Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
រឿងរ៉ាវ​លម្អិត​ពី​ករណី​ក្រុម​ឧទ្ទាម សម្លាប់​​យោធិន​កម្ពុជា​នៅ​អាហ្រ្វិកកណ្ដាល

រឿងរ៉ាវ​លម្អិត​ពី​ករណី​ក្រុម​ឧទ្ទាម សម្លាប់​​យោធិន​កម្ពុជា​នៅ​អាហ្រ្វិកកណ្ដាល

លោក​ឧត្តម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្លាំង​វិស្វកម្ម​កម្ពុជា​បាន​ធ្វើ​បេសកកម្ម (ធ្វើ​ផ្លូវ) ចំនួន ១២នាក់ ការពារ​ដោយ​កង​កម្លាំង​ម៉ារ៉ុក។ ពេល​ត្រឡប់​ចូល​បន្ទាយ​វិញ​នៅ​ម៉ោង ៨យប់ (ត្រូវ​នឹង​ម៉ោង ២រំលង​អាធ្រាត្រ​នៅ​កម្ពុជា) ត្រូវ​បាន​កម្លាំង​ពួក​ឧទ្ទាម​ពួន​ស្ទាក់​វាយ​ប្រហារ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ (អ្នក​បើកបរ) របួស​ម្នាក់ (របួស​ដៃឆ្វេង) និង​បាត់​ខ្លួន ៣នាក់។ លោក​បន្ថែម​ថា មជ្ឈមណ្ឌល​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម កំពុង​តែ​ទាក់ទង​ជាមួយ​កម្លាំង​របស់​កម្ពុជា​នៅ​ទីនោះ ប៉ុន្តែ​រហូត​មក​ដល់​ត្រឹម​ល្ងាច​ថ្ងៃទី​៩ ឧសភា​នេះ នៅ​មិន​ទាន់​មាន​ដំណឹង​អ្វីថ្មី​នៅ​ឡើយ​ទេ។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ទៀត​ថា “ការ​បាត់​ខ្លួន យើង​មិន​ទាន់​សន្និដ្ឋាន​ថា ស្លាប់​ឬ​ក៏​វង្វេង​ផ្លូវ ឬក៏​គេ​ចាប់​ទេ ពីព្រោះ​យប់ ជួន​កាល​វង្វេង យើង​កំពុង​តែ​តាមដាន”។

លោក​បន្ថែមថា កង​កម្លាំង​ក្នុង​តំបន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កំពុង​ចេញ​ប្រតិបត្តិការ​តាម​ផែនការ ដើម្បី​អន្តរាគមន៍ និង​រុករក​កម្លាំង​ដែល​បាន​បាត់​ខ្លួន ដោយ​ថ្មើរជើង និង​ឧទ្ធម្ភាគចក្រ។

យោង​តាម​របាយការណ៍ បាន​ឲ្យដឹង​ថា កង​កម្លាំង​កម្ពុជា​ដែល​ស្លាប់ របួស និង​បាត់ខ្លួន ដោយ​ការ​វាយ​ប្រហារ​ពីក្រុម​ឧទ្ទាម មាន​ដូចជា៖ ១.លោក​ពលបាលឯក អឹម សំ បុគ្គលិក​បើកបរ​ប៊ុលដូស៊ែរ (ស្លាប់) ២.លោក​ពលបាល​ឯក ធុច ធឹម បុគ្គលិក​បើកបរ​រថយន្ត​បែន (របួស​ដៃ​ឆ្វេង) ៣.លោក​អនុសេនីយ៍ត្រី ស៊ាង នរិន្ទ ជំនួយការ​ត្រួតពិនិត្យ​គុណភាព (បាត់ខ្លួន) ៤.លោក​ពលបាលឯក មុំ តុលា ជំនួយការ​ត្រួតពិនិត្យ​គុណភាព (បាត់ខ្លួន) ៥.លោក​អនុសេនីយ៍​ត្រី ម៉ៅ អេង បុគ្គលិក​ពេទ្យ (បាត់ខ្លួន)។ រីឯ​កម្លាំង​ប្រទេស​ម៉ារ៉ុក ចំនួន ៥នាក់ បាន​រង​របួស និង​បាត់ខ្លួន​ម្នាក់។ ចំពោះ​សព និង​អ្នករបួស​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់ Bangassou៕