ​នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador) និង​ប្រទេស​អេហ្ស៊ីប (Egypt) ក៏ត្រូវបានជ្រើសរើស​សម្រាប់​ពានរង្វាន់​Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧​នេះដែរ។

ពិធី​ប្រគល់​ពាន​រង្វាន់​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ខាង​មុខ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស៕

Source: https://goo.gl/32iAtW