Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
​បទ​ អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ

​បទ​ អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ

ភ្នំ​សំពៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ស្ថិតនៅ​ភាគ​ទក្សិណ​ប្រមាណ​ប្រាំបី​គីឡូម៉ែត្រ​ពី​ខេត្ត​បាត់ដំបង ។ ទី​នេះ​ភាគច្រើន​អ្នក​កវីនិពន្ធ តែង​ជ្រើស​យក​ធ្វើ​ជា​ប្រធានបទ ធ្វើ​ជា​និមិត្តរូប​នៃ​សាច់រឿង ជា​ប្រលោម​លោកក្តី ជា​កម្រង​អនុស្សាវរីយ៍​ស្នេហា​ក្នុង​បទ​ចម្រៀង​ជា​ហូរហែ​មិនសូវ​ខាន ញ៉ាំង​ឱ្យ​ស្នាដៃ​ទាំងនោះ​មាន​រសជាតិ មាន ព្រលឹង មានជីវិត​យូរអង្វែង​ក្រៃលែង មិនតែប៉ុណ្ណោះ​មាន​រឿង​ខ្លះ សឹង​ក្លាយជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ទៀត​ផង​។​

​នៅលើ​ភ្នំ​សំពៅ មាន​ទីតាំង​ជាច្រើន​ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ឡើង​ទៅ​ដល់​ហើយ​ខកខាន​មិន​ទៅ​ទស្សនា មិន​បាន​នោះ មានដូចជា​ល្អាង​ផ្កាស្លា អណ្តូង​ប្រេង ល្អាង​ខ្យល់ ល្អាង​គក់ទ្រូង ល្អាង​ល្ខោន​…​៘ ហើយ​គេ​អាច ក្រឡេក​មើល​ទៅ​ជុំវិញ​បរិវេណ​ឃើញ​មាន​ភ្នំ​ជាច្រើន​ទៀត ដូចជា​ភ្នំ​រំសាយ​សក់ ភ្នំ​ក្រពើ​ជាដើម ។ ចំណែកឯ​តួ​ភ្នំ​ទាំង មូល​ទៀតសោត បើ​មើល​ពី​ចម្ងាយ​មាន​សណ្ឋាន​ដូចជា​សំពៅ​ពណ៌​បៃតងខ្ចី សណ្តូក​ខ្លួន​កាត់​ពីក្រោម​ផ្ទៃមេឃ ។ ព្រោះតែ​សម្រស់​ធម្មជាតិ​មាន​លក្ខណៈ​ពិសេស​បែបនេះ​ហើយ ទើបបាន​ជា​ស្នាដៃ​មួយ​ក្នុងចំណោម​ទឹក​ស្លាប​ប៉ា​កា ជាច្រើន​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន លោក​បាន​តាក់តែង​បទ​មួយ​ដែល​បាន​រៀបរាប់​សម្បត្តិ​ធម្មជាតិ ជាច្រើន​នៅ​ទីនេះ ដោយ​បង្វែរ​ពី​ការបង្ហាញ​ទេសភាព​ឱ្យទៅជា​រឿង​អនុស្សាវរីយ៍​ស្នេហា​គួរឱ្យ​ស្រងេះស្រងោច ហើយ​ពីរោះ​លន្លង់លន្លោច​ក្រៃលែង​ ​។​

​លោក​គ​ង្គ ប៊ុន​ឈឿន បាន​និពន្ធ​និង​ថត​បទ​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៣ ដើម្បី​ឧទ្ទិស ដល់​ភូមិឋាន​ភ្នំ​សំពៅ ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​នៅក្នុង​ខេត្ត​បាត់ដំបង ។​

លោក​បាន​រៀបរាប់​ឱ្យដឹងថា កាលពី​ក្មេង លោក​តែងតែ​ទៅលេង​ភ្នំ​សំពៅ នូវ​រាល់​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ឬ បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​បាន​កត់ត្រា​ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន ក្នុង​ជីវិត​ស្នេហា​បឋមវ័យ ។​

​ដោយ​ពិត​នោះ ភាព​ប្រជាប្រិយ​ល្បីល្បាញ​របស់​ភ្នំ​សំពៅ ដោយសារ​ភ្នំ​នេះ​មាន​ប្រវត្តិ​អតីតកាល​និង​ភូមិ សាស្ត្រ​ទាក់ទង​ក្នុង​រឿងព្រេង​និទាន​ខ្មែរ ដែល​គេ​ដឹងឮ​ជាទូទៅ គឺ​រឿង​នាង​រំសាយ​សក់​និង​ចៅ​កុល ។​

​ភ្នំ​ជាច្រើន ដែល​នៅ​រាយ​ជាប់ៗ​គ្នា ដូចជា​ភ្នំ​ក្រពើ ភ្នំ​សំពៅ ភ្នំ​នាង​រំសាយ​សក់ ភ្នំ​ទ្រុងមាន់​ទ្រុង​ទា ភ្នំ​តា​ង៉ែ​ន តា​គត់ តា​គ្រៃ រួម​ទាំង​ភ្នំ​បន្ទាយ​នាង ដែល​នៅ​ខាង​ស្រុក​មង្គលបុរី សុទ្ធតែ​មាន​ជាប់ទាក់ទង​នៅ​ក្នុងុ​រឿងព្រេង​នេះ ទាំងអស់ ។​

​ដោយឡែក នៅ​លើ​ខ្នងភ្នំ​សំពៅ មាន​ល្អាង​ជាច្រើន ដែល​ប្រៀបដូចជា​ផ្នែក​ផ្សេងៗ​នៃ​សំពៅ​របស់​ចៅ​រាជ កុល ដែល​នាំយក​គ្រឿង​បណ្ណាការ បើក​កាត់​សមុទ្រ ទៅ​រៀបការ​ជាមួយ​នាង​រំសាយ​សក់ នៅ​នគ​រតក្ក​សិលា ។ អ្នក ស្រុក​តែងតែ​និយាយ​ពី​ភាពអាថ៌កំបាំង និង​អស្ចារ្យ​ផ្សេងៗ​របស់​ល្អាង​ល្ខោន ល្អាង​គក់ទ្រូង ល្អាង​តែងខ្លួន​៘ រហូត​ដល់​អាស្រម​អ្នក​បង់បត់ អ្នក​ធុតង្គ និង​ដូនជី​ក្មេងៗ ដែល​ទៅ​ស្វែងរក​សច្ចធម៌ និង​សេចក្តី​ស្ងប់​នៅលើ​ខ្នងភ្នំនេះ ។​

ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត គឺ​នៅ​លើ​ខ្នងភ្នំ​សំពៅ សម្បូរ​ទៅដោយ​ដើម​ម្រះព្រៅ​ដុះ​ពាសពេញ ចោល​ក្លិនប្រហើរ​ក្រអូប​ឈ្ងុយ ដូចជា​ក្លិន​របស់​សម្ល​ខ្មែរ​មួយ​មុខ ដែល​មាន​រសជាតិ​ជា​ប្រពៃណី ។​
​ទិដ្ឋភាព​និង​រឿងរ៉ាវ​ទាំងអស់នេះ បាន​ក្លាយទៅជា​រឿង​កម្សត់​ព្រាត់​ស្នេហ៍​ដែល​បកស្រាយ​ដោយ​នាង រស់ សេរី​សុទ្ធា ទៅវិញ ហើយ​បាន​ទទួល​ការនិយម​ជាខ្លាំង​ពី​អ្នក​ស្តាប់​ទូទាំងប្រទេស ។​

​សព្វថ្ងៃ អ្នក​ដែល​មាន​រឿង​រំជួលចិត្ត​នៅលើ​ខ្នងភ្នំ​សំពៅ បាន​ទុក​បទ​នេះ​ជា​និមិត្តរូប ហើយ​បាន​កំណត់​យក ក្លិន​ផ្កា​ម្រះព្រៅ ជា​ក្លិន​មួយ​ដែល​មិន​អាច​រលាយ​សាបសូន្យ​បាន ។​

​ដោយសារ​បទ​នេះ ផ្តើម​ឃ្លា​ថា “​បោច​ផ្កា​ម្រះព្រៅ​” ទើប​គេ​និយម​ហៅ​ឈ្មោះ​បទ​ថា​“​បាចផ្កា​ម្រះព្រៅ​”​ទៅ តាម​នោះ តែ​តាមពិត​ចំណងជើង​ដើម​ពិតប្រាកដ​គឺ​បទ​“​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​”​នោះ​វិញ​ទេ ។​

Tagged with:

Related Articles