Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
នារីម្នាក់សម្រចចិត្តបែកពីសង្សារ ដោយ ………………………

នារីម្នាក់សម្រចចិត្តបែកពីសង្សារ ដោយ ………………………

កំសាន្ត៖ នារីម្នាក់សម្រចចិត្តបែកពីសង្សារ ហើយមិត្តភក្តិនាងក៏សួរថាមកពីហេតុអ្វី។នាងក៏ឆ្លើយថា:

-គេជាកូនល្អសម្រាប់គ្រួសាររបស់គេ តែមិនប្រាកដថាគេអាចជាអនាគតស្វាមីដ៏ល្អរបស់ខ្ញុំឡើយ។ គេស្រឡាញ់គ្រួសារពេក ស្តាប់ប៉ាម៉ាក់ជ្រុលពេក។ ពួកយើងស្រឡាញ់គ្នាលាក់លៀមព្រោះបើប៉ាម៉ាក់របស់គេដឹងថាកូនគាត់មកស្រឡាញ់នារីក្រីក្រដូចជាខ្ញុំ ពួកគាត់នឹងកាត់កាលគេចោលមិនខាន។ តើសុភមង្គលនៅត្រង់ណា បើគេជាកូនល្អជ្រុលយ៉ាងនេះ? ទៅថ្ងៃមុខ គេអាចនឹងបោះបង់ខ្ញិំ តាមអ្នកមានគុណគេក៏ថាបាន។ សម្រាប់ខ្ញុំ ប្តីល្អមិនពិបាករកទេ តែម្តាយឪពុកកក្មេកល្អទើបពិបាករក។ យើងរួមរស់ជាមួយប្តីយើងមែន តែបើប្តីយើងស្តាប់តែម្តាយឪពុកគេពេក ជីវិតគូយើងគ្មានក្តីសុខទេ។

មិត្តភក្តិក៏សួរបន្ត:

-ម៉េចក៏ឯងមិនសាកយកចិត្តអនាគតម្តាយឪពុកក្មេកឯងសិនទៅ?

នារីតបភ្លាមទាំងញញឹម:

-មនុស្សគេស្អប់យើងហើយ ទោះធ្វើល្អបុណ្ណាក៏គេមើលមិនឃើញដែរ។ សង្សារគ្នាគ្មានភាពក្លាហានចំពោះស្នេហាពួកយើងទេ។ ប៉ាម៉ាក់ខ្ញុំក៏មានកត្តិយសដែរ រឿងអីខ្ញុំត្រូវទៅយកចិត្តខាងប្រុសទាំងដែលគេមិនឲ្យតម្លៃគ្រួសារខ្ញុំបន្តិចសោះនោះ?បានហើយ! ឈប់សួរខ្ញុំទៀតទៅ! ខ្ញុំបែកពីគេបែបនេះគឺល្អបំផុតហើយ ព្រោះមានតែបែកគ្នាទេ ទើបខ្ញុំអាចមានឱកាសជួបបុរសថ្មីដែលអាចផ្តល់កត្តិយសនិងតម្លៃជូនគ្រួសារខ្ញុំនិងខ្ញុំបាន។