Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
 ជាតិអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ស្នើ​សម្ដេច ស ខេង បណ្តេញ​លោក ឈាន ពិសិដ្ឋ ចេញពី​ក្របខណ្ឌ​

 ជាតិអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ស្នើ​សម្ដេច ស ខេង បណ្តេញ​លោក ឈាន ពិសិដ្ឋ ចេញពី​ក្របខណ្ឌ​

ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នឹង​ស្នើ​ទៅ​សម្តេច ស ខេង ដើម្បី​សុំ បណ្តេញ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខណ្ឌ​នគរបាលជាតិ​។

សំណើ​នេះ​ធ្វើឡើង​ក្រោយពី លោក ឈាន ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ដែល​ធ្លាប់មាន​ជម្លោះ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៦ កន្លងមក នៅ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នោះ បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា នេះ​។​

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក កែវ វណ្ណ​ថន បាន​និយាយថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​រៀបចំ​លិខិត​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ដាក់ពិន័យ​លោក ឈាន ពិសិដ្ឋ លុបឈ្មោះ​ចេញពី​បញ្ជី​នគរបាល និង​ត្រូវ​ទទួលទោស​តាមផ្លូវ​តុលាការ ។ «​រាល់​មន្ត្រីនគរបាល​ទាំងអស់​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ត្រូវតែ​ទទួលពិន័យ​ក្របខ័ណ្ឌ​នគរបាលជាតិ និង ទទួលទោស​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។ លោក កែវ វណ្ណ​ថន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ នៅ​ថ្ងៃទី​១០ មេសា​នេះ ស្របពេល​លោក ឈាន ពិសិដ្ឋ ដែល​ហ៊ាន​បាញ់​នាយក​ផ្នែក​រដ្ឋបាល​ពីក្រោយ​ខ្នង​ចំ​ស័ក្តិ​ខាងឆ្វេង​ធ្លាក់ចុះ​ពីលើ​ស្មា កំពុង​គេចខ្លួន​មិន​ចូល​បំភ្លឺ​។​