Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
“Fast And Furious” បំបែកកំណត់ត្រារកចំណូលច្រើនបំផុត

“Fast And Furious” បំបែកកំណត់ត្រារកចំណូលច្រើនបំផុត

18 Apr – រហូតដល់ថ្ងៃនេះ ភាពយន្ត “Fast And Furious 8” របស់ផលិតកម្ម Universal រកប្រាក់ចំណូលបានជាង ៥៣២ លានដុល្លាអាមេរិក ទូទាំងពិភពលោក ដែលធ្វើឲ្យរឿងមួយនេះ ជាភាពយន្ត ដែលរកប្រាក់ចំណូលច្រើនជាងគេបំផុតទូទាំងពិភពលោក សម្រាប់ការចាប់បញ្ចាំងដំបូង។

បើយោងតាម Box Office Mojo រឿង “Fast And Furious” វគ្គទី ៨នេះ រកប្រាក់ចំណូលច្រើនជាងភាពយន្តល្បីៗដ៏ទៃទៀត ដូចជារឿង “Jurassic World” ដែលរកបានជាង ៣១៦លានដុល្លារ និងរឿង “Star Wars: The Force Awakens” ដែលរកចំណូលបាន ៥២៩លានដុល្លារ ទូទាំងពិភពលោក។

ដោយចាប់ផ្តើមឡើង ជាភាពយន្តអាមេរិកមួយ កាលពីឆ្នាំ ២០០១ ជាមួយនឹងការផ្លាស់ប្តូរតួអង្គជាច្រើន ហើយនិយាយពីការប្រណាំងឡានតាមផ្លូវ ក្នុងទីក្រុង Los Angeles បច្ចុប្បន្ន “Fast And Furious” ក្លាយជាកម្រងភាពយន្តខ្នាតធំមួយ របស់ហូលីវូដ ដែលថ្មីៗនេះជាប់ចំណាត់ថ្នាក់ជាភាពយន្ត ដែលរកចំណូលបានច្រើនបំផុតសម្រាប់ការចាក់បញ្ចាំងដំបូង ក្នុងប្រទេសចំនួន ១៧ ហើយឈរនៅចំណាត់លេខមួយផងដែរ។

ដោយឡែក ក្នុងប្រទេសម៉ាឡេស៊ីវិញ រឿងនេះអាចរកចំណូលបាន ៦. ៨លានដុល្លារអាមេរិក សម្រាប់សប្តាហ៍ដំបូងនៃការចាក់បញ្ចំង ដែលចំនួននេះស្មើរនឹង ២៩.៩លានដុល្លាររីងជីត (លុយម៉ាឡេស៊ី) ចាប់តាំងពីការចាក់បញ្ចាំងកាលពីសប្តាហ៍មុន។

ក្នុងប្រទេសសិង្ហបុរីវិញ រឿងនេះរកចំណូលច្រើនជាងរឿង “Beauty And The Beast” ដោយ Fast And Furious 8″ រកចំណូលបាន ២. ៨លានដុល្លារអាមេរិក ដែលស្មើរនឹង ៣.៩ លានដុល្លារសិង្ហបុរី។

សម្រាប់ប្រទេសកម្ពុជា រឿងនេះគឺជាប់ចំណាត់ថ្នាក់ ជាភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតសម្រាប់ការចាក់បញ្ចាំងដំបូងផងដែរ។

បើសរុបទូទាំងពិភពលោក ចំពោះការចាក់បញ្ចាំង ដោយគិតតាំងពីសប្តាហ៍មុនវិញ (១៣ មេសា) ចំនួននៃប្រាក់ចំណូលគឺរំពឹងថា នឹងនៅតែកើតឡើងយ៉ាងខ្លាំង ដោយ Fast And Furious 8″ អាចរកបានរហូតដល់ ១ ពាន់លាន ដុល្លារអាមេរិកឯណោះ ក្នុងសប្តាហ៍ក្រោយនេះឯង!

គួរបញ្ជាក់ផងដែរថា រឿងវគ្គមុន ដែលមានចំនងជើងថា “Fast and Furious 7” កាលពីឆ្នាំ ២០១៥ បានទទួលប្រាក់ចំណូល ១.៥១ ពាន់លានដុល្លារ ទូទាំងពិភពលោក។

ក្នុងប្រទេសម៉ាឡេស៊ី រឿងវគ្គទី៧ អាចរកចំណូលបាន ៥.៦ លានដុល្លារអាមេរិក (ស្មើរនឹង ២៤.៩លានរីងជីត) សម្រាប់ការចាក់បញ្ចាំងថ្ងៃចុងសប្តាហ៍ដំបូង ហើយបើសរុបថ្ងៃចាក់បញ្ចាំងទាំងអស់វិញ គឺរកបាន ១៥.៩លានដុល្លារអាមេរិក (ស្មើរនឹង ៧០លានរីងជីត) ដែលធ្វើឲ្យភាពយន្តនេះ រកចំណូលបានច្រើនជាងគេបំផុត។

ក្នុងប្រទេសសិង្ហបុរី “Fast and Furious” វគ្គ៧ អាចរកចំណូលសរុបចំនួន ៦.៨១លានដុល្លាអាមេរិក (ស្មើរនឹង ៩.៥១លានដុល្លារសិង្ហបុរី)។

ហើយបើតាមព័ត៌មានថ្មីៗនេះ បានឲ្យដឹងថារឿង “Fast and Furious 9” (វគ្គ៩) គ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០១៩ រួមទាំងវគ្គទី ១០ ដែលគ្រោងនឹងចាក់បញ្ចាំងនាឆ្នាំ ២០២១។

Tagged with: