Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
​លោក​ប៉ែន ផាត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​របស់​កម្ពុជា​កាលពី​​ទសវត្សរ៍ ៦០

​លោក​ប៉ែន ផាត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​របស់​កម្ពុជា​កាលពី​​ទសវត្សរ៍ ៦០

សំរាប់​អ្នក​ដែល​ដឹងក្ដី​នៅ​ទសវត្សរ៍ ៦០ ឬ​ដើម​ទសវត្សរ៍ ៧០ ភាគច្រើន​នរណា​ក៏​ស្គាល់​លោក ប៉ែន ផាត ដែរ ។​ លោក​គឺជា​កីឡាករ​ខ្សែប្រយុទ្ធ ដ៏​ឆ្នើម​របស់​កម្ពុជា ។ មិនមែន​តែ​ប្រជាជន​ខ្មែរ​ទេ សូម្បី​តែ​បរទេស​មួយ​ចំនួន​ក៏​ស្គាល់​លោក​ដែរ។​

សព្វថ្ងៃ​លោក ប៉ែន ផាត រស់នៅ​ប្រទេស​បារាំង ។ លោក​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម និង​ចាប់ផ្ដើម​សិក្សា ព្រមទាំង​ចាប់ផ្ដើម​លេង​បាល់ទាត់​នៅ​ទីនោះ ។​

លោក​ក៏​ដូចជា​យុវវ័យ​ដទៃទៀត​ដែរ ការចាប់ផ្ដើម​ដំបូង​ហាក់ដូចជា​គ្មាន​មហិច្ឆតា ដើម្បី​ក្លាយជា​អ្នកល្បី​ឈ្មោះ​នោះ​ទេ ។ ទំនង​ជា​ដោយសារតែ​មាន​និស្ស័យ នឹង​បាល់ទាត់​ទើប​ធ្វើឲ្យ​គ្រូ​បាល់ទាត់​ចាប់អារម្មណ៍​នឹង​លោក ហើយ​ចុងក្រោយ​បំផុត​លោក​ក្លាយជា​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​កម្ពុជា ។​

លោក ប៉ែន ផាត បាន​និយាយថា លោក​ចាប់ផ្ដើម​លេង​បាល់ទាត់​នៅ​អាយុ ១៣ឆ្នាំ ហើយ​អាយុ​មិនទាន់បាន ១៦ឆ្នាំ​ស្រួលបួល​ផង លោក​បាន​ជាប់​ជា​ក្រុម​ជំរើសជាតិ ។​

លោក​ជា​កីឡាករ​លេង​នៅ​ក្លឹប​ធនាគារ​ជាតិ ដែល​ជា​ក្លឹប​ខ្លាំង​មួយ​សំបូរ​ទៅដោយ​កីឡាករ​ល្អៗ។ ឆ្នាំ ១៩៦១ គឺជា​ឆ្នាំ​ដំបូង​ដែល​លោក​ឈាន​ជើង​ចូល​ទៅ​កាន់​ក្រុម​ជំរើសជាតិ ។​

​លោក ប៉ែន ផាត មិនមែន​ជា​មនុស្ស​ដែល​មាន​មាឌធំ​នោះទេ គឺ​កាយសម្បទា​ធម្មតា​ដូច​គេ​ដូច​ឯង ។ តែ​លោក​និយាយថា មាឌគួរ​ថា​ចាញ់​ប្រៀប​គេ​បន្ដិច​មែន តែ​វា​មិនមែន​ជា​ឧបសគ្គ​សំរាប់​ការលេង​បាល់ទាត់​នោះទេ ។ ការលេង​បាល់​មិន​អាស្រ័យ​លើ​កំលាំង​សុទ្ធសាធ​នោះ​ទេ គេ​ត្រូវ​ពឹង​លើ​ប្រាជ្ញា ភាពវាងវៃ ការហ្វឹកហាត់​ត្រឹមត្រូវ និង​មាន​ជំនឿ​ចិត្ត ។​

ពានដែល លោក ប៉ែន ផាត ទទួលបានពីកម្មវិធីប្រកួតកីឡាផ្សេងៗ

ពានដែល លោក ប៉ែន ផាត ទទួលបានពីកម្មវិធីប្រកួតកីឡាផ្សេងៗ

សព្វថ្ងៃនេះ លោក ប៉ែន ផាត មាន​អាយុ ៦១ ឆ្នាំហើយ ។ លោក​មិនមែន​ជា​កីឡាករ​បាល់ទាត់​ទៀត​ទេ តែ​លោក​ក៏​មិន​ចាក​ឆ្ងាយ​ពី​បាល់ទាត់​ដែរ ។ លោក​មាន​ក្លឹប​បាល់ទាត់​មួយ​នៅ​ស្រុក​បារាំង ដោយ​មាន​រូប​លោក​ជា​អ្នក​បង្ហាត់​ផ្ទាល់​តែម្ដង ។ ក្លឹប​នោះ​មាន​កីឡាករ​ជា​កូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ហើយក៏​មាន​កីឡាករ​ជា​ជនជាតិ​បារាំង និង​ជនជាតិ​ដទៃ​ទៀត​ដែរ ។​

កូនប្រុស​របស់​លោក ប៉ែន ផាត គឺ ប៉ែន ស្ដេប៉ាន់ ធ្លាប់​មក​លេងឲ្យ​ក្រុម​ជំរើស​ជាតិ​កម្ពុជាកាលពី​ប៉ុន្មាន​ឆ្នាំមុន។ កន្លងមក​នេះ​ក៏​មាន​កីឡាករ​មកពី​ស្រុក​បារាំង ដែល​លោក ប៉ែន ផាត បង្ហាត់​នោះ​មក​លេងឲ្យ​ក្លឹប​មួយចំនួន ដែល​លេង​ក្នុង League នៅ​កម្ពុជា​ដែរ ។​

​ដោយ​មក​ទស្សនា​ការលេង League នៅ​កម្ពុជា​នោះ លោក ប៉ែន ផាត បាន​សំលឹង​ទៅ​ទីលាន​បាល់ទាត់​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​អារម្មណ៍​មួយ​ដែល​គ្មាន​នរណា​ដឹង​បាន។ ទីលាន​នោះ​ហើយ ដែល​ធ្វើឲ្យ​លោក​ក្លាយ​ជា​តារា​បាល់ទាត់​ដ៏​ឆ្នើម​របស់​កម្ពុជា​នោះ ។​

នៅ​កម្ពុជា​អ្នក​ដែល​ស្គាល់​លោក ប៉ែន ផាត គេ​តែង​សរសើរ​គាត់ ហើយ​ចង់ឲ្យ​កម្ពុជា​មាន​កីឡាករ​ល្អៗ​ដូច​កាលពី​ជំនាន់​គាត់​លេង ។ តែ​សំរាប់​លោក ប៉ែត ផាត វិញ មាន​យោបល់​ថា កីឡាករ​របស់​យើង​សព្វថ្ងៃ​មិន​អន់​ទេ ។​

គួរបញ្ជាក់​ថា លោក ប៉ែន ផាត មិនបាន​ភ្លក្ស​រសជាតិ​របប​ប៉ុលពត​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ឡើយ ។ នៅ​ឆ្នាំ ១៩៧២ លោក​បាន​ចេញ​ទៅ​លេងឲ្យ​ក្លឹប​មួយ​នៅ​ប្រទេស​ថៃ ហើយ​ក៏​ស្នាក់នៅ​ទីក្រុង​បាងកក​តែម្ដង ។ ប្រជាជន​ថៃ​ទទួលស្គាល់​រូប​លោក​ថា ជា​អ្នកលេង​បាល់​ដ៏​ល្អ ។​

ឆ្នាំ ១៩៧៧ ទើប​លោក​បាន​ទៅ​នៅ​ស្រុក​បារាំង ហើយ​លោក​ក៏​លេង​បាល់​នៅ​ស្រុក​បារាំង​មួយរយៈ​ដែរ ។ លោក​ត្អូញត្អែរថា ទំរាំ​តែ​ចេញពី​ស្រុក​ថៃ ទៅ​ស្រុក​បារាំង​រួច​នោះ លោក​ក៏​ជួប​ការលំបាក​ច្រើន​ដែរ ព្រោះ​លិខិតឆ្លងដែន​លោក​ត្រូវ​គេ​ដក​ទុក ព្រោះ​ថៃ​មិន​ចង់​ឲ្យ​លោក​ទៅ​ណា ដោយ​គេ​ចង់ទុក​លោក​ឲ្យនៅ​លេង​ឲ្យគេ ។ កាល​នោះ​អាយុ​លោក​មិន​ទាន់ ៣០ ឆ្នាំទេ ដូច្នេះ លោក​នៅ​ខ្លាំង​ល្អ​ណាស់ ។​

លោក ប៉ែន ផាត និយាយថា លោក​តស៊ូ​លំបាក​គ្រាន់បើ​ដែរ ទើប​ចេញពី​ស្រុកថៃ​ទៅ​ស្រុក​បារាំង​រួច​នោះ ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​បាល់ទាត់​ស្រុក​ខ្មែរ លោក ប៉ែន ផាត និយាយថា របៀប​លេង​សព្វថ្ងៃ គឺ​ដូច​របៀប​លេង​កាលពី​ជាង ៣០ ឆ្នាំមុន ។ លោក ប៉ែន ផាត បានបង្ហាញ​អារម្មណ៍​ចង់​បង្ហាត់​ក្រុម​ជំរើសជាតិ​នៅ​ស្រុក​ខ្មែរ ។​

កាល​ស្ថិតក្នុង​ក្រុម​ជំរើសជាតិ​នា​ទសវត្សរ៍​ឆ្នាំ ៦០ លោក ប៉ែន ផាត លេង​នៅ​ស្លាប​ស្ដាំ​ពាក់​លេខ ៧ ។ ដៃគូរបស់​លោក​ដែល​លេង​ស្លាប​ឆ្វេង​នោះ គឺ​កីឡាករ សុខ ស៊ុន​ហៀ​ង ដែល​មាន​រហស្សនាម​ថា ‹​ខ្យង​› ។ កីឡាករ​ល្អៗ​មួយចំនួន​ទៀត​គឺ លោក សៀ តេង​ហ៊ាង លោក យឹម តុង​ហួត ។​