Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់

សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ស្ទាវ​មាន​ប្រុស មាន​ស្រី ជាង​៤០​នាក់ ដែល​វង្វេង​ផ្ទះសម្បែង​ទៅ​សម្ងំ​ឱបរឹត​គ្នា​យ៉ាង​ស្អិតរ​មួ​ត​នៅ​តាម​សួនច្បារ​សាធារណៈ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់​ប្រមូល​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​កណ្ដាលអធ្រាត្រ ដើម្បី​សួរនាំ និង​ធ្វើការ​អប់រំ ។

លោក ឈឿ​ង គឺ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប បាន​ប្រាប់​ថា ក្រុម​ស្ទាវ​ទាំងនោះ​ត្រូវ​កម្លាំង​របស់​លោក​ដើរ​ប្រមូល​បាន​ពី​តាម​សួនច្បារ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ខណៈ​ដែល​ពួក​គេ​មួយ​ចំនួន​កំពុង​សម្ងំ​ប្រ​ព្រិ​ត្ត​អំពើ​អានា​ចារ​បង្ក​ភាព​អាវ៉ាសែ​យ៉ាង​អាក្រក់​បំផុត​នៅ​តាម​ទី​សាធារណៈ ។ លោក​ថា កម្លាំង​របស់​លោក​បាន​ធ្វើ​ការងារ​នេះ ចាប់តាំងពី​ម៉ោង​១១​យប់​រហូត​ដល់​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ឧសភា ទើប​ប្រមូល​ក្រុម​វង្វេង​ផ្ទះ​នេះ​អស់ពី​តាម​សួន ។

លោក គឹ​ម​សុង បញ្ជាក់​ថា សកម្មភាព​ក្រុម​ក្មេង​ស្ទាវ​ទាំងប្រុស​ទាំងស្រី​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដល់​សន្តិសុខ​សង្គម និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ចាត់វិធានការ​តែ​ម្ដង​ទៅ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើង​វង្វេង​ផ្ទះ​ទាំង​ជាង​៤០​នាក់​នោះ គឺ​មាន​ស្រី​៨​នាក់ និង​បុរស​ភេទ​ទី​៣​មាន​៤​នាក់ ។ លោក​ថា មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ដ​ទឹកនោម​ហើយ​ក្នុង​ចំណោម​នេះ​មាន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​ផង ប៉ុន្តែ​តាម​គោលការណ៍​របស់​លោកស្នងការ​នគរបាល​ខេត្ត យើង​បាន​អញ្ជើញ​អាណាព្យាបាល​ពួក​គេ​ឲ្យ​មក​កាន់​ស្នងការ​ដើម្បី​ឲ្យ​ពួក​គាត់​បានឃើញ និង​បានដឹង​អំពី​សកម្មភាព​កូន​ៗ​របស់​ពួក​គាត់ ដែល​ដើរ​លេង​កណ្ដាល​យប់​មិន​ព្រម​ចូល​ផ្ទះ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពន្យល់​ហេតុផល​ដល់​អាណាព្យាបាល និង​បាន​ធ្វើការ​អប់រំ​ដល់ក​ក្រុម​យុវជន​ទាំងនេះ យើង​ក៏​បាន​ស្នើរ​ឲ្យ​អាណាព្យាបាល​ពួក​គេ​ជួយ​ធ្វើការ​អប់រំ​ដល់​កូនចៅ​របស់​ខ្លួន និង​ធ្វើ​កិច្ចសន្យាធានា​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ៕

Tagged with:

Related Articles