Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!

សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!

ភ្នំពេញ៖ កាលពីយប់មិញនេះ មានរឿងភ្ញាក់ផ្អើលបានកើតឡើង ខណៈពេលមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាលោក ខៀវ កូនែល បងប្រុសរបស់ពិធីការិនីអ្នកនាង ខៀវ សានសាណា បានបាញ់សម្លាប់ខ្លួនឯងយ៉ាងសាហាវ នៅក្នុងផ្ទះរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានបង្កឱ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ ផ្អើលឆោឡោភ្លាមៗយ៉ាងខ្លាំង និងបានចោមរោមនាំគ្នាចូលទៅមើលយ៉ាងរន្ធត់ចិត្ត។

យោងតាមព័ត៌មានពីអ្នករស់នៅជិតកន្លែងកើតហេតុ ក៏សន្និដ្ឋាបានឱ្យដឹងថាជាជំហានដំបូងថា រឿងរ៉ាវបាញ់សម្លាប់ខ្លួនឯងនេះ គឺកើតក្រោយពេលដែលបានបាញ់សម្លាប់ប្រពន្ធខ្លួន ដែលគេសង្ស័យមូលហេតុកើតចេញមកពីភ្លើងប្រច័ណ្ឌផងដែរ។

គួរឱ្យដឹងដែរថាលោក ខៀវ កូនែល បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបាញ់សម្លាប់ខ្លួន ហើយចំណែកឯភរិយាក៏បានស្លាប់នៅពេលដែលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយបានទទួលដំណឹងនេះអ្នកនាង ខៀវ សានសាណា ក៏បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«I have only one thing now to beg to all the journalists to please not write anything you have no proofs. Please let the polices do their duties in investigation first. Thanks for your understanding and please help me to send my brother to peace. I love him so much. And I don’t know how will I cope with this. RIP my dearest brother.

ពេលនេះខ្ញុំមានរឿងមួយសុំឱ្យអ្នកសារព័ត៌មានទាំងអស់ សរសេរអ្វីដែលមិនទាន់មានភស្តុតាងច្បាស់លាស់ សូមអនុញ្ញាតឱ្យប៉ូលិសបំពេញការងារនៅក្នុងការស៊ើបអង្កេតរឿងនេះជាមុនសិន។ សូមអរគុណសម្រាប់ការយោគយល់ និងជូនពរបងប្រុសទៅកាន់សុគតិភព។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់។ ហើយខ្ញុំមិនដឹងថាតើខ្ញុំនឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចទេ។ RIP បងប្រុសជាទីស្រលាញ់របស់ខ្ញុំ»។

សាកសពជនរងគ្រោះ ដែលបានបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះ

សាកសពជនរងគ្រោះ ដែលបានបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះ

កាំភ្លើងដែលបានប្រើនៅក្នុងការបាញ់សម្លាប់ភរិយា និងបាញ់សម្លាប់ខ្លួនឯង

កាំភ្លើងដែលបានប្រើនៅក្នុងការបាញ់សម្លាប់ភរិយា និងបាញ់សម្លាប់ខ្លួនឯង

លោក ខៀវ កូនែល បងប្រុសខៀវ សានសាណា និងភរិយា ពេលរៀបអាពាហ៍ពីពាហ៍

លោក ខៀវ កូនែល បងប្រុសខៀវ សានសាណា និងភរិយា ពេលរៀបអាពាហ៍ពីពាហ៍

Tagged with:

Related Articles