Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
  • លោក ប៊ីត រីស្នី ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផាបានចាកចេញពីមន្ទីរពេទ្យ បានជាសះស្បើយសម្រាកនៅផ្ទះ

    លោក ប៊ីត រីស្នី ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផាបានចាកចេញពីមន្ទីរពេទ្យ បានជាសះស្បើយសម្រាកនៅផ្ទះ

    រាជធានីភ្នំពេញ៖ លោកប៊ីត រីស្នើ អាយុ៧០ឆ្នាំជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបុគ្គលិកបានលើកឡើងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០១៧នេះថាលោកបានជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យក្នុងប្រទេសស្វីសទៅសម្រាកនៅផ្ទះរបស់ហើយ។ បុគ្គលិកពេទ្យគន្ធបុប្ផាបាននិយាយថាលោកប៊ិត រីស្នើ បានធ្លាក់ខ្លួនឈឺកាលពីកំឡុងខែមីនាឆ្នាំ២០១៧និងបានសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសស្វីសជាស្រុកកំណើតរបស់លោក។ លោកជាវេជ្ជបណ្ឌិតម្នាក់ដែលបានមកកាន់ប្រទេសកម្ពុជាកំឡុងឆ្នាំ១៩៩៣និងបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយព្យាបាលកុមារកម្ពុជាដោយមិនគិតថ្លៃ។ ចាប់ពីពេលនោះមកលោកបានបង្កើតសាខាមន្ទីរពេទ្យគន្ធបុប្ភាចំនួន៥នៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារកម្ពុជារាប់ម៉ឺនអ្នកមិនប្រកាន់មកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស។ រាល់ព្រឹកកុមាររាប់រយនាក់មកពីជិតឆ្ងាយបានមកកាន់មន្ទីពេទ្យគន្ធបុប្ផាដើម្បីសេវាព្យាបាលជម្ងឺគ្រប់ប្រភេទ។ ក្នុងពេលលោកមានជម្ងឺសម្រាកព្យាបាលនៅក្នុងមន្ធីរពេទ្យពលរដ្ឋខ្មែរបានបន់ស៊្រន់ឲ្យលោកបានជាសះស្បើយឆាប់ៗ។ Source: https://goo.gl/mkpJWm

    Continue Reading ...
  • ​អបអរ​សាទរ! ​បុគ្គលិក​វិស័យ​ឯកជន​នឹងមាន​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រី​រាជការ​​ដែរ​​

    ​អបអរ​សាទរ! ​បុគ្គលិក​វិស័យ​ឯកជន​នឹងមាន​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រី​រាជការ​​ដែរ​​

    ​បុគ្គលិក កម្មករ​កម្មការិនី ​ក្នុង​វិស័យ​ឯកជន​ទាំង​អស់ ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ដូចជា​មន្ត្រី​រាជការ​​ក្នុង​វិស័យ​សាធារណៈ​ដែរ នៅ​ចុង​ឆ្នាំ ២០១៧​នេះ​ ដែល​បាន​អនុម័ត​រួចរាល់​ហើយ ដោយ​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន តាម​រយៈ​ក្រសួង​ការងារ​។ នេះ​បើ​តាម​លោក ជាវ ប៊ុណ្ណារិទ្ធ​ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ទូរទស្សន៍​PNN កាល​ពី​ថ្មីៗ​កន្លង​ទៅ​។ ការ​ផ្ដល់​ប្រាក់​សោធន​និវត្ត​​ដល់​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​នេះ​ នឹង​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ…

    Continue Reading ...
  • ជម្លោះ និង​ការ​ទូត​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

    ជម្លោះ និង​ការ​ទូត​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

    មួយ​ភាគ​បី​នៃ​ចរាចរណ៍​ដែន​ទឹក​សាកល​លោក។ ចំណូល​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ក្នុង​ទឹកប្រាក់​ប្រមាណ​៥​លានលាន​ដុល្លារ​អាមេរិក។ ប្រទេស​ជម្លោះ​ទាំង​ប្រាំមួយ។ ផ្ទៃ​ទឹក​តែ​មួយ។ ​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ត្រួសៗ។ សូម​ស្វាគមន៍​មក​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ដែន​ទឹក​រួម​របស់​តំបន់​អាស៊ីអាគ្នេយ៍។ ធនធាន​ដ៏​សម្បូរ​បែប​មាន​ទាំង​នៅ​លើ​ទឹក និង​ក្រោម​ទឹក​សមុទ្រ​នេះ គឺ​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​មច្ឆាជាតិ និង​ផ្ទាំង​ថ្ម​បាត​សមុទ្រ។ បាត​សមុទ្រ​នេះ​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ ដែល​តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រី​អាមេរិក អាច​ស្មើ​នឹង​ធនធាន​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​ម៉ិកស៊ិក​ទាំង​មូល ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រី​ចិន ធនធាន​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នេះ​ក្លាយ​ជា​ប្រទេស​សម្បូរ​ដោយ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ទី២ បន្ទាប់​ពី​ប្រទេស​អារ៉ាប់ប៊ី…

    Continue Reading ...
  • មេបក្ស​ប្រឆាំង​ថ្លែង​ថា ប្រទេស​កម្ពុជា​នឹង​មិន​ជួប​សង្គ្រាមទេ​ បើ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ខ្លួន​ដឹកនាំ​ប្រទេស

    មេបក្ស​ប្រឆាំង​ថ្លែង​ថា ប្រទេស​កម្ពុជា​នឹង​មិន​ជួប​សង្គ្រាមទេ​ បើ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ខ្លួន​ដឹកនាំ​ប្រទេស

    លោក​ កឹម សុខា​ មេដឹកនាំគណបក្សសង្គ្រោះជាតិ​ អះអាងថា​ប្រទេស​កម្ពុជា​នឹង​មិន​ធ្លាក់​ចូលក្នុង​ភ្លើង​សង្គ្រាម​ជាថ្មី​ម្តង​ទៀត​នោះ​ទេ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណបក្ស​ប្រឆាំង​ដឹកនាំប្រទេស​ ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ថ្លែង​ថា​ ភាព​វឹកវ​ក្នុង​សង្គម​នឹង​អាច​កើត​មានឡើង​ ដោយសារ​តែ​គោលនយោបាយ​បែប​រើសអើង​របស់​គណបក្ស​ប្រឆាំង​ ដូចជា​ផែនការ​រឹបអូស​ដីធ្លី​ពី​ក្រុម​អ្នក​មាន​ មក​បែង​ជា​ថ្មី​ នៅ​ពេល​ខ្លួន​ដឹក​នាំ​ប្រទេស​ជាដើម។ ភ្នំពេញ — មេដឹកនាំគណបក្ស​ប្រឆាំង​ លោក​ កឹម សុខា​ បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​នៅ​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អាទិត្យ​ថា​…

    Continue Reading ...
  • កូរ៉េខាងជើង​​គំរាម​​ពន្លិច​​នាវា​​ផ្ទុកយន្តហោះ​​Carl Vinson​​ របស់​​អាមេរិក​​

    កូរ៉េខាងជើង​​គំរាម​​ពន្លិច​​នាវា​​ផ្ទុកយន្តហោះ​​Carl Vinson​​ របស់​​អាមេរិក​​

    សារព័ត៌មាន​​រដ្ឋាភិបាល​កូរ៉េខាងជើង​បានចុះផ្សាយ​ថ្ងៃអាទិត្យ​នេះ នូវ​ពាក្យពេចន៍​​គំរាម​​របស់​ក្រុង​ព្យុងយ៉ាង​ គំរាម​​ពន្លិចនាវា​ផ្ទុកយន្តហោះ​អាមេរិក​Carl Vinson។ សារព័ត៌មាន​ចុះផ្សាយ​ថា​ ​ទាហាន​កូរ៉េខាងជើងវាយ​ប្រហារ​តែ​មួយលើក​​ប៉ុណ្ណោះ ដើម្បី​ពន្លិច​នាវា​Carl Vinson របស់​អាមេរិ​ក។ ​​ក្រុងព្យុងយ៉ាង​ចង់​បង្ហាញ​តាមរយៈ​​​ការ​កំទេច​នាវា​អាមេរិក​ ពី​អានុភាព​កងទ័ព​កូរ៉េខាងជើង។ ២សប្តាហ៍​មុននេះ លោក​ដូណាល់ ត្រាំ បាន​បញ្ជា​អោយ​នាវា​​​ Carl Vinson ធ្វើដំណើរ​ឆ្ពោះ​ទៅ​ឧបទ្វីបកូរ៉េ​។ នាវា​ផ្ទុក​យន្តហោះ​អាមេរិក​អាច​នឹង​មកដល់​ឧបទ្វីប​កូរ៉េ​ នៅ​ថ្ងៃអង្គារ​ខានស្អែក​…

    Continue Reading ...
  • ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ការ​បែក​ចែក​អាសនៈ​សភា​នៅ​កម្ពុជា​

    ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ការ​បែក​ចែក​អាសនៈ​សភា​នៅ​កម្ពុជា​

    ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​សភា​យក​លំនាំ​តាម​ប្រទេស​លោក​ខាង​លិច​ដែល​គេ​ហៅ​ថា ប្រព័ន្ធ​ទេ្វ​សភា ឬ​សភា​ពីរ គឺ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ដែល​អង់គ្លេស​គេ​ហៅ​ថា Bicameral Legislature។ តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​អាស្រ័យ​ព្រះ​មហាក្សត្រ ដែល​មាន​ព្រះ​មហាក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត​ ហើយ​ព្រះ​អង្គ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​គ្រង​រាជ​សម្បត្ដិ ប៉ុន្ដែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។ រដ្ឋ​សភា​កម្ពុជា​មាន​តំណាង​រាស្រ្ដ​ពី​២៤​ខេត្ដ​រាជ​ធានី​ចំនួន​១២៣​រូប​សម្រាប់​ ១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ដែល​សភា​ធ្វើ​ការ​បោះ​ឆ្នោត​រាល់​ពេល​៥​ឆ្នាំ​ម្ដង ដោយ​ប្រើ​ប្រព័ន្ធ​សមមាត្រ​តំណាង​។ ចំណែក​ឯ​ព្រឹទ្ធ​សភា​វិញ​ គឺ​មាន​សមាជិក​៥៨​រូប ក្នុង​នោះ​សមាជិក​២រូប​បាន​ការ​តែង​តាំង​ពី​ព្រះ​មហាក្សត្រ និង​២រូប​ទៀត​បាន​ការ​តែង​តាំង​ពី​រដ្ឋ​សភា…

    Continue Reading ...
  • ប្រវត្តិបទ ស្ពានឈើអភ័ព្វ

    ប្រវត្តិបទ ស្ពានឈើអភ័ព្វ

    មេ​ឡូ​ឌី​របស់​បទ​ស្ពានឈើ​អភ័ព្វ លោក​គ​ង្គ ប៊ុន​ឈឿន បាន​តែងតាំង​ពី​ឆ្នាំ​១៩៥៤ ពេលដែល​លោក​រៀន​នៅ វិទ្យាល័យ​ព្រះមុនីវង្ស តែ​បាន​ដាក់​ទំនុកច្រៀង​ផ្សេង​ឈ្មោះថា “​ខ្សែទឹក​កួច​” ។ លោក​តែង​បទ​នេះ​ឡើង សម្រាប់​ប្រគំ​លេង​មួយដង មួយ​កាល ព្រោះ​លោក​ក៏​ជា​សមាជិក​នៃ​វង់​តន្ត្រី​នៅ​ក្នុង​វិទ្យាល័យ​នោះដែរ ។ កាលពី​នៅ​ក្មេង លោក​ចេះ​កូតវីយូឡុង ចេះ​លេង​ហ្គី​តា​ខ្លះៗ ចេះ​ច្រៀង​ល្មម​ស្តាប់​បាន និង​ចេះ​ដេញ​ម៉ង់​ដូលីន​យ៉ាង​ស្ទាត់ ។​…

    Continue Reading ...
  • ស្វែង​ សុជាតា ប្ដេជ្ញាចាប់​ប្ដីក្មេង​ដាក់គុក

    ស្វែង​ សុជាតា ប្ដេជ្ញាចាប់​ប្ដីក្មេង​ដាក់គុក

    ប្រកាន់ជំហរ​​​​​​ទុក្ខឱកាស​​​អោយ​ស្វាមី​​ក្មេង​​មិនបាន​​ប៉ុន្មាន​​​ខ្សល់សោះ អ្នកនាង​ស្វែង សុជាតា ក៏​បាន​ប្រកាស​ជាថ្មីកាលពីល្ងាច​ថ្ងៃ​ទី​​​២២ មេសា ​សុំអោយ​​​​​មន្ត្រី​សមត្ថកិច្ច​​​​​​​​​​​​​តាម​ចាប់​​ស្វាមី​​​​ដែលអ្នក​នាង​​​​​​​​​​​អោប​​នៅ​នឹងទ្រូង​ ឈ្មោះ​​​ ថោង សុខុម ជាគ្រូបារមី និង​​ជាគ្រូថ្នាំ​​​ឱសថ​​​បុរាណ​ដាក់​គុក​អោយ​​បាន​ដាច់​​ខាត ​​ដោយអ្នកនាង​ប្រកាសថា​​​បើ​​​ស្វាមី​នេះ​ ​មិន​ចូល​គុគទេ គឺអ្នកនាង​ពិតជា​​មាន​​​​ហានិភ័យ។ អ្នកនាងថា​​​​​​​​​​​​​ស្វាមី​នេះ​ប៉ង​សម្លាប់​​​​​​​អ្នកនាង និង​​​កូនប្រុស​ជា​​ដំណក់ឈាម កាលពីថ្ងៃ​ទី​​​២២ មេសា​​​​​​ ឆ្នាំ​​២០១៧ ​ទើបអ្នកនាង​​​​​ប្រកាន់​ជំហរ​​ត្រូវ​តែ​ចាប់​​ដាក់គុក…

    Continue Reading ...
  • កូរ៉េខាងត្បូងបង្កើន​​កំរិត​​អាសន្ន ខណៈ​ដែល​​​ចិន​ប្រមូល​ផ្តុំ​ទ័ព​នៅ​ព្រំដែន​កូរ៉េខាងជើង

    កូរ៉េខាងត្បូងបង្កើន​​កំរិត​​អាសន្ន ខណៈ​ដែល​​​ចិន​ប្រមូល​ផ្តុំ​ទ័ព​នៅ​ព្រំដែន​កូរ៉េខាងជើង

    បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​បន្តិច​បាន​ពីរ​បី​ថ្ងៃ ស្ថានភាព​ក្នុង​ឧបទ្វី​កូរ៉េ ហាក់​កំពុង​ចាប់​ប៉ោង​តឹង​ជា​ថ្មី !​ ក្នុង​ខណៈ​ដែល​អាមេរិក​បាន​ប្រកាស​ថា​ កង​នាវា​ផ្ទុក​យន្តហោះ​ និង​នាវា​ចម្បាំង Carl Vinson នឹង​ទៅ​ដល់​ឧបទ្វីប​កូរ៉េ នៅក្នុង​ពេល​ឆាប់ៗ ​យោធា​ចិន​មានសកម្មភាពខុស​ប្រក្រតី ឯ​កូរ៉េខាង​ត្បូងវិញ បានប្រកាស​​​ពង្រឹង​កំរិត​​​ស្ថានភាព​អាសន្ន​ជា​ថ្មី​បន្ថែម​ទៀត តាំង​ពី​ល្ងាច​​ថ្ងៃ​សុក្រ​ម្សិលមិញមក ដើម្បី​ជា​កិច្ច​ការពារ។ ព្រោះ​នៅ​សប្តាហ៍​ក្រោយ​នេះ បង​ប្អូន​ជា​គូ​សត្រូវ​ខាង​ជើង ត្រូវ​ប្រារព្វពី​ធី​បុណ្យ​ដ៏​សំខាន់​មួយ​ទៀត។ ដូច្នេះ…

    Continue Reading ...
  • ហេតុផល​ Bill Gates បោះ​បង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ Harvard

    ហេតុផល​ Bill Gates បោះ​បង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ Harvard

    នរណា​ក៏​ដឹង​​មហា​សេដ្ឋី​លំដាប់​ពិភពលោក Bill Gates មុន​ក្លាយ​ខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​យក្ស​​ Microsoft គឺ​លោក​រៀន​ពុំ​បាន​បញ្ចប់​​មហាវិទ្យាល័យ​នោះ​ទេ​។ ចុះ​មូល​ហេតុ​អ្វី​ ទើប​លោក​មិន​ព្រម​ស្វះស្វែង​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​សិន? ហេតុផល​មួយ​បញ្ជាក់​​ថា អំឡុង​ពេល​ដែលកុំព្យូទ័រ Altair 8800 ចេញ​លក់​នា​ឆ្នាំ ១៩៧៥ លោក​មើល​ឃើញ​ឱកាស​ដោយ​ដឹង​​ជា​មុន​ថា មនុស្ស​ស្រី​ប្រុស​រាប់​លាន​នាក់ នឹង​តម្រង់​ឆ្ពោះ​ទៅ​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ជីវិត​របស់​ពួក​គេ ម្ល៉ោះ​ហើយ​លោក​ចង់​បង្កើត​កម្មវិធី​លក់ (Software) សម្រាប់​ប្រភេទ​កុំព្យូទ័រ​ទាំង​នោះ​។…

    Continue Reading ...
  • ប្រវត្តិបទ កូនស្រីអ្នកនេសាទ

    ប្រវត្តិបទ កូនស្រីអ្នកនេសាទ

    ភូមិ​បាក់​ព្រា គឺ​ជា​ភូមិ​មួយ​នៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ជា​ភូមិ​ចុង កាត់​មាត់​ញក ស្ថិត​នៅលើ​ផ្លូវ​ទឹក​ទៅ​កាន់​ពាម​ទន្លេសាប ប្រកប​ដោយ​ទេសភាព​ស្រងេះស្រងោច​ខ្លោច ផ្សារ​ពន់ប្រមាណ ។​ ​ កាលពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទូកដរ​ខ្លះ​បាន​ដឹក​អ្នកដំណើរ​តាំង​ពី​ភូមិ​ព្រែក​ហ្លួង រហូត​ទៅ​ដល់​ភូមិ​បាក់​ព្រា​នេះ​ទៀត​ផង ដល់​ក្រោយមក​ទើប​មាន​ទូក​បំពាក់​ម៉ាស៊ីន ឬ​កាណូត​ចុះឡើង រហូតដល់​ព្រែក​ទាល់​ទន្លេសាប ។​ ​កាល​នៅ​រៀន​ពី​ក្មេង…

    Continue Reading ...
  • ប្រវត្តិបទ សម្រស់​នាង​ចែវ​ទូកដរ​

    ប្រវត្តិបទ សម្រស់​នាង​ចែវ​ទូកដរ​

    លោក​គ​ង្គ ប៊ុន​ឈឿន និពន្ធ​បទ​នេះ​ឡើង ដើម្បី​ឧទ្ទិស​ដល់​ទឹកដី​កំណើត​របស់​ខ្មោច​ម្តាយ លោក គឺ​ឃុំ​ព្រែក​ហ្លួង ។ ទោះបី​លោក​បាន​ព្រាត់​ឃ្លា​មក​តាំងពី​តូច​ក៏​ដោយ ក៏​ពេលណា​ដែល​លោក បាន​ទៅលេង​ទីនោះ​ម្តងៗ លោក​តែង​ឮ​គេ​និយាយថា លោក​មាន​បងប្អូន​ញាតិសន្តាន​ហូរហែ ចាប់​តាំង ពី​ម្តុំ​វត្ត​កែវ ព្រែក​ខ្ពប រហូត​ទៅ​ដល់​ស្ទឹង​ចាស់​ឯណោះ ។​ ​ដោយហេតុ​នោះ​ហើយ ទើប​នៅ​ពេល​ដែល​លោក​គ​ង្គ ប៊ុន​ឈឿន…

    Continue Reading ...
  • ប្រវត្តិបទ​ ស្ពាន​អូរ​តា​គី​

    ប្រវត្តិបទ​ ស្ពាន​អូរ​តា​គី​

    ឪពុក​ម្តាយ​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ប្រាប់​លោក​ថា លោក​មាន​កំណើត​នៅ​ភូមិ​បឹង​ព្រីង ឃុំ​ថ្មគោល ស្រុក​បាត់ដំបង​ឯណោះ​ទេ ប៉ុន្តែ​គ្រាន់តែ​កើត​បាន​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ម្តាយ​លោក​ត្រូវ​ប្តូរ​ទីតាំង​ចេញពី​ទីនោះ​វិញ ។ ដោយសារ​ស្រុកទេស​វិលវល់​ភ័ន្ត​ប្រែ​ចុះឡើង លោក​ក៏​សម្រេច​យក​ឃុំ​ចម្ការ​សំរោង ជាទី​កំណើត​ជាក់លាក់ ព្រោះ​កន្លែង​នោះ​លោក​បាន​ធ្លាប់​រស់នៅ​យូរ​ជាងគេ ហើយក៏​មាន​អនុស្សាវរីយ៍​ច្រើន​ជាង​គេ​ដែរ​ក្នុង​ឆាកជីវិត ។ ទោះជា​យ៉ាងនេះក្តី ក៏​លោក​នៅតែ​នឹកឃើញ​ដល់​ភូមិ​បឹង​ព្រីង ដែល​ជា​ទីតាំង​ធ្វើស្រែ​បារាំង​នៅ​ក្នុង​សម័យ​អាណានិគម នោះដែរ ។​…

    Continue Reading ...
  • ប្រវត្តិដើមបទរាត្រី​សេកុង​

    ប្រវត្តិដើមបទរាត្រី​សេកុង​

    ​នេះ​គឺ​ជា​បទ​ទី​១ ដែល​អាច​និយាយបាន​ថា ជា​បទ​ដែល​លោក​ស៊ីន ស៊ី​សាមុត បាន​សរសេរ​ពី​ខេត្ត​ស្ទឹងត្រែង ហើយក៏​ជា​បទ​ដំបូង​គេ​របស់​អ្នកស្រី ហួយ មាស ដែល​ល្បី​មុន​គេ​បំផុត​នា​ឆ្នាំ​១៩៦៨ ។ គេ​ច្រើន​តែ​នាំគ្នា​ឆ្ងល់​ថា ហេតុ ដូចម្តេច​បានជា​លោក​ស៊ីន ស៊ី​សាមុត មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្ទឹងត្រែង តែ​គេ​បាន ឮ​គាត់​ច្រៀង​តែ​បទ​នៅ​បាត់ដំបង ច្រើន​ម្ល៉េះ​? ពិតជា​គួរឱ្យ​ឆ្ងល់​មែន ប៉ុន្តែ​តាមរយៈ​នៃ​ការស្រាវជ្រាវ…

    Continue Reading ...
  • លោក ហ៊ុន សែន គំរាមជាថ្មីថាអាចកើតសង្គ្រាម បើលោកចាញ់ឆ្នោត

    លោក ហ៊ុន សែន គំរាមជាថ្មីថាអាចកើតសង្គ្រាម បើលោកចាញ់ឆ្នោត

    នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានថ្មីទៀតថាកម្ពុជាអាចនឹងផ្ទុះសង្គ្រាម បើសិនគណបក្សរបស់លោកចាញ់ការបោះឆ្នោតនាពេលខាងមុខ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងដោយចោទជាចម្ងល់ថា ប្រសិនបើគណបក្សប្រជាជនមិនបន្ដកាន់អំណាចនោះ លោកចោទសួរថា តើសន្ដិភាពនៅកម្ពុជាអាចត្រូវបានធានា ឬអត់ ដោយលោកថា បើការជេរប្រទិច លាបពណ៌ដាក់គ្នា និងការប្រមាថមាក់ងាយនៅតែបន្ដកើតមាន ក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។​ លោកនាយករដ្ឋមន្ដ្រីថ្លែងដូចច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក…

    Continue Reading ...
  • តារាសិចជប៉ុនវ័យ ៨២ឆ្នាំ បង្ហើបអាថ៌កំបាំង ដែលអាចធ្វើឲ្យគាត់ប្រឡូក ក្នុងវិស័យនេះបានយូរយ៉ាងនេះ

    តារាសិចជប៉ុនវ័យ ៨២ឆ្នាំ បង្ហើបអាថ៌កំបាំង ដែលអាចធ្វើឲ្យគាត់ប្រឡូក ក្នុងវិស័យនេះបានយូរយ៉ាងនេះ

    ជប៉ុន៖ លោកតា Shigeo Tokuda អាយុ៨២ឆ្នាំ ត្រូវបានគេស្គាល់ និងចាត់ទុកថាជាតារាសិចប្រុសចំណាស់ជាងគេ និងមានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសជប៉ុន។ លោកតា Shigeo បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យ ខ្សែភាពយន្តសិចជប៉ុន ជាលើកដំបូងក្នុងឆ្នាំ២០០៤ នៅអាយុ៧០ឆ្នាំ។ មកទល់ពេលនេះ គាត់ថតសរុបទាំងអស់ បានចំនួនជាង ៦០រឿង។ ពេលខ្លះមានគេងឿងឆ្ងល់ និងសួរពីគាត់…

    Continue Reading ...
  • រាជរដ្ឋាភិបាលដំឡើងប្រាក់តួនាទីបន្ថែម ដល់មន្រ្តីរាជការស៊ីវិល

    រាជរដ្ឋាភិបាលដំឡើងប្រាក់តួនាទីបន្ថែម ដល់មន្រ្តីរាជការស៊ីវិល

    (ភ្នំពេញ)៖ ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ហើយនោះ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់​បំណាច់មុខ​ងារ (ប្រាក់តួនាទី) ជូនដល់មន្រ្តីរាជការស៊ីវិលថែមទៀតហើយ ដើម្បីជួយឲ្យជីវភាពមន្រ្តីរាជការ​ស៊ីវិលកាន់តែល្អ​ប្រសើរថែម​ទៀត។ អនុក្រឹត្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបចុះហត្ថលេខានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ប្រាក់បំណាច់ (ប្រាក់តួនាទី) ខ្ពស់បំផុតមានជាង…

    Continue Reading ...
  • ផ្លូវ​ដែល​លំបាក​ច្រើន​ឆ្នាំ​មួយ​ខ្សែ​ក្នុង​ស្រុក​ស្រី​សន្ធរ​ខេត្ត​កំពង់ចាម ស្ថាបនា​ទៅ​មុខ​យឺតៗ

    ផ្លូវ​ដែល​លំបាក​ច្រើន​ឆ្នាំ​មួយ​ខ្សែ​ក្នុង​ស្រុក​ស្រី​សន្ធរ​ខេត្ត​កំពង់ចាម ស្ថាបនា​ទៅ​មុខ​យឺតៗ

    ពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​រំពឹង​ថា​ផ្លូវ​លំ​មួយ​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​គាត់ ដែល​មាន​ការ​លំបាក​ច្រើន​ឆ្នាំ​មក​ហើយ នឹង​ក្លាយ​ជា​ផ្លូវ​បេតុង ឬ​ក្រាល​កៅស៊ូ មុន​ឱកាស​ចូល​ឆ្នាំ​ថ្មី កន្លង​មក​នេះ ប៉ុន្តែ ក្តី​សង្ឃឹម​នេះ មិន​បាន​ដូច​ប្រាថ្នា​ទេ។ ផ្លូវ​ដែល​ផ្តើម​ស្ថាបនា កាល​ពី​ឆ្នាំ ២០១៦ ដូច​ជា​ទៅ​មុខ​យឺតៗ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​សង្ស័យ​ថា ទំនង អាជ្ញាធរ​ចំា​មើល​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ សិន​បាន​ស្ថាបនា​បន្ត។…

    Continue Reading ...
  • ​បទ​ អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ

    ​បទ​ អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ

    ភ្នំ​សំពៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ស្ថិតនៅ​ភាគ​ទក្សិណ​ប្រមាណ​ប្រាំបី​គីឡូម៉ែត្រ​ពី​ខេត្ត​បាត់ដំបង ។ ទី​នេះ​ភាគច្រើន​អ្នក​កវីនិពន្ធ តែង​ជ្រើស​យក​ធ្វើ​ជា​ប្រធានបទ ធ្វើ​ជា​និមិត្តរូប​នៃ​សាច់រឿង ជា​ប្រលោម​លោកក្តី ជា​កម្រង​អនុស្សាវរីយ៍​ស្នេហា​ក្នុង​បទ​ចម្រៀង​ជា​ហូរហែ​មិនសូវ​ខាន ញ៉ាំង​ឱ្យ​ស្នាដៃ​ទាំងនោះ​មាន​រសជាតិ មាន ព្រលឹង មានជីវិត​យូរអង្វែង​ក្រៃលែង មិនតែប៉ុណ្ណោះ​មាន​រឿង​ខ្លះ សឹង​ក្លាយជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ទៀត​ផង​។​ ​នៅលើ​ភ្នំ​សំពៅ មាន​ទីតាំង​ជាច្រើន​ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ឡើង​ទៅ​ដល់​ហើយ​ខកខាន​មិន​ទៅ​ទស្សនា មិន​បាន​នោះ មានដូចជា​ល្អាង​ផ្កាស្លា អណ្តូង​ប្រេង ល្អាង​ខ្យល់…

    Continue Reading ...
  • បទ​ចម្រៀង​“​ផ្ញើ​កង​ចងដៃ​” ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន​​​ នា​ទសវត្សរ៍​ឆ្នាំ​៦០

    បទ​ចម្រៀង​“​ផ្ញើ​កង​ចងដៃ​” ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន​​​ នា​ទសវត្សរ៍​ឆ្នាំ​៦០

    បទ​ចម្រៀង​“​ផ្ញើ​កង​ចងដៃ​” ជា​សាច់រឿង​ពិត​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចំការមន​នា​ទសវត្សរ៍​ឆ្នាំ​៦០ ដែល ស្មៀន​ម្នាក់​នោះ​បាន​យក​រឿង​ពិត​របស់​ខ្លួន​នេះ​ទៅ​ឱ្យ​លោក​សុះ ម៉ាត់ និពន្ធ​បទ​ភ្លេង ទំនុក​ច្រៀង និង​ច្រៀង​ដោយ លោក​ខ្លួនឯង​ផ្ទាល់​តែម្តង ។​ ​លោក នួន សង្វាត អ្នក​ស្រាវជ្រាវ​និង​ចងក្រង​បទ​ចម្រៀង​ពី​សង្គម​ចាស់​នៅ​សមាគម​ស៊ីន​ស៊ី​សាមុត​បាន បញ្ជាក់​ឱ្យដឹងថា បើ​រំលឹក​ទៅដល់​ចម្រៀង​ពី​អតីតកាល គេ​មិន​អាច​បំភ្លេច​សិល្បករ​ម្នាក់​ទៀត​ជំនាន់​លោក​ស៊ីន ស៊ី​សាមុត​ដែរ នោះ​គឺ​លោក​សុះ ម៉ាត់…

    Continue Reading ...