Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
លោក​ហ៊ុន សែន​នឹង​មិន​អត់ឱន​ឲ្យ​អ្នក​កាត់ត​រូប​ទាហាន​ខ្មែរ​ត្រូវ​ពួក​ឧទ្ទាម​កាត់​ក​

លោក​ហ៊ុន សែន​នឹង​មិន​អត់ឱន​ឲ្យ​អ្នក​កាត់ត​រូប​ទាហាន​ខ្មែរ​ត្រូវ​ពួក​ឧទ្ទាម​កាត់​ក​

​ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ខ្លាំងៗ​ចំពោះ អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មាន​ករណី​ពួកក្រុម​ឧទ្ទាម កាត់​ក​ទាហាន​មួក​ខៀវ​កម្ពុជា​ម្នាក់ ក្នុង​ហេតុការណ៍​វាយប្រហារ នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​យប់​ថ្ងៃ​ទី​០៨ ឧសភា​។ លោកនាយក​រដ្ឋមន្ត្រី​ថា នឹង​មិន​អត់ឱន​ដាច់ខាត ប្រសិនបើ​មិន​លុប​ព័ត៌មាន និង​រូបភាព​នេះ​ចេញ​។

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១០ ទិវា​អតីតយុទ្ធជន​កម្ពុជា នា​ថ្ងៃ​ទី​១០ ឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា ការកាត់ត​រូបភាព ដោយ​ផ្សព្វផ្សាយ​ថា ទាហាន​ខ្មែរ​ត្រូវ​ក្រុម​ឧទ្ទាម​កាត់​ក្បាល​នោះ គឺជា​រឿង​ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ទាំងមូល​ឈឺចាប់ ទាំង​មិនមែនជា​ព័ត៌មាន​ពិត​។ ដូច្នេះ​ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មិន​មាន​ការ​លុបចេញ​នូវ​ព័ត៌មាន និង​រូបភាព​នេះ​ទេ នោះ​នឹង​ចាត់តាំង​ឲ្យ​ក្រសួងមហាផ្ទៃ បើក​ការស្រាវជ្រាវ ដើម្បី​តាម​ចាប់​អ្នក​ប្រព្រឹត្ត​យក​មក​ដាក់ទោស ឲ្យ​ខានតែបាន​។ ហើយ​ជន​នោះ នឹង​ក្លាយ​ជា​សត្រូវ​របស់​កង​ទ័ព​កម្ពុជា​។ ដោយឡែក ប្រសិន​បើ​ជន​នោះ ជា​សមាជិក​របស់​គណ​បក្ស​នយោបាយ​ណាមួយ មាន​ចេតនា​ប្រព្រឹត្ត​រឿង​នេះ ក៏​នឹង​មិន​អាច​លើកលែង​ឲ្យ​ដែរ​។​

​បើតាម​សេចក្តីប្រកាស​របស់ ក្រសួង​ការពារជាតិ បានឲ្យដឹងថា ទាហាន​មួក​ខៀវ​កម្ពុជា​៣​រូប ដែល​បាត់​ខ្លួន ក្រោយ​ហេតុការណ៍​បាញ់ប្រហារ ដោយ​ក្រុម​ឧទ្ទាម នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល​នោះ បាន​ស្លាប់​ហើយ​។ សាកសព ត្រូវបាន​រកឃើញ នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា​។
​សេចក្តីប្រកាស​បានឲ្យដឹង​ទៀតថា សាកសព​ទាហាន​មួក​ខៀវ​កម្ពុជា ទាំង​៣​រូប ដែល​ទើប​រកឃើញ ១.​លោក​ស៊ាន នរិន្ទ ជំនួយ​ការត្រួតពិនិត្យ​គុណភាព​, លោក មុំ តុលា ជំនួយការ​បើកបរ​អ៊ិច​ស្ការ​វ៉ាទ័រ និង លោក​ម៉ៅ អេង បុគ្គលិក​ពេទ្យ​។​

សូមបញ្ជាក់​ថា នៅ​យប់​រំលង​អាធ្រា​ត្រ ថ្ងៃទី​០៨ ខែ​ឧសភា មាន​ការវាយប្រហារ ដោយ​ក្រុម​ឧទ្ទាម ទៅលើ​ក្បួន​យុទ្ធ​ដំណើរ​របស់​កម្លាំង Minusca របស់​អង្គការសហប្រជាជាតិ បណ្តាលឲ្យ​កម្លាំង​កម្ពុជា​ម្នាក់​ស្លាប់​ភ្លាមៗ ម្នាក់​រងរបួស និង​បាត់​ខ្លួន​៣​នាក់​។ ប៉ុន្តែ​អ្នក​ដែល​បាត់​ខ្លួន​ទាំង​៣​នាក់​នោះ ពេលនេះ​គឺ​បាន​ស្លាប់​ហើយ​។​

យ៉ាងណាក៏ដោយ ទាក់ទង​នឹង​បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ យកចិត្តទុកដាក់​ទទួល​ខុសត្រូវ ឲ្យបាន​ខ្ពស់​ចំពោះ​ហេតុការណ៍​នេះ​ផងដែរ​៕

Source: https://goo.gl/nB7iwU