Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
​អបអរ​សាទរ! ​បុគ្គលិក​វិស័យ​ឯកជន​នឹងមាន​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រី​រាជការ​​ដែរ​​

​អបអរ​សាទរ! ​បុគ្គលិក​វិស័យ​ឯកជន​នឹងមាន​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រី​រាជការ​​ដែរ​​

​បុគ្គលិក កម្មករ​កម្មការិនី ​ក្នុង​វិស័យ​ឯកជន​ទាំង​អស់ ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ដូចជា​មន្ត្រី​រាជការ​​ក្នុង​វិស័យ​សាធារណៈ​ដែរ នៅ​ចុង​ឆ្នាំ ២០១៧​នេះ​ ដែល​បាន​អនុម័ត​រួចរាល់​ហើយ ដោយ​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន តាម​រយៈ​ក្រសួង​ការងារ​។ នេះ​បើ​តាម​លោក ជាវ ប៊ុណ្ណារិទ្ធ​ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ទូរទស្សន៍​PNN កាល​ពី​ថ្មីៗ​កន្លង​ទៅ​។

ការ​ផ្ដល់​ប្រាក់​សោធន​និវត្ត​​ដល់​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​នេះ​ នឹង​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ នៅ​ចុង​ឆ្នាំ​ ២០១៧​នេះហើយ មិន​ថា​តែ​ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​ប្រភេទ​អ្វី​នោះ​ទេ ពោល​គឺ​គ្រប់​ប្រភេទ​ក្រុមហ៊ុន​​អាជីវកម្ម ក្នុង​វិស័យ​ឯកជន​ទាំង​អស់​។ ​ចំពោះ​​ដំណើរការ​នៃ​ការ​ផ្ដល់​ប្រាក់​ចូល​និវត្ត​ ឬ​ប្រាក់​សោធន​និវត្ត​នេះ​ ដូច​គ្នា​នឹង​ដំណើរការ​នៃ​ការ​ផ្ដល់​ប្រាក់​សោធន​និវត្ត​មន្ត្រី​រាជការ​ដែរ គឺ​​អាស្រ័យ​ទៅ​លើ​ទំហំ​ទឹក​ប្រាក់ និង​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិក​។

​លោក​ ជាវ ប៊ុណ្ណារិទ្ធ​ បាន​បន្ថែម​ទៀត​ថា កម្មករ​កម្មការិនី ដែល​មាន​អាយុ​ ៦០​ឆ្នាំ គឺ​មាន​សិទ្ធិ​ចូល​និវត្ត​ ហើយ​ត្រូវ​​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ពី បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​(បសស)។ បន្ទាប់​មក​​ (បសស)​ នឹង​តម្រូវ​ឱ្យ​បើក​កុង​ធនាគារ​នៅ​អេស៊ីលីដា។ ដូច្នេះ​​កម្មករ​កម្មការិនី​​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ជា​ប្រចាំ​ខែ​៕